ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រ​សួង​រឹត​បន្តឹង​កាន់តែ​ខ្លាំង ក្នុង​ការ​ទប់ស្កាត់​នាំ​ចូល​ជ្រូក​ពីប្រទេស​វៀតណាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ជំងឺ​ប៉េ​ស​អាហ្វ្រិក​ឬ​ជំងឺ​ផ្ដាសាយ​ជ្រូក​បាន​ និង​កំពុង​រាលដាល​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​បិទ​មិន​អោយ​ឈ្មួញ​នាំ​ចូល​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​ជា​ដាច់ខាត ហើយ​កម្ពុជា​ដែល​មាន​ព្រំប្រទល់​នឹង​ប្រទេស​វៀតណាម បាន​បង្វែ​អោយ​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ មក​បំពេញតម្រូវការ​ទីផ្សារ​វិញ ហើយ​ក្រសួង​ក៏​បាន​ពង្រាយ​កម្លាំង​បន្ថែម​នៅ​តាម​ព្រំដែន​វៀតណាម ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ជំងឺ​ប៉េ​ស​អាហ្វ្រិក​ឬ​ជំងឺ​ផ្ដាសាយ​ជ្រូក​បាន​ និង​កំពុង​រាលដាល​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​បិទ​មិន​អោយ​ឈ្មួញ​នាំ​ចូល​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​ជា​ដាច់ខាត ហើយ​កម្ពុជា​ដែល​មាន​ព្រំប្រទល់​នឹង​ប្រទេស​វៀតណាម បាន​បង្វែ​អោយ​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ មក​បំពេញតម្រូវការ​ទីផ្សារ​វិញ ហើយ​ក្រសួង​ក៏​បាន​ពង្រាយ​កម្លាំង​បន្ថែម​នៅ​តាម​ព្រំដែន​វៀតណាម ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល ។

បើ​តាម​លោក តាន់ ផា​ន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ​អោយ​ដឹង​ថា ចាប់តាំងពី​ប្រទេស​វៀតណាម ផ្ទុះ​ជំងឺ​ប៉េ​ស​អាហ្វ្រិក​លើ​សត្វ​ជ្រូក ពី​ប៉ុន្មាន​ខែ​មុន ក្រសួង​ពាក់ព័ន្ធ​នានា បាន​ចេញ​សេចក្តី​ប្រកាស​អោយ​ទប់ស្កាត់​ពី​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម មក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អោយ​ឈ្មួញ​បង្វែ​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​ផ្គត់ផ្គង់​វិញ ។

លោក​បន្ត​ថា ពេល​នេះ​លោក​បាន​បញ្ជូន​មន្ត្រី នៅ​នាយកដ្ឋាន​ទាំង​ពីរ គឺ​នាយកដ្ឋាន សុខភាព​សត្វ និង ផលិតកម្ម​សត្វ ទៅ​កាន់​ព្រំដែន ដើម្បី​ត្រួតពិនិត្យ​មើល​ពី​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ត្រូវ​ធានា​ថា ជ្រូក​ដែល​នាំ​ចូល​ពី​វៀតណាម​ជា​ជ្រូក​ដែល​ល្អ មិន​មាន​ផ្ទុក​ជំងឺ តែ​យ៉ាងណា​នាយកដ្ឋាន​នឹង​ជំរុញ​អោយ​ឈ្មួញ ងាក​ទៅ​នាំ​ចូល​ពី​ប្រទេស​ថៃ​វិញ ដើម្បី​ធានា​បាន​ថា​ជ្រូក​ខ្មែរ នឹង​មិន​ឆ្លង​ជំងឺ​នេះ​។

លោក​ថា​៖« យើង​បានអោយ​ឈ្មួញ​នាំ​ពី​ថៃ​យូរ​មក​ហើយ ព្រោះ​នៅ​ប្រទេស​ថៃ​មិន​ទាន់​មាន​ជំងឺ​ប៉េ​ស​អាហ្វ្រិក រឺ ផ្ដាសាយ​ជ្រូក​នោះ​ទេ ដោយ​ព្យាយាម​ទប់ស្កាត់​ទាំងស្រុង​ពី​ប្រទេស​វៀតណាម ក្នុង​ពេល​ប្រទេស​នេះ កំពុង​ជួប​បញ្ហា​ជំងឺ​សាហាវ​មួយ​នេះ » ។

លោក​បន្ត​ថា លោក​លើកទឹកចិត្ត​អោយ​ពលរដ្ឋ​រាយការណ៍​មក​កាន់​នាយកដ្ឋាន​តាម​រយៈ​បណ្ដាញ​សង្គម ឬ​វិធី​ណា​ដែល​ងាយស្រួល បើសិនជា​មាន​ករណី លួច​នាំ​ចូល​ជ្រូក​ពី​វៀតណាម​តាម​ច្រក​ណាមួយ​មក​កាន់​ទឹកដី​កម្ពុជា ហើយ​បើសិនជា​មន្ត្រី​ជំនាញ​រក​ឃើញ​ថា​ជ្រូក​នោះ មាន​ផ្ទុក​ជំងឺ​នឹង​ត្រូវ​ដុត​បំផ្លាញ​ចោល ។ ចំពោះ​ឈ្មួញ​នាំ​ចូល​វិញ អាច​នឹង​ទោស​ទៅ​ច្បាប់ ក្នុង​នោះ​នឹង​រង​ពិន័យ​ជា​ទឹកប្រាក់​ពី ១០​លាន​ទៅ​១៥​លាន​រៀល​ព្រមទាំង​ជាប់​ក្នុង​បទល្មើស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ