ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​កមួយ​ចំនួនធ្វើ​ពហិការ​មិនមើលការ​សម្តែង​របស់​ ព្រាប សុវត្ថិ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្នុង​ពេល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ បាន​ត្រៀមខ្លួន​ចេញ​ទៅ​សម្តែង​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នោះ អាណិកជន​ខ្មែរ​មួយ​ចំនួន​បាន​ត្រៀម​ធ្វើ​ពហិការ​មិន​ចូលរួម​ទស្សនា​ទេ ។ ការ​ធ្វើ​ពហិការ​នេះ​ត្រូវ​ប្រភព​មួយ​អះអាង​នា​ពេល ថ្មី​ៗ​កន្លង​មក​ថា ដោយសារ​តែ​តារាចម្រៀង​រូប​នេះ​ជាប់​ទាក់ទង​ជាមួយ​ការ​មាន​ឋានន្តរសក្តិ​ជា​នាយទាហាន ហើយ​អាច​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នយោបាយ…

រាជធានី​ភ្នំពេញ​៖ ក្នុង​ពេល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ បាន​ត្រៀមខ្លួន​ចេញ​ទៅ​សម្តែង​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នោះ អាណិកជន​ខ្មែរ​មួយ​ចំនួន​បាន​ត្រៀម​ធ្វើ​ពហិការ​មិន​ចូលរួម​ទស្សនា​ទេ ។ ការ​ធ្វើ​ពហិការ​នេះ​ត្រូវ​ប្រភព​មួយ​អះអាង​នា​ពេល ថ្មី​ៗ​កន្លង​មក​ថា ដោយសារ​តែ​តារាចម្រៀង​រូប​នេះ​ជាប់​ទាក់ទង​ជាមួយ​ការ​មាន​ឋានន្តរសក្តិ​ជា​នាយទាហាន ហើយ​អាច​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នយោបាយ ។

ការ​ព្រមាន​ធ្វើ​ពហិការ​មិន​ចូលរួម​ទស្សនាការ​សម្តែង​របស់​លោក​ព្រាប សុវត្ថិ ពី​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​កមួយ​ក្តាប់​តូច​នោះ រង​ការ​រិះគន់ និង​ការ​មិន​ពេញចិត្ត​ពី​អាណិកជន​ជា​ច្រើន​ដែល​គាំទ្រ​វត្តមាន​សម្តែង​របស់​តារាចម្រៀង​រូប​នេះ ។

បើ​យោង​តាម​ការ​បង្ហោះ​ជា​វី​ដេ​អូ​ឃ្លី​ប​របស់​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​ដែល​ឈ្មោះ Sakoun Sok ឲ្យ​ដឹង​ថា «​ការ​ធ្វើ​ពហិការ​មិន​ចូលរួម​មើល​ការ​សម្តែង​របស់​តារាចម្រៀង​លោក​ព្រាប សុវត្ថិ នោះ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ។ បើ​ទោះបីជា​អស់លោក​ខ្លះ​មិន​ចង់​ចូលរួម​ការ​មើល​ការ​សម្តែង​ពី​ក្មួយ​ព្រាប សុវត្ថិ នោះ​ជា​សិ​ទិ្ធ​គ្រប់គ្រាន់ តែ​សូម​ពិចារណា បើ​ទោះបីជា​ព្រាប សុវត្ថិ គ្រង​ឯកសណ្ឋាន​ជា​ទាហាន តែ​ព្រាប សុវត្ថិ មិន​ដែល​ធ្វើទុក្ខបុកម្នេញ​ចំពោះ​នរណា​ម្នាក់​ឡើយ ។ ម្យ៉ាង​តារាចម្រៀង ល្បី​ៗ​មួយ​ចំនួន​ទៀត​សុទ្ធតែ​មានឈ្មោះ​នៅ​ក្នុង​ជួរ​កងទ័ព​ដូច​គ្នា អ៊ីចឹង​ហើយ​ទោះ​ក្មួយ​ព្រាប​សុ​ត្ថិ ជា​ទាហាន តែ​មិន​បាន​ទៅ​កាប់សម្លាប់ ឬ​ធ្វើទុក្ខ​ចំពោះ​អ្នក​ណា​នោះ​ឡើយ» ​។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា មាន​ប្រជាជន​នៅ​អា​មេ​រិ​កមួយ​ក្រុម​បបួល​គ្នា​ធ្វើ​ពហិការ​មិន​ចូលរួម​មើល​ការ​សម្តែង​របស់​លោក​ព្រាប សុវត្ថិ ពេល​មក​សម្តែង​នៅ​ទី​នេះ ។ ពួក​គេ​ទាំងនោះ​កំពុង​តែ​យល់​ខុស​ចំពោះ​តារាចម្រៀង​លោក​ព្រាប សុវត្ថិ ព្រោះ​បើ​គេ​មិន​ចង់​មើល​ការ​ច្រៀង​របស់​តារាចម្រៀង​រូប​នេះ ពួក​គេ​គួរតែ​ក៏​កុំ​មើល​យូ​ធូប ឬ​ក៏​ស៊ី​ឌី​របស់​ក្រុមហ៊ុន​ហង្ស​មាស ហេតុ​អី​ពួក​គេ​ទាំងនោះ​មក​ធ្វើ​ត្រឹមនេះ ក្នុង​ពេល​ដែល​ម្ចាស់​ឧបត្ថម្ភ​បាន​ចំណាយ​លុយ​ជា​ច្រើន ដើម្បី​អញ្ជើញ​ព្រាប សុវត្ថិ មក​សម្តែង ។ គោលបំណង​តែ​មួយ​គត់​របស់​តារាចម្រៀង​លោក​ព្រាប សុវត្ថិ ទៅ​សម្តែង​នៅ​អា​មេ​រិ​ក គឺ​ដើម្បី​ឲ្យ​ជនរួមជាតិ​ខ្មែរ​បាន​សប្បាយ​រីក​រាយ​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ពោល​គឺ​មិនមែន​មក​ដើម្បី​សាបព្រោះ​នូវ​នយោបាយ​ណាមួយ​ឡើយ ។

តារាចម្រៀង​លោក​ព្រាប សុវត្ថិ និង កូន​ៗ​ទាំង​៣ រួម​ទាំង​ក្រុម​ភ្លេង​លោក​ផង គ្រោង​នឹង​ទៅ​សម្តែង​ជា​ថ្មី​នៅ​សហរដ្ឋអាមេរិក ក្រោយ​ពី​ខកខាន​អស់​ពេល​ប្រមាណ​៦​ឆ្នាំ ក្រោម​ការ​អញ្ជើញ​ពី​អតីត​តារាចម្រៀង​ហង្ស ឈា និង​អតីត​តារាភាពយន្ត​លោក​សុភា ដេ​វី​ដ រួម​ជាមួយ Rising Star Entertainment ។

លោក​ហង្ស ឈា បាន​លើក​ឡើង​ថា «​វា​គឺជា​ព្រឹត្តិការណ៍​តន្ត្រី​ទេសចរណ៍​ធំ​បំផុត​នៅ​អា​មេ​រិ​ក ខណៈ​ពេល​លើក​នេះ​ក៏​វត្តមាន កូន​ៗ​គាត់​ទាំង​៣ ទៀត ដែល​ពួក​គេ​កំពុង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ផង​ដែរ ។

ក្រៅពី​លោក​ព្រាប សុវត្ថិ និង​កូន​ទាំង​៣ នៅ​មាន​ក្រុម​ភ្លេង និង​តារាចម្រៀង​ស្រី​ក្នុង​ក្រុម​ភ្លេង​លោក​ម្នាក់​ទៀត សរុប​មាន​គ្នា​៩​នាក់ នឹង​ត្រូវ​រួម​ដំណើរ​ជាមួយ​គ្នា​លើក​នេះ ។ តាម​ការ​រៀបចំ ពួក​គេ​នឹង​ត្រូវ​ស្នាក់​នៅ​អា​មេ​រិ​ក​យ៉ាងតិច​២ ទៅ​៣​ខែ ព្រោះ​តាម​អ្នក​រៀបចំ ពួក​គេ​មាន​កាលវិភាគ​ច្រើន​ដែល​ត្រូវធ្វើ​ដំណើរ​សម្ដែង​ទៅ​កាន់​រដ្ឋ និង​ទីក្រុង​របស់​អា​មេ​រិ​ក ប្រមាណ​២០ ។

តាម​លោក​ហង្ស ឈា ក្រុម​លោក​ព្រាប សុវត្ថិ នឹង​ត្រូវ​ទៅ​សម្ដែង​នៅ​តាម​រដ្ឋ និង​ទីក្រុង​មួយ​ចំនួន​ដូច​ជា ទីក្រុង​ឡូ​វែ​ល ឡុ​ង​ប៊ិ​ច បូ​ស្តុ​ន ស្ដុក​តុ​ន លី​ន ហ្វី​៊​ឡា​ដែល​ហ្វ៊ី​យ៉ា រដ្ឋ​ផ្ល​រី​ដា និង​រដ្ឋ ទីក្រុង ធំ​ៗ​ជា​ច្រើន​ទៀត ដែល​មាន​ខ្មែរ​រស់នៅ​ច្រើន ។

បេសកកម្ម​នេះ លោក​ថា ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​ជនរួមជាតិ​ខ្មែរ​ជា​ពិសេស​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ដែល​នឹង​មក​ដល់​នៅ​ពាក់​កណ្ដាលខែ​ក្រោយ ។ នៅ​មិន​ទាន់​ដឹង​ទេ​ថា លោក​ព្រាប សុវត្ថិ នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ពេល​ណា​ឡើយ ប៉ុន្តែ លោក​ហង្ស ឈា ថា នៅ​មិនយូរ​ឡើយ ក្រុម​តារាចម្រៀង​របស់​កម្ពុជា​នឹង​ចាកចេញ ឆាប់​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ