ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរកូន​ប្រុសបានត្រឹម​​មកទទួល​យកសពឪពុក​ទាំងស្លុតចិត្ត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​​ចេញ​មក​ពី​លក់ដូរ​នៅ​កោះ​ពេជ្រ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​​ជិះ​ម៉ូតូ​បាន​ពាក់កណ្តាល​ផ្លូវត្រូវ​​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ និ​ង​កិន​បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១និង៣០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែ​មី​នា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​ខារ៉ាអូខេ​ដាយ​មិន​សោ​ន…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​​ចេញ​មក​ពី​លក់ដូរ​នៅ​កោះ​ពេជ្រ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​​ជិះ​ម៉ូតូ​បាន​ពាក់កណ្តាល​ផ្លូវត្រូវ​​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ និ​ង​កិន​បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១និង៣០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែ​មី​នា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​ខារ៉ាអូខេ​ដាយ​មិន​សោ​ន ​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ ។

ជន​រង​គ្រោះ​ដែល​​ស្លាប់​ឈ្មោះ​នឹម សុផល ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​កោះ​ពេជ្រ ស្នាក់​នៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ជា​អ្នក​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សូមមើអិច ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ ១FW-៤៩១៥ ។​​

តាមប្រភពពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ជន​រង​គ្រោះ​​ខាងលើ​ជិះ​​មួយគ្រឿង​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុងគោលបំណ​ង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ លុះ​ជិះ​បាន​ពាក់​កណ្តាលផ្លូវ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ​ក៏​ស្រាប់តែ​មាន​រថយន្ត​ចំនួន​២​គ្រឿង​ ក្នុងនោះ​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡិច​វី​ហ្គោ​មិន​ចាំ​ពណ៌​នឹង​ស្លាក​លេខ​ រី​ឯ​រថយន្ត​មួយ​គ្រឿង​ទៀត​ជា​រថយន្ត​យី​ឌុ​ប ​ហើយ​រថយន្ត​ទាំង​២​គ្រឿង​បើក​ក្បែរ​គ្នា ។

ប្រភពដដែល​បាន​បន្ត​ថា ពេលនោះ​គេ​មើល​អត់​ឃើញ​ថា​រថយន្ត​មួយ​គ្រឿង​ណា​ជា​អ្នក​បុក ហើយ​រថយន្ត​មួយ​គ្រឿង​ណា​កិន​នោះ​ទេ​ តែ​គេ​សង្ស័យថា​​រថយន្ត​យី​ឌុ​ប​បាន​​បុក ​និ​ង​កិន ទើប​​បណ្តាល​អោយ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវបែក​ក្បាំង​តិចតួច
ភ្លាម​ៗ​នោះ​ដែរ ​រថយន្ត​ទាំង២គ្រឿង​នោះ​បាន​បើក​គេច​សំដៅ​ទៅ​ព្រែក​ព្នៅ​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​អោយ​នៅ​ប៉ុស្តិ៍​ស្វាយប៉ាក ចំណែក​សពជន​រង​គ្រោះ​​ត្រូវ​បានកូន​ប្រុស​មកទទួល​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ