ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេកមិន​គ្រប់​គ្រាន់​ពិត​ជា​បណ្តាល​ឱ្យ​​ឡើង​ទម្ងន់​មែន​ទេ?

10 ឆ្នាំ មុន

យោង​តាម​អ្នក​វិទ្យា​សាស្ត្រ​ឱ្យ​ដឹង​ថា ទទួល​ទាន​​ដំ​ណេក​មិន​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អស់លោក​អ្នក​អស់​កម្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​និង​ឆាប់​ក្រោធ​ខឹង​ទៀត​ផង។​ ការ​សិក្សា​ពិសោធន៍​លើ​មនុស្ស​មួយ​ក្រុម​បង្ហាញ​ថា អ្នក​​​ដែល​គេ​តម្រូវ​ឱ្យ​ដេក​ក្នុង​មួយ​យប់​ត្រឹម​៥​ម៉ោង​រយៈ​មួយ​សប្តាហ៍​ គឺ​ឡើង​ទម្ងន់​០,៩០​គី​ឡូ​ក្រាម ។​ ការ​ឡើង​ទម្ងន់​លឿន​បែប​នេះ​ ក៏​ព្រោះ​តែ​ពួក​គេ​

យោង​តាម​អ្នក​វិទ្យា​សាស្ត្រ​ឱ្យ​ដឹង​ថា ទទួល​ទាន​​ដំ​ណេក​មិន​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អស់លោក​អ្នក​អស់​កម្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​និង​ឆាប់​ក្រោធ​ខឹង​ទៀត​ផង។​ ការ​សិក្សា​ពិសោធន៍​លើ​មនុស្ស​មួយ​ក្រុម​បង្ហាញ​ថា  អ្នក​​​ដែល​គេ​តម្រូវ​ឱ្យ​ដេក​ក្នុង​មួយ​យប់​ត្រឹម​៥​ម៉ោង​រយៈ​មួយ​សប្តាហ៍​ គឺ​ឡើង​ទម្ងន់​០,៩០​គី​ឡូ​ក្រាម ។​

ការ​ឡើង​ទម្ងន់​លឿន​បែប​នេះ​ ក៏​ព្រោះ​តែ​ពួក​គេ​បង្កើន​ការ​ទទួល​ប្រ​ភេទ​អាហារ​សម្រន់​ដែល​សម្បូរ​ដោយ​កាឡូ​​រី​ ។​ ក្នុង​ន័យ​នេះ អ្នក​វិទ្យា​សាស្ត្រ​អាច​សន្និ​ដ្ឋាន​បាន​ថា​​ ដំណេក​តែ​មួយ​មុខ​មិន​មែន​ជា​កត្តា​ជំ​រុញ​ឱ្យ​ឡើង​ទម្ងន់​១០០​ភាគ​រយ​នោះ​ទេ  តែ​គឺ​ប្រ​ភេទ​អា​​ហារ​សម្រន់​​សម្បូរ​ដោយ​កា​បូ​អុី​ដ្រាដ​ ប្រ​ូ​តេអុីន​និង​សារ​ធាតុ​សរ​សៃ​ឯណោះ​ទៅ​វិញ​ទេ​ដែល​ជា​ដើម​ចម​មួយ​សំ​ខាន់​នាំ​ឱ្យ​ឡើង​ទម្ងន់​ ។

សាស្ត្រា​ចារ្យ Ken Wright មក​ពី​សាកល​វិទ្យា​ល័យ​ Colorado Boulder University​សហរដ្ឋ​អា​មេរិក​បាន​​បញ្ជាក់​ថា​៖ «ខ្ញុំ​មិន​គិត​ថា ដេក​ឱ្យ​បាន​ច្រើន​ម៉ោង​តែ​មួយ​មុខ​អាច​ធ្វើ​ឱ្យ​ចុះ​ទម្ងន់​បាន​ទេ​ ។​ ចំ​ណុច​សំ​ខាន់​គឺ​អា​ស្រ័យ​លើ​​ការ​ទទួល​ទាន​ផង​ដែរ ។ និយាយ​ដល់​ការ​ឡើង​ទម្ងន់​ពិត​ជា​រឿង​ស្មុគ​ស្មាញ​ ។​ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​នៅ​តែ​អាច​ដោះ​ស្រាយ​បាន​ ។ ប្រ​សិន​ជា​យើង​អាច​បញ្ចូលដំ​ណេក​សុខ​ភាព​ទៅ​ក្នុង​កម្ម​វិធី​បញ្ចុះ​ទម្ងន់​និង​រក្សា​ទម្ងន់​ដូច​ដែល​ការរក​ឃើញ​របស់​យើង​បាន​បង្ហាញ​នោះ​ ប្រ​ហែល​ជា​អាច​ធា​នា​ឱ្យ​យើង​គ្រប់​ៗគ្នា​ទទួល​បាន​ទម្ងន់​ខ្លួនស្ថិត​ក្នុង​កម្រិត​សុខ​ភាព»។​ ចំណែក​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​ Uppsala University ប្រទេស​ស៊ុយ​អែត​ ក៏​បាន​អះ​អាង​ផងដែរ​​ថា ដេក​មិន​គ្រប់​គ្រាន់​ ធ្វើ​ឱ្យ​កម្រិត​អ័រ​ម៉ូន​បញ្ជា​ការ​ឃ្លាន​កើន​​​​ឡើង​ខ្ពស់​ជា​ហេតុ​បណ្តាល​ឱ្យ​ការ​ស្រេក​ឃ្លាន​អា​ហារ​កើន​ទ្វេដង​ ។

ចំណែក​ ការ​សិក្សា​មួយ​ផ្សេង​ទៀត​​បាន​បង្ហាញ​ថា ទទួល​ទាន​ដំ​ណេក​មិន​គ្រប់​គ្រាន់​ធ្វើ​ឱ្យ​ល្បឿន​នៃ​ការរំ​លាយ​អា​ហារ​របស់​​មនុស្ស​​ថយ​ចុះ​ជា​ហេតុ​នាំ​ឱ្យ​រាង​កាយ​ដុត​បំ​ផ្លាញ​កា​ឡូ​រី​បាន​តិច​តួច​ និង​នាំ​ឱ្យ​រាង​កាយ​ខ្វះ​ថាម​ពល​ក្នុង​ការ​ប្រ​តិ​បត្តិ​កាតព្វកិច្ច​ងាយ​ៗ​ដូច​ជា ការ​ដក​ដង្ហើម​និង​ការ​ទទួល​ទាន​ជា​ដើម ​។ មួយ​វិញ​ទៀត ទទួល​ដំណេក​មិន​គ្រប់​គ្រាន់​នឹង​នាំឱ្យ​យើង​ទទួល​ទាន​អាហារ​ពេល​ព្រឹក​តិច​ ប៉ុន្តែ​បង្កើន​ការ​ទទួល​ទាន​ប្រ​ភេទ​អា​ហារ​សម្រន់​ ៕