ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ចិន​ចុះ​វាយតម្លៃ​រោង​ម៉ាស៊ីនកិនស្រូវ​បន្ថែម ដើម្បី​អាច​នាំ​ចេញ​អង្ករ ៤០ ម៉ឺន​តោន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មហា អំណាច​ចិន ធ្លាប់​សន្យា​នឹង​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ៤០​ម៉ឺន​តោន តែ​នៅ​មាន​ឧបសគ្គ​មួយ​ចំនួន​ដែល​ត្រូវធ្វើ​បន្ត ហេតុ​ដូ​ចេះ្ន​ហើយ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ក៏​ដូច​ជា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មហា អំណាច​ចិន ធ្លាប់​សន្យា​នឹង​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ៤០​ម៉ឺន​តោន តែ​នៅ​មាន​ឧបសគ្គ​មួយ​ចំនួន​ដែល​ត្រូវធ្វើ​បន្ត ហេតុ​ដូ​ចេះ្ន​ហើយ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ក៏​ដូច​ជា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ថ្មី​ៗ​នេះ បាន​ស្នើ​សុំ​នេះ​ឱ្យ​ភាគី​ចិន​ជួយ​សម្រួល​នីតិវិធី​ដើម្បី​អនុវត្ត​គោលការណ៍​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​ឲ្យ​បាន ៤០​ម៉ឺន​តោន តាម​ការ​ផ្ដល់​ជូន​របស់​ចិន​។ ការ​ស្នើ​សុំ​ពី​ភាគី​ចិន​នេះ​ត្រូវ​បាន​ក្រុមហ៊ុននាំចេញ​អង្ក​រថា ក្នុង​គោលបំណង​ឱ្យ​ភាគី​ចិន​ជួយ​សម្រួល​នីតិវិធី​ទទួលស្គាល់​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុននាំចេញ​អង្ករ​ពី​កម្ពុជា​បន្ថែម​។

លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៤ ខែមីនា​ម្សិលមិញ​ថា​កម្ពុជា​កំពុង​ស្នើ​ឱ្យ​ភាគី​ចិន​ជួយ​សម្រួល​នីតិវិធី​សំខាន់​មួយ​ចំនួន ដូច​ជា​ការ ស្នើ​ឲ្យ​ភាគី​ចិន ទទួលស្គាល់​ម៉ាស៊ីនកិនស្រូវ​ដទៃ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ម៉ាស៊ីនកិនស្រូវ អាច​កិន​នាំ​ចេញ​អង្ករ​ទៅ​ចិន​បាន ដោយ​បញ្ចូល​ម៉ាស៊ីនកិនស្រូវ​ខ្មែរ និង​ក្រុមហ៊ុននាំចេញ​ដែល​មាន​សមត្ថភាព​បន្ថែម​ទៅ​លើ​ក្រុមហ៊ុន​ដែល​មាននៅ​ពេល​សព្វថ្ងៃ​»​។

លោក​ឧកញ៉ា សុង សា​រ៉​ន លើក​ឡើង​ថា « មូលហេតុ​ដោយសារ​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក មានកា​រវិ​វត្ត​ផ្លាស់​ប្តូរ​នៅ​រយៈពេល ២ ឬ​៣ ឆ្នាំ​ចុង​ក្រោយ បើ​ប្រៀបធៀប​កាលពី ៣​ឆ្នាំ​មុន ។ អ​ញ្ចឹ​ង​យើង​ស្នើ​សុំ ឱ្យ​គាត់​ចុះ​មក​ពិនិត្យ​ម្តងទៀត ដាក់​បញ្ចូល​រោង​ម៉ាស៊ីន​ផ្សេង​ទៀត​ចូល​ផង ។​បើសិន​គាត់​ចុះ​មក​ពិនិត្យ​ម្តងទៀត ខ្ញុំ​គិត​ថា​នឹង​មាន​រោង​ម៉ាស៊ីន​ជា​ច្រើន​ផ្សេង​ទៀត​នឹង​ជាប់ តាម​រយៈ​ការ​វាយតម្លៃ​គុណភាព​និង​ស្តង់ដារ​ដែល​កំណត់​ដោយ​ចិន ។ យើង​ចង់ឱ្យ​គាត់​មក​ធ្វើ​បច្ចុប្បន្នភាព​លើ​ការ​ទទួលស្គាល់​ក្រុមហ៊ុន​ខ្មែរ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​»​។

ចំណែក​លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ដែល​បាន​ជាប់​នៅ​ក្នុង​តារាង​វាយតម្លៃ​លើក​ដំបូង នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន គឺ​មាន​ចំនួន ២៦​ក្រុមហ៊ុន តែ​ប៉ុណ្ណោះ​។ លោក​ឧកញ៉ា មាន​ប្រសាសន៍​បន្ត​ថា ៖ «​ថ្មី​ៗ​នេះ យើង​បាន​ស្នើ​សុំ​ឱ្យ​ខាង​នាយកដ្ឋាន​គយ​របស់​ចិន​ចុះ​មក​ត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន ប​ញ្ចូ​ន​លើក​ទី​២​ទៅ​ឱ្យ​ភាគី​ចិន ថា​ពួក​គាត់ (​រោង​ម៉ាស៊ីន​) ពេញ​សមត្ថភាព​អាច​ផលិត​អង្ករ​ឆ្លើយ​តប​ទៅ​តាម​ស្តង់ដារ​ប្រទេស​ចិន​បាន អីចឹង​ចង់ឱ្យ​ចិន​ចុះ​មក​ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​ដែល​បាន​ដាក់​ស្នើ​ទៅ​លើក​ទី​២​នេះ​»​។

បើ​តាម​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កន្លង​មក​ខាង​ក្រសួងពាណិជ្ជកម្ម ក៏​ដូច​ខាង​សហព័ន្ធ​ស្រូវ​បាន​ដាក់​ស្នើ​សុំ​ទៅ​ភា​គិ​ចិន​ចុះ​មក​វាយតម្លៃ​ក្រុមហ៊ុន​ក្នុងស្រុក​បន្ថែម តែ​មក​ដល់​ពេល​នេះ​ភាគី​ចិន​ពុំ​ទាន់​បាន​ចុះ​មក​នោះ​ទេ ហើយ​ចំនួន​ក្រុមហ៊ុន​ដែល​បាន​ដាក់​ទៅ​ខាង​ភាគ​ចិន​វាយតម្លៃ​បន្ថែម​មាន​ចំនួន​មិន​តិច​ជាង​កាល​លើក​ទី​១​ទេ គឺ​ប្រមាណ​២៦​ក្រុមហ៊ុន​នោះ​ទេ​។ លោក​ឧកញ៉ា ហ៊ុន ឡាក់ បញ្ជាក់​ថា​៖ កាលណា​ចិន​អនុញ្ញាត​ឱ្យ​រោង​ម៉ាស៊ីន​ខ្មែរ​កាន់តែ​ច្រើន​បាន​នាំ​ចេញ​ទៅ​បាន នោះ​វា​ជា​ឱកាស​របស់​រោង​ម៉ាស៊ីន​។ បើ​ក្រុមហ៊ុន​ថ្មី​បាន​ជាប់​ពី​ការ​វាយតម្លៃ​ពី​ខាង​ភាគី​ចិន​បន្ថែម នឹង​ជួយ​បង្កើន​សមត្ថភាព​នាំ​ចេញ​អង្ករ​កាន់តែ​លឿន​និង​កាន់តែ​ច្រើន​ជាង​មុន ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​តែ​ផល​ចំណេញ​នៅ​ពេល​ណា​យើង​មាន​រោង​ម៉ាស៊ីនកិនស្រូវ មាន​ចំនួន​បាន​កាន់តែ​ច្រើន​សម្រាប់​កិនស្រូវ​ទុក​នាំ​ចេញ​ទៅ​ប្រទេស​ចិន​»​។

លោក​ឧកញ៉ា លើក​ឡើង​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​កម្ពុជា​បាន​នាំ​ចេញ​អង្ករ បាន​គ្រប់​ចំនួន​ទាំងអស់​តាម​កូតា​ដែល​ចិន​អនុញ្ញាត​។​តែ​ដោយឡែក​ទើបតែ​នៅ​ឆ្នាំ​២០១៨ ដែល​មិន​បាន​គ្រប់​ចំនួន​ដែល​កូតា​ចិន​គេ​ឱ្យ​។ មូលហេតុ​ដោយសារ​រោង​ម៉ាស៊ីន​មួយ​ចំនួន​មាន​ទាន់​ជាប់​ក្នុង​តារាង​វាយតម្លៃ​ពី​ភាគ​ចិន​និង​ការ​ប្រកួតប្រជែង​ថ្លៃ​អង្ករ​នៅ​លើ​ពិភពលោក​។ លោក​បញ្ជាក់​ថា កាល​ឆ្នាំ​២០១៨ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​មាន​ប្រមាណ​តែ​១៧​ម៉ឺន​តោន​ក្នុង​ចំណោម​បរិមាណ​សរុប​៣០​ម៉ឺន​តោន​ដែល​ចិន​ផ្តល់​កូតា​ជូន​កម្ពុជា​។
លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ក្នុង​កិច្ចប្រជុំ​នៅ​សៀមរាប​ទ្វេភាគី​ជាមួយ​ចិន​កន្លង​មកនេះ​គឺ​ចង់ឱ្យ​គាត់ (​ចិន​) ជួយ​សម្រួល​នីតិវិធី​ឱ្យ​បាន​ស្រួល​ជាង​មុន​យើង​អាច​បន្ថែមចំនួន​រោង​ម៉ាស៊ីន​មាន​សិទ្ធ​នាំ​ទៅ​បន្ថែម​។

លោក​បន្ត​ថា «​ការ​ស្នើ​សុំ​សម្រួល​នីតិវិធី​ពី​ភាគី​ចិន​យើង​នូវ​តែ​មាន​ក្តី​សង្ឃឹម ពីព្រោះ​កាលណា​យើង​មាន​បញ្ហា​ទាល់តែ​យើង​ជួប​និយាយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​។​ចី​ង​បាន​ក្នុង​កិច្ចប្រជុំ​RCEP បានជា​រដ្ឋមន្ត្រី​ឆ្លៀត​ជួប​ជាមួយ​ភាគី​ចិន​ដើម្បី​បង្ហាញ​អំពី​ការ​លំបាក​នៅ​ក្នុង​ការ​នាំ​ចេញ ដើម្បី​ភាគី​ចិន​គាត់​ជួយ​ពិនិត្យ​ដោះស្រាយ ហើយ​គាត់​ក៏​ទទួលយក​សំណើរ​នេះ​។​ដូចនេះ​យើង​សង្ឃឹម​ពេល​យើង​បាន​ជជែក​គ្នា​អាច​នឹង​ដោះ​បញ្ហា​ខាងលើ​នេះ​បើ​មិន​បាន​ទាំង​ស្រុក​ក៏​បាន​ក្នុង​ផ្នែក​ណាមួយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ