ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ជីវិត​មិន​ស្ថិត​នៅ​លើ​ទ្រព្យធន​តែ​មួយ​ផ្នែក​ទេ

5 ឆ្នាំ មុន

ទ្រព្យសម្បត្តិ យសស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ វា​ជា​ខ្លឹមសារ ជា​សេចក្តីសុខ​នៃ​ជីវិត​មែនហើយ តែបើ​បុគ្គល​យក​ទ្រព្យសម្បត្តិ​ទាំងនោះ​ទៅ​មាក់ងាយ​អ្នក​ដទៃ នឹង​នាំ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ជីវិត​ជាក់​ជា​មិន​ខាន ។ បណ្ឌិត​លោក​បាន​ផ្តល់​ជា​ទស្សនៈ​ថា ការ​រស់នៅ​ជាមួយនឹង​ទ្រព្យធន​ជា​ជីវិត​មាន​តម្លៃ​មែនហើយ តែ​កិច្ច​ដែល​សំខាន់​ជាង​នេះ​គឺ​គប្បី​អប់រំ​កាយ…

ទ្រព្យសម្បត្តិ យសស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ វា​ជា​ខ្លឹមសារ ជា​សេចក្តីសុខ​នៃ​ជីវិត​មែនហើយ តែបើ​បុគ្គល​យក​ទ្រព្យសម្បត្តិ​ទាំងនោះ​ទៅ​មាក់ងាយ​អ្នក​ដទៃ នឹង​នាំ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ជីវិត​ជាក់​ជា​មិន​ខាន ។

បណ្ឌិត​លោក​បាន​ផ្តល់​ជា​ទស្សនៈ​ថា ការ​រស់នៅ​ជាមួយនឹង​ទ្រព្យធន​ជា​ជីវិត​មាន​តម្លៃ​មែនហើយ តែ​កិច្ច​ដែល​សំខាន់​ជាង​នេះ​គឺ​គប្បី​អប់រំ​កាយ វាចា ចិត្ត ឱ្យ​ប្រកបដោយ​គុណធម៌ ចរិយា​ធម៌ ជា​ធម្មិក​ជន និង​គួរ​បំពេញ​តួ​នាទី​ជា​មនុស្ស​ល្អ​ផ្តល់​ផលប្រយោជន៍​ដល់​សង្គម​ផង ដល់​មហាជន​ផង​នឹង​រឹងរឹតតែ​លើក​តម្លៃ​ជីវិត​កាន់​ខ្ពស់ ។

បុគ្គល​ឆ្លាត​ជា​អ្នក​ដែល​មានចិត្ត​ប្រកបដោយ​មនុស្សធម៌ មាន​ប្រាជ្ញា​ស្គាល់​ការ​ខុស​ត្រូវ ជ្រៅ​រាក់ ចេះ​សម្រប​ខ្លួន​ក្នុង​សង្គម មិន​ប្រព្រឹត្ត​ច្រងេងច្រងាង​កោងកាច អុង​អាត់ លើកកម្ពស់​ខ្លួនឯង​ដូច​ដងទង់ ហើយ​មើលងាយ​អ្នក​ដទៃ ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​សីលធម៌​របស់​មនុស្សជាតិ ជីវិត​បែប​នេះ​ទោះជា​ក្រ​ហ​ស្ថ​ក្តី បព្វជិត​ក្តី​ឈ្មោះ​ថា​ជា​ជីវិត​រស់នៅ​ប្រកបដោយ​ប្រយោជន៍​ពិត​ៗ ។

អំពើ​ល្អ​ទាំង​អស់នេះ​ជា​មហាកុសល ជា​ស្បៀង ជា​កំណប់ ទ្រព្យ​អាច​ជូន​ផល​ដល់​ខ្លួន​គេ​វិញ​ឱ្យ​បាន​សុខ​ក្នុង​លោក​ទាំង​ពីរ​ជាក់​ជា​មិន​ខាន ។