ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​យុវជន​ផ្នែក​បច្ចេកវិទ្យា៣​ប្រទេស​…​​យក​ក្រចេះ​​ជា​ម្ចាស់​ផ្ទះ

5 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ ៖ យុវជន​ចំនួន៣​ប្រទេសនៅ​តំបន់​ជាប់​ព្រំដែនបាន​រំពឹង​ថា ក្រោយ​ពី​វេទិកា​យុវជន​តំបន់​ត្រីកោណ​នេះ​​​បញ្ចប់ ប្រទេស​ទាំង​បីជា​ពិសេស​នៅ​តាម​តំបន់​ជាប់​ព្រំដែន គឺ​មានការ​អភិវឌ្ឍន៍​ឈាន​មួយ​កម្រិត​ទៀត ដើម្បី​អាច​ឱ្យ​យុវជន​យើង​​ប្រើប្រាស់​នូវ​វឌ្ឍនភាព​ខាង​ផ្នែក​បច្ចេកវិទ្យា ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ និង​ការ​រក​ទីផ្សារសម្រាប់​កសិករ​តាម​តំបន់​ព្រំដែន​ ។​…

​ខេត្តក្រចេះ ៖ យុវជន​ចំនួន៣​ប្រទេសនៅ​តំបន់​ជាប់​ព្រំដែនបាន​រំពឹង​ថា ក្រោយ​ពី​វេទិកា​យុវជន​តំបន់​ត្រីកោណ​នេះ​​​បញ្ចប់ ប្រទេស​ទាំង​បីជា​ពិសេស​នៅ​តាម​តំបន់​ជាប់​ព្រំដែន គឺ​មានការ​អភិវឌ្ឍន៍​ឈាន​មួយ​កម្រិត​ទៀត ដើម្បី​អាច​ឱ្យ​យុវជន​យើង​​ប្រើប្រាស់​នូវ​វឌ្ឍនភាព​ខាង​ផ្នែក​បច្ចេកវិទ្យា ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ និង​ការ​រក​ទីផ្សារសម្រាប់​កសិករ​តាម​តំបន់​ព្រំដែន​ ។​ ​វេទិការ​យុវជន​តំបន់ត្រីកោណ​អភិវឌ្ឍន៍ រួម​មាន កម្ពុជា ឡាវ និងវៀតណាម ហៅ​កាត់​ថា​(CLV) លើក​ទី​៨ ​បាន​​បើក​កិច្ចប្រជុំ​ចំនួនពីរ​ថ្ងៃ​ជាប់​ៗ​គ្នាពី​ថ្ងៃ​ទី​៥-៦ មីនា ​ដែល​ខេត្តក្រចេះ​​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ ។​

​អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន បាន​មាន​ប្រសាសន៍​ថា វត្តមាន​គណៈប្រតិភូ​នៅ​ទី​នេះ គឺ​ពិតជា​មាន​
សា​រ​​សំខាន់ ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​​កិច្ច​សហប្រតិបត្តិការ​រវាង​​យុវជន និង​កីឡា​ទាំង​៣​ប្រទេស​ឱ្យ​កាន់តែ​រឹង​មាំ និង​បន្ត​ការ​បេ្ត​ជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការ​ចែករំលែក​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ការងារ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច រួមចំណែក​លើកកម្ពស់​ស្ដង់ដា ជីវភាព​រស់នៅ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍ​ទាំងមូល ។ ​ហើយយុវជន គឺ​ជា​គន្លឹះ​និង​មាន​តំ​ម្លៃ​បំផុត​ សំរាប់​ការ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច វប្ប​ធ​ម៏ បរិស្ថាន និង​ការ​រក្សា​សន្ដិភាព​ក្នុង​ពេល​ប​ច្ចប្ប​ន្ន និង​អនាគត ។​

រដ្ឋមន្ត្រីក្រសួង​អបរំ​យុវជន​និង​កីឡា បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន ដែល​បាន​អញ្ជើញ​ជា​ធិ​បតី​ក្នុង​វេទិកា​មាន​រយៈពេល​​២​ថ្ងៃនេះ ក៏បាន​មាន​ប្រសាសន៍​​បញ្ជាក់​ថា ប្រទេសនៅ​​ជាប់​ព្រំដែន​ចំនួន​​៣ គឺបាន​សហការ​គ្នា ​លើ​គ្រប់​វិស័យ​តាំង​តែ​ពី​អតីតកាល​មក​ម្ល៉េះ​ ។ ប្រទេស​យើង​ទាំង​៣ ​បាន​សម្រេច​រៀបចំ​ឱ្យ​មាន​កិច្ច​ជំនួប​កំពូលរវាង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​៣ ដើម្បី​បង្កើត​ជា​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ក្នុង​គោលដៅ​ពង្រឹង​ខេត្ត​ដែល​ជាប់​ព្រំដែន​ទាំង​៣ ដែល​ជា​ខេត្ត​មាន​លក្ខ​ខណៈ​មិនសូវ​អំណោយ​​ផល​ខាង​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​បី នៅ​តាម​តំបន់​ជាប់​ព្រំដែន​។​

អត្ថបទសរសេរ ដោយ