ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់ប្រើ​កណ្តាប់​​ដៃ​ដែក…ទើបលែង​មាន​អ្នក​​​ក្អក​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ទីបំផុត ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មីនា សំណង់​អនាធិបតេយ្យ​ក្នុង​ព្រែក​អណ្តូង​ខ្មែរ ​ត្រូវ​បាន​អាជ្ញាធរ​ចុះ​រុះ​រើ ។ នេះ​ជា​សំណង់​រឹង​មាំ​មានការ​ចាក់​សសរ​បេតុង ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​ដែល​កន្លង​មក…

ខេត្តកំពត ៖ ទីបំផុត ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មីនា សំណង់​អនាធិបតេយ្យ​ក្នុង​ព្រែក​អណ្តូង​ខ្មែរ ​ត្រូវ​បាន​អាជ្ញាធរ​ចុះ​រុះ​រើ ។ នេះ​ជា​សំណង់​រឹង​មាំ​មានការ​ចាក់​សសរ​បេតុង ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​ដែល​កន្លង​មក អាជ្ញាធរ​ភូមិ សង្កាត់ និង​ក្រុង​កំពត បាន​ហាមឃាត់បញ្ជា​ឱ្យ​បញ្ឈប់​ការ​សាងសង់​ជា​ច្រើន​លើក​ច្រើន​សា​ហើយ​ក្តី តែ​បុគ្គល​​មួយ​ចំនួន ​ដែល​មាន​ដី​នៅ​ចំណុច​មាត់​ព្រែក​នេះ ​ចេះ​តែ​លួច​សាងសង់​ជា​បន្តបន្ទាប់​លយ​ចូល​ក្នុង​ព្រែក​នា​ពេល​កន្លង​មក ។

ការ​ប្រើ​កណ្តាប់ដៃ​ដែក​នេះ គឺ​បាន​ឯកភាព​ក្នុង​ស្មារតី​ប្រជុំ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដែល​មាន​លោក ជាវ តា​យ អភិបាលខេត្ត​ជា​ប្រធាន បាន​ដាក់​ប្រធានបទ ស្តី​ពី​ការ​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព តំបន់ឆ្នេរ​ព្រែក​និង​ទប់ស្កាត់ ការ​សង់​សំណង់ អនាធិបតេយ្យ​ក្នុង​ដៃ​ព្រែក​ជាដើម ។​ល​។ ដើម្បី​អនុវត្ត​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​តាម​ស្មារតី​ប្រជុំ​របស់​គណ​បញ្ជាការ​ឯកភាព​ខេត្ត និង​ជា​សារ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​អនុវត្ត​វិធានការ​លើ​សំណង់​អនាធិបតេយ្យ​ដែល​អាជ្ញាធរ​គ្រប់​ថ្នាក់​នៅ​ក្រុង​កំពត​បាន​ហាមឃាត់​មិន​ឲ្យ​សាងសង់ ហើយ​បុគ្គល​មួយ​ចំនួន​ដែល​អាង​បុណ្យ​សក្តិ​និង​អាង​ទឹកប្រាក់ នៅ​តែ​មានៈ​ផ្គើន​ក្នុង​ការ​សាងសង់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភ​ណ័​ភាព​តំបន់ឆ្នេរ​នៃ​ព្រែក​កំពត ដែល​ស្ថិត​នៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត ។

ក្រុមការងារ​របស់​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​កំពត ​ដឹកនាំ​ដោយ​លោក លាង រឿ​ន​សុ​ទ្ធី អភិបាលក្រុង​កំពត និង​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ក្រុង និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ប៉ិល កុសល អភិបាលរង​ខេត្ត កងកម្លាំង​នគរបាល​ប៉ុស្តិ៍​និង​ក្រុង ដោយ​មានការ​សម្រួល​នីតិវិធី​ពី​លោក ខាន់ សុផល ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកំពត​ផង បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ ចុះ​រុះរើ​សំណង់​ខុសច្បាប់​ដែល​សង់​នៅ​ក្នុង​ទឹក​ព្រែក​នៅ​ចំណុច​ភូមិ​សង្កាត់​ខាងលើ ដោយ​កម្ទេច​ចោល​ទាំងស្រុង​តែ​ម្តង ។ លោក លាង រឿ​ន​សុ​ទ្ធី អភិបាលក្រុង​កំពត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នា​ពេល​កំពុង​រុះរើ​សំណង់​ខុសច្បាប់​ខាងលើ​ថា ការ​ដែល​ក្រុមការងារ​ក្រុង​របស់​លោក ចុះ​មក​អនុវត្ត​ការ​រុះរើ​សំណង់​អនាធិបតេយ្យ ខុសច្បាប់​នៅ​ក្នុង​ព្រែក​នា​ពេល​នេះ ដោយសារ​អាជ្ញាធរ​ហាមឃាត់​រាល់​ការ​សាងសង់​សំណង់​រឹង​មាំ ដោយ​ខុសច្បាប់​នៅ​តាម​មាត់​ព្រែក ក្នុង​ដៃ​ព្រែក​ទាំងអស់​នៃ​ក្រុង​កំពត ជា​ពិសេស​សំណង់​ខុសច្បាប់​នៅ​ដៃ​ព្រែក​អណ្តូង​ខ្មែរ​នេះ ។

អ្នកស្រុក​ដែល​មាន​លំនៅ​ឋាន​ក្បែរ​មាត់​ព្រែក​នេះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា បើ​អាជ្ញាធរ​ចុះ​មក​ណែនាំ​សុំ​ឲ្យ​កំណត់​ដី​ព្រំប្រទល់​ដី​ឲ្យ​ពួក​គាត់​ឲ្យ​បាន​ច្បាស់លាស់​ផង កំណត់​ត្រឹមណា​សាងសង់​បាន ត្រឹមណា​ត្រូវ​ហាមឃាត់ មិន​ឲ្យ​សាងសង់ ? ពីព្រោះ​ពួក​គាត់​មក​រស់នៅ​ចំណុច​នេះ ដោយ​ទិញ​ពី​អ្នកកាន់កាប់​មុន​ៗ​ជា​ច្រើន​តំណរ​មក​ហើយ ហើយ​ពេល​នេះ​បើ​អាជ្ញាធរ​ចុះ​មក​រុះរើ​សុំ​ឲ្យ​រុះរើ​ដូច​ៗ​គ្នា កុំ​រុះ​ខ្លះ​ទុក​ខ្លះ​គឺ​មិន​យុត្តិធម៌​ទេ ។ ចំពោះ​សំណូមពរ​របស់​អ្នកស្រុក​ខាងលើ ត្រូវ​បាន​មន្ត្រី​ជំនាញ​នៅ​ក្នុង​ក្រុមការងារ​ឲ្យ​ដឹង​ថា ដី​នៅ​ចំណុច​ដែល​ក្រុមការងារ​ចុះ​រុះរើ និង​ហាមឃាត់​មិន​ឲ្យ​សាងសង់​សំណង់​រឹង​នេះ​គឺជា​ដី​ចំណី​ព្រែក​ប៉ះពាល់​តំបន់ឆ្នេរ ។

កន្លង​មក​ក៏​គ្មាន​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បងប្អូន​ដែរ ។ ប៉ុន្តែ​បងប្អូន​ចេះ​តែ​រស់នៅ​ជា​បណ្តោះអាសន្ន​លើ​ដី​ចំណី​ព្រែក ដែល​ច្បាប់​ហាមឃាត់​នេះ​ទៅ ហើយ​មាន​អ្នកខ្លះ​ដែល​ដឹង​ថា​ដី​ចំណី​ព្រែក​គេ​ក៏​លក់​ឲ្យ​ទៅ​អ្នក​ផ្សេង មក​កាន់កាប់​បន្ត​រហូត​ដល់​មាន​បញ្ហា​នេះ​ទៅ ។ លោក​អភិបាលក្រុង​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ​មួយ​ចំនួន​នៅ​ចំណុច​នេះ ជា​សារ​មួយ​សំរាប់​ឲ្យ​បង​ប្អូន​ដែល​មាន​សំណង់​ខុសច្បាប់​នៅ​ទី​នេះ ត្រូវ​តែ​បន្ត​រុះរើ​ដោយ​ខ្លួនឯង និង​ហាម​ដាច់ខាត​មិន​ឲ្យ​សាង់សង់​រំលោភ​ចូល​ក្នុង​ដី​ចំណី​ព្រែក ឬ​ក្នុង​ទឹក​ព្រែក​នេះ​តទៅ​ទៀត ហើយ​សំណង់​ដែល​នៅ​សេសសល់​ក៏​ត្រូវ​រុះរើ​
ជា​បន្ទាន់​ផង​ដែរ ។ លោកកថា​បើ​មិន​រុះរើ​ទេ​នោះ​សាលាក្រុង និង​ចុះ​មាន​វិធានការ​រុះរើ​ជា​បន្តបន្ទាប់​ទៀត ៕

អត្ថបទសរសេរ ដោយ