ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​និង​វៀតណាម​ សម្រុកចូល​កម្ពុជា​ច្រើន​ណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

ឯកសារ​មួយ​របស់​ក្រសួងមហាផ្ទៃ​បានអោយ​ដឹង​ថា ​ជនជាតិ​ចិន​រហូត​ដល់​ជិត​ពីរ​លាន​នាក់​និង​វៀតណាម​រហូត​ដល់​ជិត​៧០​ម៉ឺន​នាក់​ បាន​នាំ​គ្នា​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៨ ​ដោយ​ភាគច្រើន​បំផុត​ គឺ​ក្នុង​គោលដៅ​ទេសចរណ៍​ ។ ឯកសារ​ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​ បានអោយ​ដឹង​ដែរ​ថា ​ក្រៅពី​ចិន​និង​វៀតណាម​នោះ មាន​ជន​បរទេស​ផ្សេង​​​ៗទៀត…

ឯកសារ​មួយ​របស់​ក្រសួងមហាផ្ទៃ​បានអោយ​ដឹង​ថា ​ជនជាតិ​ចិន​រហូត​ដល់​ជិត​ពីរ​លាន​នាក់​និង​វៀតណាម​រហូត​ដល់​ជិត​៧០​ម៉ឺន​នាក់​ បាន​នាំ​គ្នា​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៨ ​ដោយ​ភាគច្រើន​បំផុត​ គឺ​ក្នុង​គោលដៅ​ទេសចរណ៍​ ។

ឯកសារ​ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​ បានអោយ​ដឹង​ដែរ​ថា ​ក្រៅពី​ចិន​និង​វៀតណាម​នោះ មាន​ជន​បរទេស​ផ្សេង​​​ៗទៀត ​ដែល​មក​កម្ពុជា​ច្រើន​រួម​មាន​មក​ពី​ប្រទេស​ឡាវ​ចំនួន​ជាង៣៥០០០០​នាក់ ថៃ​ចំនួន​៣២០០០០​នាក់ កូរ៉េ​ខាងត្បូង​ចំនួន​២៨៥០០០​នាក់ អា​មេ​រិ​ក​ចំនួន២៤៤៨០០​នាក់ និង​ជប៉ុនចំនួន​១៨១​០០០​នាក់​។

អ្វី​ដែល​គួរ​កត់សម្គាល់​ខ្លាំង​ គឺ​ជនជាតិ​ចិន​មានកំណើត​ខ្ពស់​យ៉ាង​គំហុក​ រហូត​ដល់​ជិត​៣៨​ភាគរយ​នៅ​ឆ្នាំ​២០១៨​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ។

អត្ថបទសរសេរ ដោយ