ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ផ្សព្វផ្សាយ​កន្លែង​កម្សាន្ត​ក្នុងស្រុក​កំណើត​របស់​អ្នក​ដែរ​ឬទេ?

5 ឆ្នាំ មុន
  • ភ្នំពេញ

សម្រាប់​លោក​អ្នក​ដែល​ទន្ទឹងរង់ចាំ​ឱកាស ​ក្នុង​ការ​បង្អួត​សម្រស់​កន្លែង​កម្សាន្ត​នានា ដែល​មាននៅ​ក្នុង​ខេត្ត​-​រាជធានី ឬស្រុក​កំណើត​របស់​លោក​អ្នក ពេល​នេះ​ឱកាស​បាន​មក​ដល់ ​សម្រាប់​លោក​អ្នក​ហើយ ព្រោះ​ក្រុម ហ៊ុន អាយ អេស…

សម្រាប់​លោក​អ្នក​ដែល​ទន្ទឹងរង់ចាំ​ឱកាស ​ក្នុង​ការ​បង្អួត​សម្រស់​កន្លែង​កម្សាន្ត​នានា ដែល​មាននៅ​ក្នុង​ខេត្ត​-​រាជធានី ឬស្រុក​កំណើត​របស់​លោក​អ្នក ពេល​នេះ​ឱកាស​បាន​មក​ដល់ ​សម្រាប់​លោក​អ្នក​ហើយ ព្រោះ​ក្រុម ហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បាន​បង្កើត​នូវ​កម្មវិធី​ប្រកួតប្រជែង​វី​ដេ​អូ​ខ្លី​ៗ​ក្រោម​ប្រធាន បទ«​តោះ​ទៅ​លេង​ខេត្ត​ខ្ញុំ​» ដើម្បី​អោយ​លោក​អ្នកមាន​ឱកាស​ក្នុង​ការ​បង្ហាញ​សមត្ថភាព ផ្ដិត​យក​នូវ​រូបភាព​ស្អាត​ៗ​ពី​ទេសភាព​បែប​ធម្មជាតិ ​នៅ​ស្រុក​កំណើត​របស់​លោក​អ្នក ។

ងាយ​ៗ​ជាមួយនឹង​លក្ខន្តិកៈ​សម្រាប់​ការ​ចូលរួម​មាន​៖
១- ការ​ថត​វី​ដេ​អូ គឺ​លោក​អ្នក​អាច​ប្រើប្រាស់​ទូរ​សព្ទ​ដៃ ឬ​កាមេរ៉ា​ក៏​បាន
២ – វី​ដេ​អូ​ដែល​លោក​អ្នក​នឹង​យក​មក​ប្រកួត​មាន​ថេរវេលា​ត្រឹម ២-៣​នាទី
៣ – ក្នុង​វី​ដេ​អូ​របស់​អ្នក​អាច​និយាយ​ជា​ភាសា​ខ្មែរ ជាមួយនឹង Subtitle ជា អង់គ្លេស ឬ និយាយ​ជា ភាសា​អង់គ្លេស​មាន​ជាមួយនឹង​Subtitle ជា​ភាសា​ខ្មែរ
៤ – សម្រាប់​វី​ដេ​អូ​ដែល​ត្រូវ​ដាក់​ប្រកួត​អាច​ធ្វើ​ជា​ក្រុម ឬ​ម្នាក់ឯង​បាន
៥ – មិន​តម្រូវ​អោយ​បង្ហាញ​នូវ​រូបភាព​បារី និង​ស្រា​បៀរ​ណាមួយ​ឡើយ ។

ការ​ចុះ​ឈ្មោះ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​វី​ដេ​អូ​ខ្លី នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ ទី​១- ២២ ខែមីនា ឆ្នាំ​២០១៩ ហើយ​
វី​ដេ​អូ​របស់​លោក​អ្នកនឹង​ផុស​ក្នុង​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដើម្បី​ទទួល​ការ​បោះ​ឆ្នោត ។ សម្រាប់​ការ​បោះ​ឆ្នោត​គឺ​សម្រាប់ ១ Like ស្មើនឹង១​ពិន្ទុ និង​ការ Share ចំនួន១ ស្មើនឹង ៣ពិន្ទុ (1 Like= 1score , 1 Share = 3 score ) ចាប់ពី​ថ្ងៃ​ទី​២៤ មីនា ដល់​ថ្ងៃ​ទី​៧ មេ​សា ២០១៩ ។

សម្រាប់​លទ្ធផល​នៃ​ការ​ប្រកួត ក្រុមហ៊ុន​នឹង​ផ្ដល់​ដំណឹង​តាម​រយៈអុីម៉ែលរបស់​លោក​អ្នក រួម​ជាមួយនឹង​ការ​ផុស​ក្នុង​គេហទំព័រ​ហ្វេ​ស​បុក​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល​នៅ​ថ្ងៃ​ទី​៩ មេ​សា ២០១៩​ផង​ដែរ ។ អ្វី​ដែល​​ពិសេស​បំផុត​នោះ ​អ្នក​ដែល​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ ទទួល​បាន​ទឹកប្រាក់​ចំនួន ៦២៥​ដុល្លារ ជ័យ​លា​ភី​លេខ​២ ទទួល​បាន ៣០០​ដុល្លារ និង​ជ័យ​លា​ភី​លេខ​៣ ទទួល​បាន​ទឹកប្រាក់​ចំនួន ១២៥​ដុល្លារ ។

ដូច្នេះ ​កុំ​ភ្លេច​ចូលរួម​ទាំងអស់​គ្នា​ណា ! បាន​បង្ហាញ​សមត្ថភាព​ថត​វី​ដេ​អូ បាន​ឱកាស​បង្ហាញ​ពី​សម្រស់​នៃ​ស្រុក​កំណើត ហើយ​ថែម​ទាំង​មានឱកាស​ឈ្នះ​បាន​រង្វាន់​ជា​ទឹកប្រាក់​ទៀត​ផង ។ សម្រាប់​ព័ត៌មាន​បន្ថែម លោក​អ្នក​អាច​ទាក់ទង​តាម​លេខ​ទូរ​សព្ទ ០១៥ ៧៧៧ ២៥៤ ៕

អត្ថបទសរសេរ ដោយ