ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ឡាវ​ប្តេជ្ញា​សហប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀ.ន​ឲ្យ​កាន់តែ​សកម្ម​ថែម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា​-​ឡាវ​បាន​ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត ។ ការ​ប្តេជ្ញា​នេះ​ធ្វើ​ឡើង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយឯក វី​ឡៃ…

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា​-​ឡាវ​បាន​ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត ។ ការ​ប្តេជ្ញា​នេះ​ធ្វើ​ឡើង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយឯក វី​ឡៃ ឡ​ឡា​ខាំ​ហ្វង នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា​នេះ នៅ​ទីស្តីការក្រសួង ។

នៅ​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​សម្ដេច​ក្រឡាហោម​ស ខេ​ង និង​លោក​ឧត្តមសេនីយឯក វី​ឡៃ ឡា​ខាំ​ហ្វង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​គ្រប់​កម្រិត​ក្នុង​ឆ្នាំ​២០១៨ ពិសេស​ការ​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​តាម​បន្ទាប់​ព្រំដែន ហើយ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ​ក៏​បាន​បន្ត​កិច្ចសហការ​ជាមួយ​គ្នា​យ៉ាង​ល្អ​ប្រសើរ​ដែរ ។ ភាគី​ទាំង​ពីរ​បាន​កត់​សម្គាល់ថា ក្នុង​ឆ្នាំ​២០១៨​នោះ​ដែរ​អាជ្ញាធរ​តាម​បន្ទាត់​ព្រំដែន​បាន​បង្ក​លទ្ធភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរការ​ផ្លាស់​ប្ដូរ​ប្រតិភូ និង​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​ជាដើម ហើយ​សម្រាប់​ឆ្នាំ​២០១៩​នេះ​ភាគី​ទាំង​ពីរ​ប្ដេជ្ញា​ខិតខំ​បន្ត​អនុវត្ត​តាម​ការ​ព្រមព្រៀង​គ្នា​លើ​ការងារ​ផ្លាស់​ប្ដូរ​ព័ត៌មាន ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​កិច្ចសហការ​របស់​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន ។

កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​ក៏​បាន​ពិភាក្សា​អំពី​ចំណុច​សំខាន់​មួយទៀត​ដែរ​នោះ គឺ​ការ​ខិតខំ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត ដោយ​សម្ដេច​ក្រឡាហោម ស ខេ​ង បាន​គូសបញ្ជាក់​ថា ភាគី​ទាំង​ពីរ​មិន​ត្រូវ​ឲ្យ​គ្រឿងញៀន​មក​ត្រួតត្រា​ឡើយ​ពោល គឺ​អាជ្ញាធរ​ត្រូវធ្វើ​យ៉ាងណា​ត្រួតត្រា​គ្រឿងញៀន​ឲ្យ​បាន ។ ថ្នាក់ដឹកនាំ​ក្រសួង​ទាំង​ពីរ​ក៏​បាន​ពិភាក្សា និង​ព្រមព្រៀង​គ្នា​ថា សម្រាប់​កិច្ច​សហប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៩​នេះ​ដែរ ភាគី​ទាំង​ពីរ​ត្រូវ​ខិតខំ​ពិនិត្យ​លទ្ធភាព​ឈាន​ទៅ​បើក​ច្រកព្រំដែន​ជាមួយ​គ្នា​បន្ថែម​ទៀត ដើម្បី​លើកកម្ពស់​ការ​ផ្លាស់​ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​សម្រួលការ​ធ្វើ​ដំណើរ​ចេញចូល និង​ពង្រីក​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ ។

កិច្ចប្រជុំ​នេះ​បាន​ដំណើរការ​ពេញ​មួយ​ព្រឹក​មុន​នឹង​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ឧត្តមសេនីយឯក វី​ឡៃ ឡា​ខាំ​ហ្វង អញ្ជើញ​ចុះហត្ថលេខា​រួម​គ្នា​លើ​កំណត់ហេតុ​ស្ដី​ពី កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០១៩ រវាង​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ