ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​២០០នាក់​ហែក្បួន​​លើ​ផ្លូវ​​៣៧១ អាជ្ញាធរ​ក៏​សម្រេច​បិទផ្លូវ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​តាមសេចក្តីរាយការណ៍ព័ត៌មានបឋម​ឱ្យ​ដឹង​ថា នៅវេលាម៉ោង​​​​​​៣​និង​​២២​នាទីរសៀលថ្ងៃទី​​​​៥ មីនា ឆ្នាំ​​​២០១៩ កម្មករ-កម្មការិនី​រោង​ចក្រ​ W&D ដែលមានទីតាំង​ស្ថិតក្នុងសង្កាត់ស្ទឹង​មានជ័យ​ទី​៣​​ ខណ្ឌមានជ័យ​…

រាជធានីភ្នំពេញ ៖ ​តាមសេចក្តីរាយការណ៍ព័ត៌មានបឋម​ឱ្យ​ដឹង​ថា នៅវេលាម៉ោង​​​​​​៣​និង​​២២​នាទីរសៀលថ្ងៃទី​​​​៥ មីនា ឆ្នាំ​​​២០១៩ កម្មករ-កម្មការិនី​រោង​ចក្រ​ W&D ដែលមានទីតាំង​ស្ថិតក្នុងសង្កាត់ស្ទឹង​មានជ័យ​ទី​៣​​ ខណ្ឌមានជ័យ​ សរុប​ទាំងអស់​ជាង​​​​២០០​នាក់​បាន​នាំគ្នា​ហែក្បួនតាម​បណ្តោយផ្លូវ​​៣៧១ មិនដឹងគោល​បំណងហែ​ទៅណា​នោះទេ ខណៈ​ការ​ហែក្បួន​មក​ដល់​ទល់មុខ​មជ្ឈមណ្ឌលមង្គលឧត្តម ត្រូវ​បាន​​កម្លាំង​​ចម្រុះ រួម​មាន​ប្រជា​​ការពារ​ ដែល​ដឹកនាំ​កម្លាំងដោយ​លោកអភិបាល​រង​ខណ្ឌ​ ឌី រ័ត្នខេមរុណ បាន​ចុះ​បិទ​ផ្លូវ​ មិនឱ្យ​​​ក្បួន​នោះ​ដង្ហែ​ទៅមុខ​ទៀត​​ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា គោល​ដៅដង្ហែក្បួន​របស់កម្មករ-កម្មការិនី​ខាងលើ​គេមិនដឹង​​ថា​ដង្ហែ​ទៅ​ណា​​ឱ្យ​ពិតប្រាកដ​នោះទេ ទើប​កម្លាំង​ចម្រុះ​សម្រេច​បិទផ្លូវ​ត្រឹម​ចំណុចខាងលើ​ ខណៈ​លោក​អភិបាលរងខណ្ឌ​ ឌី រ័ត្ន​ខេមរុណ កំពុង​ធ្វើការ​សម្របសម្រួល​ ប៉ុន្តែ​ជាក់ស្តែង​ពុំទទួល​បាន​លទ្ធផល​ណា​មួយ​នោះទេ គឺនៅតែបិទផ្លូវ​នៅ​ដដែល​ ហើយ​ផ្លូវ​៣៧១ដែល​ត្រូ​វបានបិទទាំង​ស្រុងនោះ​ ក៏​​បណ្តាល​ឱ្យមានការកកស្ទះចរាចរណ៍ទាំង​ទៅទាំងមក ។​

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា គិតមក​ដល់​វេលា​ម៉ោង​៣​និង​​​៣៥នាទីរសៀលថ្ងៃ​ដដែល គឺផ្លូវ​​​៣៧១​បាន​បើក​ឱ្យធ្វើចរាចរណ៍​ឡើងវិញ​​ ដោយសារ​អាជ្ញាធរ​បាន​ឱ្យ​កម្មករ-កម្មការិនី​ហែក្បួន​ទៅតាមសម្រួល​ ហើ​យគេ​មិនដឹង​ថាគោល​ដៅរបស់ពួកគាត់​ទៅណា​ឱ្យប្រាកដនោះទេ​ គឺអាជ្ញាធរ​នៅ​អម​​ដំណើរ​ការហែក្បួន​នោះផងដែរ ។

សូម​បញ្ជាក់​ថា នាពេល​កន្លងមក កម្មករ-កម្មការិនី​រោង​ចក្រ W&D សរុប​ចំនួន​១២០០​នាក់​ ​តែង​តែ​មានការតវ៉ា​ជា​ច្រើន​លើក​ច្រើនសា​រហូត​មានការបិទផ្លូវ​ជា​បន្តបន្ទាប់​ច្រើនលើក​​ផងដែរ រហូត​ដល់មានការ​ដង្ហែក្បួន​ទៅ​កាន់​ក្រសួង​ការ​ងារ​ ក៏ដូចជា​ស្ថាប័នពាក់ព័ន្ធ​ដើម្បីសុំ​កិច្ច​អន្តរាគមន៍​លើដំណោះស្រាយ​បញ្ហា​ការ​ងារ​មួយ​ចំនួន​ដែល​ពួកគាត់​ចង់​បាន​ ។​

ការ​តវ៉ា​នោះ​គឺ​មាន​រយៈពេល​ជិត​​៣ខែទៅហើយ តែ​មិនទទួលបាន​ដំណោះស្រាយ​ណាមួយឡើយ ខណៈអាជ្ញាធរ​ព្យាយាម​ដោះស្រាយជូនដែរ​​ តែ​ពួកគាត់មិនទទួលយកដំណោះស្រាយរបស​់អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ