ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់​១៤%​ទៀត ក្លាយ​​ជា​ចំណុច​ក្តៅរវាង​កម្ពុជា-ឡាវនៅព្រំដែន​​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨​ និងលើ​ក​​ទិស​ដៅ​ឆ្នាំ​២០១៩ ​នា​ព្រឹក​ថ្ងៃ​ទី​៥​មីនា ​នេះ ស្ថិត​​នៅ​ទីស្តីការ​ក្រសួងការបរទេស​ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន…

​រាជធានី​ភ្នំពេញ​ ៖ ​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨​ និងលើ​ក​​ទិស​ដៅ​ឆ្នាំ​២០១៩ ​នា​ព្រឹក​ថ្ងៃ​ទី​៥​មីនា ​នេះ ស្ថិត​​នៅ​ទីស្តីការ​ក្រសួងការបរទេស​ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរ​ទេស​ និង​សហប្រតិបត្តិការ​បាន​មាន​ប្រសាសន៍​ «បញ្ហា​ព្រំដែន​ជាមួយ​ឡាវ​ នៅ​សល់​(​ដប់​បួន​ភាគរយ​)​(១៤%) ​នេះ ​ក្លាយទៅជា​ចំណុចក្តៅ​រវាង​ប្រទេស​ទាំង​ពីរ ​ហើយ​​ចំនួន​៨៦%​សម្រេច​រួប​ច​ហើយ​។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ​ចំពោះ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ ការ​ធ្វើ​បែបបទ​បច្ចេក​ទេស ដែល​ត្រូវ​​ជូន​ទៅ​ភាគី​បារាំង​ ដើម្បី​ឱ្យ​បារាំង​​ឆ្លើយ​តប​នឹង​សំណើ​​របស់​នាយក​រដ្ឋមន្ត្រី​ទាំងពីរ (​កម្ពុជា-​ឡាវ​) ដែល​បាន​​ស្នើ​សុំ​អ្នកជំនាញ​បារាំង​ ដើម្បី​ផ្ទេរ​ផែនទី​ ពី​១​លើ​១០០.០០០(១/១០០.០០០)​ មក​ផែនទី​១​លើ​៥០០.​០០០(១/៥០០.០០០)​វិញ​ គឺ​ធំ​ជាង​មុន​២​ដង ងាយស្រួល​ជាង​ក្នុង​ការ​រ​វាស់វែង​កំណត់ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ពាក់ព័ន្ធ​នឹង​តំបន់​ដែល​នៅ​សេសសល់​ជាមួយ​គ្នា ​។

​លោក​​បន្ត​ថា ​ចំណុច​នៅ​សេសសល់​ចំនួន​១៤%​ នេះ​បាន​ក្លាយជា​ចំណុចក្តៅ​នៃ​ប្រទេស​ទាំង​ពីរ​កន្លង​មក​ប្រទេស​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​សំណើរ​ជា​ច្រើន​ដង​ ។​ តែ​កម្ពុជា​មិន​អាច​ទទួលយក​បាន ​ចំពោះ​ការ​លើក​ឡើង​របស់​ភាគី​ឡាវ​ ខុស​ទៅ​នឹង​អ្វី​ដែល​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​។ ​គោលដៅ​ដែល​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ស្នើ​ឲ្យ​អ្នក​បច្ចេកទេស​ជួយធ្វើការ​ផ្ទេរ​ផែនទី​ ។​ប៉ុន្តែ​ភាគី​ឡាវ​ពេល​ជួប​ថ្មី​ៗ​នេះ ​បាន​ដក​ចំណុច​នេះ​ចោល​ និង​បាន​និយាយ​ទៅ​លើ​ផែនទី​ផ្សេង​ទៅវិញ ។