ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ហើយ​ព្រះ​អគ្គី​…​លេប​ត្របាក់​កុដិ​លោក តាំង​មេឃ​មិន​ទាន់​ភ្លឺ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កុដិ​ឈើ​១​ខ្នង​នៅ​ក្នុង​បរិវេណ​វត្ត​កោះរ​​ការ​ក្រៅ ឃុំ​កោះរ​ការ ស្រុក​កំពង់សៀម ត្រូវ​ភ្លើងលេប​ត្របាក់​​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញក្នុង​វត្ត​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​​ព្រឹក​ថ្ងៃ​ទី​០៦ មីនា ​នេះ…

ខេត្តកំពង់ចាម ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កុដិ​ឈើ​១​ខ្នង​នៅ​ក្នុង​បរិវេណ​វត្ត​កោះរ​​ការ​ក្រៅ ឃុំ​កោះរ​ការ ស្រុក​កំពង់សៀម ត្រូវ​ភ្លើងលេប​ត្របាក់​​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញក្នុង​វត្ត
​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​​ព្រឹក​ថ្ងៃ​ទី​០៦ មីនា ​នេះ ហើយ​ត្រូវ​រថយន្ត​ពន្លត់អគ្គិភ័យ​ចេញ​ទៅ​ពន្លត់​ចំនួន​៦​គ្រឿង​បាញ់​ទឹក​ពន្លត់ តែ​​ប្រើ​​ទឹក​អស់​​១២គ្រឿង​​ទើបភ្លើង​រលត់វិញ​ ហើយ​មូលហេតុ ​​​​ដោយ​សារ​​តែ​ទុ​ស្សេ​ខ្សែភ្លើង ។

លោក​វរ​សេនី​យ៍​ឯក យ៉​ន ឌី​ន នាយការិយាល័យ​ពន្លត់​បង្ការ​អគ្គី​ភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឱ្យ​
ដឹង​ថា ​​មានខាង​រថយន្តពន្លត់អគ្គិភ័យ​របស់​ខេត្ត​​​៣​គ្រឿង ដាក់​នៅ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​មោ់ង ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​បែប​យ៉ាង ។ ​ហើយ​ជាក់ស្តែង​ កាលពី​យប់កើតហតុ​ គ្រាន់តែ​មាន​គេ​រាយ​
​ការណ៍​មក ​ភ្លាម​ៗ​នោះ​ក៏​​ចេញ​រថយន្តចេញ​ទៅជួយ​​បន្ទាន់ដែរ ។

លោក​បន្ត​​ថា ​​ភ្លើង​​​បាន​​ឆាបឆេះ​កុដិ​ព្រះសង្ឃ ក៏​បាន​​​រថយន្ត​ពន្លត់អស់​៣​គ្រឿង​ ​។ ​ដោយសារ​កុដិ​ដែល​ឆេះ​មាន​ផ្ទុក​ប្រេងម៉ាស៊ូត​ក្នុង​បន្ទប់​ខាងក្រោម​នោះ ក៏​បាន​ប្រើប្រាស់​សាប៊ូ​លាយ​ទឹក​ចំនួន​១៥​គីឡូក្រាម បាញ់​រហូត​ដល់​រលត់​ និង​មិន​បាន​​ឆាបឆេះ ។

ការ​ខូចខាត​បឋមនោះ គឺទទួល​មាន​កុដិ​ឈើ​១​ខ្នង ​ទំហំ​៨​គុណ​៩​ម៉ែត្រ មី​៥០​កេស អង្ករ​៣៥​បាវ ភេ​ស​ជ្ជៈ​​​២០​កេស និង​សម្ភារ​មួយ​ចំនួន​ទៀត ។ ក្នុង​ការ​អន្តរា​គម​ន៍ សមត្ថកិច្ច​​បន្ត​បាញ់​ទឹក​រហូត​ដល់​វេលា​ម៉ោងជាង​៦​ព្រឹកថ្ងៃដដែលនេះ និង​​នាំ​គ្នា​ជ​ញ្ចូ​ន​ប្រេង​ចេញ​មក​កន្លែង​មាន​សុវត្ថិភាព ។​ ក្នុងគ្រោះអគ្គិភ័យខាងលើ មិន​មាន​អ្នក​ណា​ម្នាក់​​រងគ្រោះថ្នាក់នោះ​ទេ ​។

អត្ថបទសរសេរ ដោយ