ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរទេសចាប់​​បុរស​ម្នាក់​​ប្រគល់​ឱ្យ​សមត្ថកិច្ច​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​​​កំពុង​តែ​ដេក​លក់​ក្នុង​រថយន្ត​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ប៉ុនប៉ង​ធ្វើ​សកម្មភាព​បើកទ្វា​រថយន្ត​លួច​យក​ទ្រព្យ​​សម្បត្តិ​ តែ​ត្រូវ​ម្ចាស់​ភ្ញាក់​ដឹងខ្លួនទាន់​ចាប់​បាន​ប្រគល់​ឱ្យ​​សមត្ថកិច្ច​ ។ ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ទៀប​​ភ្លឺ​ថ្ងៃ​ទី​៦ ​ខែ​មី​នា​ ឆ្នាំ​២០១៩​…

រាជធានីភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​​​កំពុង​តែ​ដេក​លក់​ក្នុង​រថយន្ត​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ប៉ុនប៉ង​ធ្វើ​សកម្មភាព​បើកទ្វា​រថយន្ត​លួច​យក​ទ្រព្យ​​សម្បត្តិ​ តែ​ត្រូវ​ម្ចាស់​ភ្ញាក់​ដឹងខ្លួនទាន់​ចាប់​បាន​ប្រគល់​ឱ្យ​​សមត្ថកិច្ច​ ។

ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ទៀប​​ភ្លឺ​ថ្ងៃ​ទី​៦ ​ខែ​មី​នា​ ឆ្នាំ​២០១៩​ តាម​បណ្តោយ​ផ្លូវ​១៣​ នៅ​ចំណុច​ក្រោយ​វត្ត​ឧណ្ណាលោម​ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ជា​ជនជាតិ​បរទេស​ម្នាក់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​ មាន​វ័យ​ជិត​៥០​ឆ្នាំ​ ​ចំណែក​ជនសង្ស័យ​ឈ្មោះ​ចាន់ រស្មី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​នឹង​ស្នាក់​នៅ​មិន​ពិតប្រាកដ​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។​

តាម​ប្រភព​ព័​​ត៌​មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ បុរស​ជា​ជនជាតិ​បរទេស​​​​ខាងលើ​មិនដឹង​ថា​គាត់​មកពីណា​នោះ​ទេ​បានជា​បើករថយន្ត​ម៉ាក​ហ្ស៊ី​ប ​ស៊េ​រី​ចាស់​​មួយគ្រឿង​ទៅ​ឈប់​ដេក​នៅ​ចិញ្ចើម​ផ្លូវ​១៧៨ រហូត​ដល់​​វេលា​​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់បាន​ដើរ​ជុំវិញ​រថយន្ត​របស់​បុរស​ជា​ជនជាតិ​បរទេស​នោះ​​២​ទៅ​៣​ជុំ​ រួច​បំរុង​នឹង​បើកទ្វារ​រថយន្ត​ប៉ុនប៉ង​លួច​ទ្រព្យ​​សម្បត្តិ​របស់​ជនជាតិ​បរទេសនោះ​​ តែ​ត្រូវ​បុរស​ជា​​ជន​បរទេស​នោះ​ដឹងខ្លួន​ទាន់​ក៏​ស្ទុះ​ទៅ​ចាប់​បាន​នៅ​ចំណុច​កើតហេតុ​ខាងលើ​នេះ​រួច​ប្រគល់​ទៅ​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​ផ្លូវច្បាប់ ។

​ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យម្នាក់​​ខាងលើ​នេះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ កន្លង​មក​ខ្លួន​ធ្លាប់​លួច​គេ​ចំនួន​៣​ដង​មក​ហើយ និ​ង​ធ្លាប់​​ជាប់​​ក្នុង​មណ្ឌល​កែប្រែ​ចំនួន​២​ទៅ​៣​ដង​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ ដោយសារ​បុរស​ជា​ជនជាតិ​បរទេស​​មិន​មាន​បាត់បង់​សម្ភា​រៈ​អ្វី​នោះ​ ក៏​ព្រមអោយ​ជនសង្ស័យធ្វើ​កិច្ចសន្យា​អប់រំ​ ហើយ​ដោះ​លែង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ