ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

261200​ដុល្លារ​លោក​ប្រធាន​លេង​មួយ​ក្បាច់​ហ្មត់​រលីង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ជនជាតិ​ម៉ា​ឡេ​ស៊ីជា​ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​អចល​ណៈ​ទ្រព្យ​ ណ​ត​ ផាក​ ម្នាក់​ត្រូវ​បាន​ក្រុមហ៊ុន​ប្តឹង​នគរបាល​ប៉ុស្តិ៍​អូ​បែក​ក្អម​អោយ​ឃាត់ខ្លួន​កាល​វេលា​ម៉ោង​៤​និង​៣០​នាទី​នៅ​ថ្ងៃ​ទី​០៤ ​ខែ​មីនា​ ឆ្នាំ​២០១៩​ ពី​បទ«រំលោភ​លើ​ទំនុកចិត្ត​» (​ដក​យក​លុយ​ក្រុមហ៊ុន​ចាយ​)…

រាជធានី​ភ្នំពេញ ៖ ​ជនជាតិ​ម៉ា​ឡេ​ស៊ីជា​ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​អចល​ណៈ​ទ្រព្យ​ ណ​ត​ ផាក​ ម្នាក់​ត្រូវ​បាន​ក្រុមហ៊ុន​ប្តឹង​នគរបាល​ប៉ុស្តិ៍​អូ​បែក​ក្អម​អោយ​ឃាត់ខ្លួន​កាល​វេលា​ម៉ោង​៤​និង​៣០​នាទី​នៅ​ថ្ងៃ​ទី​០៤ ​ខែ​មីនា​ ឆ្នាំ​២០១៩​ ពី​បទ«រំលោភ​លើ​ទំនុកចិត្ត​» (​ដក​យក​លុយ​ក្រុមហ៊ុន​ចាយ​) នៅ​ចំណុច​ក្រុមហ៊ុន​អចល​ណៈ​ទ្រព្យ ​ណ​ត ​ផាក ផ្លូវ​២០០៤ ភូមិ​អ័ក​គី​ដេរ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​ ។

ជនសង្ស័យឈ្មោះ TAN CHEE KEONG CHRISTOPHER ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ម៉ា​ឡេ​ស៊ី មុខរបរ​ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​អចល​ណៈ​ទ្រព្យ​ ណ​ត ​ផាក ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​៤៩២ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាន់​លិខិតឆ្លងដែន​លេខ A24926868 ។ ​ចំណែក​ជន​រង​គ្រោះជា​អ្នក​ប្តឹងឈ្មោះ ធិ ទេវី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អចល​ណៈ​ទ្រព្យ​ ណ​ត ​ផាក ស្នាក់​នៅផ្ទះ​លេខ​១៣១ ផ្លូវ​បេតុង ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​តំណាង​ក្រុមហ៊ុន​)​ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ​ជនជាតិ​បរទេស​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​ប្តឹង​រំលោភ​លើ​ទំនុកចិត្ត​ដោយ​ដក​លុយចំនួន ២៦១២០០​ដុល្លារយក​ស៊ីចាយ​អស់​ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា​ ជនសង្ស័យ​បាន​ចូល​មក​ប្រទេស​កម្ពុជាដោយ​បាន​ធ្វើការ​ជា​ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​អចល​ណៈ​ទ្រព្យ​ខាងលើ ហើយ​ជនសង្ស័យ​ខាងលើបាន​ដក​យក​លុយ​ពី​ក្រុមហ៊ុន​ចាយវាយចំនួន​០៥​លើក សរុប​ជា​ទឹកប្រាក់​ចំនួន ២៦១២០០​ដុល្លារ ។

នៅ​ថ្ងៃ​កើតហេតុ​ក្រុមហ៊ុន​បាន​ធ្វើការ​ពិនិត្យ​បញ្ជី​ទើប​ដឹង​ថា ជនសង្ស័យ​បាន​ដក​យក​លុយ​របស់​ក្រុមហ៊ុន​ទៅ​ចាយក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ធ្វើការ​សាកសួរ និង​ចាត់ការ​ចាត់ការ​តាម​ច្បាប់​តែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ