ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ក្រុម​កឹ​ម សុខា និង​កូនស្រី​លោក​កឹ​ម សុខា គួរ​ប្រញាប់​សុំ​សិទ្ធ​ធ្វើ​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា ក្រុម​កឹ​ម សុខា​និយម ពិសេស​កូនស្រី​លោក​កឹ​ម សុខា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា ក្រុម​កឹ​ម សុខា​និយម ពិសេស​កូនស្រី​លោក​កឹ​ម សុខា គួរ​ប្រញាប់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ។ លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៥ មីនា ឆ្នាំ​២០១៩​ថា ទោះបី​ទណ្ឌិត​រត់ចោលស្រុក​និយាយ​ថា សម រ​ង្ស៊ី និង​កឹ​ម សុខា ជា​មនុស្ស​តែ​មួយ​យ៉ាងណា​ក៏​ដោយ​ក៏​ទណ្ឌិត​រត់ចោលស្រុក នៅ​តែ​រិះរក​គ្រប់​វិធី ដើម្បី​ជាន់ពន្លិច កឹ​ម សុខា​ដដែល​ដូចដែល​បាន​ធ្វើ​កន្លង​ទៅ ។

លោក​បាន​បញ្ជាក់​ថា​«​ពេល​នេះ​ជា​ឱកាស​មាស​ឱកាស​ពេជ្រ​សម្រាប់​ក្រុម​កឹ​ម សុខា​និយម ជា​ពិសេស​កូនស្រី​កឹ​ម សុខា​និយម មិន​គួរ​នៅ​បង្អែរ​បង្អង់​តទៅ​ទៀត​ទេ សុំ​សិទ្ធិ​នយោបាយ ។ បើ​នៅ​តែ​អល់អែក​រង់ចាំ​មើល​សភាព​កាណ៍​ដោយ​អូស​បន្លាយពេល​នឹង​នាំ​ឲ្យ​ខាត​ប្រយោជន៍​ជា​មិន​ខាន​» ។ លោក​បន្ត​ថា ដូច្នេះ​បើ​ដឹង​ល្បិច​កល​ពិសពុល​របស់​ទណ្ឌិត​រត់ចោលស្រុក ហើយ គួរ​គប្បី​រួសរាន់​បង្ហាញ​ឲ្យ​ឃើញ​សកម្មភាព​ប្រតិកម្ម​ប្រឆាំង​នឹង​ក្រុម​ទណ្ឌិត​រត់ចោលស្រុក​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ផលប្រយោជន៍​កឹ​ម សុខា និង​ក្រុម​កឹ​ម សុខា​និយម ។

អ្នកនាំពាក្យ​ដដែល​បាន​បន្ត​ថា គ្មាន​អ្វី​ពិបាក​ដែល​ធ្វើ​មិនកើត​ទេ​។ គ្រាន់តែ​បង្ហាញ​ជំហរ​ការពារ​ផលប្រយោជន៍​កម្មករនិយោជិត និង​ប្រជាជន​កម្ពុជា​ដែល​ពួក​ទណ្ឌិត​រត់ចោលស្រុក​និយម​បាន និង​កំពុង​ធ្វើ​ចង់​ឲ្យ​ព្យួរ​ប្រព័ន្ធ EBA និង​GSP ស្នើរ​កុំ​ឲ្ស​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​វាយ​បំបែក​ឆ្នាំងបាយ​កម្មករ និយោជិត និង​ប្រជាជន​កម្ពុជា​ទៅ​ជា​ការ​ស្រេច ដែល​អាច​នឹង​មាន​សភាពការណ៍​នយោបាយ​ថ្មី​អំណោយផល​សម្រាប់​កឹ​ម សុខា និង​ក្រុម​កឹ​ម សុខា​និយម ។

លោក​គូសបញ្ជាក់​ទៀត​ថា​«​សូម​ក្រុម​កឹ​ម សុខា​និយម​កុំ​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​នៅ​ខែប្រាំង​ឲ្យ​សោះ ។ បើ​មិន​លើក​ទំនប់ ជីក​ប្រឡាយ​ទេ​នឹង​អត់​មានទឹក​ធ្វើស្រែ​ទេ​សូមជ្រាប​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ