ខេត្តកំពង់ចាម ៖ សពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកនៅលើផ្ទៃទន្លេមេគង្គទល់មុខវត្តជ្រោយថ្ម ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម បង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកក្រុង-ស្រុកឆ្ងាយជិតមកចោមរោមមើលកុះករកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២ មីនា ២០១១ ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលបែបនេះ ក៏មានគេរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ហើយលោកទាម តុងម៉េង មេប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកុក បានដឹកនាំកម្លាំងចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យសព ។ សពស្ត្រីម្នាក់នេះបានរសាត់តាមខ្សែទឹកមកទើរនៅត្រង់ចំណុចទល់មុខមន្ទីរឧតុនិយមខេត្ត ហើយលោកមេប៉ុស្តិ៍ខាងលើក៏បានយកឈើវែងកាវទាញឱ្យចូលច្រាំង ដើម្បីធ្វើកោសល្យវិច័យ…ប៉ុន្តែរហូតមកដល់ម៉ោងជាង៦ល្ងាចទៅហើយ សមត្ថកិច្ចពុំទាន់រកអត្តសញ្ញាណឃើញនៅឡើយទេ ហើយពុំដឹងថា ជាអំពើឃាតកម្ម ឬលោតទឹកសម្លាប់ខ្លួននោះដែរ ។
នៅលើរាងកាយសពមានស្លៀកខោខូវប៊យជើងវែង ពាក់អាវយឺតពណ៌លឿង ដៃខ្លី គ្មានស្លាកស្នាមរបួសអ្វីទេ កម្ពស់ប្រហែល១,៥៥ម៉ែត្រ សក់វែងត្រឹមស្មា…នេះចាត់ទុកថាជាការជូនដំណឹងដល់បងប្អូនណាដែលមានបាត់សមាជិកគ្រួសារផងដែរ សូមទាកទងប៉ុស្តិ៍រដ្ឋបាល បឹងកុកនឹងដឹងព័ត៌មានលម្អិតមិនខានឡើយ…៕



ចែករំលែកព័តមាននេះ