ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​ក្នុង​ភេទ​ឬ​ឋានៈ​អ្វី​ក៏​ដោយ​ប្រព្រឹត្ត​ខុស​នឹង​ទៅ​កាន់​អបាយភូមិ​ដូច​គ្នា

5 ឆ្នាំ មុន

ទោះជា​គ្រហស្ថ​ក្តី បព្វជិត​ក្តី​ឱ្យ​តែ​ធ្វើ​ខុស ប្រព្រឹត្ត​​អំពើអាក្រក់​នឹង​ទៅ​កាន់​អបាយភូមិ​ដូច​គ្នា ព្រោះ​កំណើត​ទៅ​អបាយភូមិ​មិន​រើស​បុគ្គល​អ្នក​ប្រព្រឹត្ត​ទេ​។ ព្រោះហេតុនោះ​ហើយ​ទើបព្រះ​បរម​សាស្តា​ទ្រង់​បាន​អប់រំ​ពន្យល់​មនុស្ស​ឱ្យ​វៀរចាក​អំពើ​ទុច្ចរិត កុំ​មានចិត្ត​លោភលន់​ហួសប្រមាណ​ពេក ព្រោះ​លោភៈ​នេះ​មានទោស​ធ្ងន់​ទៅ​ចាប់កំណើត​នៅ​ក្នុង​ភព​ណា​ដែល​អត់ ភព​ដែល​គ្មាន​អាហារ​បាន​ដល់​កំណើត​ប្រេត ។ ទាក់ទង​នឹង​ដំណើរ​ជីវិត​នេះ​ដែរ​ព្រះ​អង្គ​ក៏​ទ្រង់​ណែនាំ​ឱ្យ​មនុស្ស​ប្រកប​របរ​ចិញ្ចឹមជីវិត​ទៅ​តាម​ផ្លូវធម៌…

ទោះជា​គ្រហស្ថ​ក្តី បព្វជិត​ក្តី​ឱ្យ​តែ​ធ្វើ​ខុស ប្រព្រឹត្ត​​អំពើអាក្រក់​នឹង​ទៅ​កាន់​អបាយភូមិ​ដូច​គ្នា ព្រោះ​កំណើត​ទៅ​អបាយភូមិ​មិន​រើស​បុគ្គល​អ្នក​ប្រព្រឹត្ត​ទេ​។ ព្រោះហេតុនោះ​ហើយ​ទើបព្រះ​បរម​សាស្តា​ទ្រង់​បាន​អប់រំ​ពន្យល់​មនុស្ស​ឱ្យ​វៀរចាក​អំពើ​ទុច្ចរិត កុំ​មានចិត្ត​លោភលន់​ហួសប្រមាណ​ពេក ព្រោះ​លោភៈ​នេះ​មានទោស​ធ្ងន់​ទៅ​ចាប់កំណើត​នៅ​ក្នុង​ភព​ណា​ដែល​អត់ ភព​ដែល​គ្មាន​អាហារ​បាន​ដល់​កំណើត​ប្រេត ។

ទាក់ទង​នឹង​ដំណើរ​ជីវិត​នេះ​ដែរ​ព្រះ​អង្គ​ក៏​ទ្រង់​ណែនាំ​ឱ្យ​មនុស្ស​ប្រកប​របរ​ចិញ្ចឹមជីវិត​ទៅ​តាម​ផ្លូវធម៌ ផ្លូវ​សុចរិត​ដើម្បី​ឱ្យ​ជីវិត​បាន​សុខ​ទាំង​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។

ព្រះ​អង្គ​បាន​បង្ហាញផ្លូវ​ឱ្យ​ដើរ​តាម​សម្មាអាជីវៈ​ជា​គោល​ធម៌​មួយ​យ៉ាង​សំខាន់​ចង្អុល​ផ្លូវ​សុខ​ដល់​អ្នក​ប្រកប​របរ​ចិញ្ចឹមជីវិត​។ សម្មាអាជីវៈ​ប្រែ​ថា ការ​ចិញ្ចឹមជីវិត​ត្រូវ​, ការ​រក​របរ​ទទួលទាន​ប្រកបដោយ​ធម៌​។ សម្រាប់​គ្រហស្ថ បាន​ដល់​ការ​វៀរចាក​ជំនួញ​ខុស​គឺ​របរ​ណា​ដែល​ច្បាប់​ហាមឃាត់​មានការ​ជួញដូរ​មនុស្ស ជួញដូរ​សត្វ ជួញដូរ​គ្រឿងញៀន ជួញដូរ​អាវុធ​ខុសច្បាប់​ជាដើម ត្រូវ​លះបង់​ចោលការ​កេង​បន្លំ​មានការ​បំបាត់ភ្នែកជញ្ជីង ក្លែង​របស់​កាឡៃ​ជាដើម​។

លះបង់​ការ​ធ្វើ​ជា​សាក្សី​កោង​មួលបង្កាច់​គេ​ទាំង​បំពាន​, លះបង់​ការ​ល្មោភ​សំណូក ហើយ​បែរមក​ប្រកប​អាជីវកម្ម​ត្រឹមត្រូវ​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​រីក​ចម្រើន ។

ឯ​អ្នកបួស​បាន​ដល់​ការ​លះបង់​មិច្ឆាអាជីវៈ​គឺ​ការ​ចិញ្ចឹមជីវិត​ខុស ដោយ​អនេសនៈ​២១ និង​បាបធម៌​៥ មានការ​ធ្វើ​ទូត​នាំ​ដំណឹង​ពី​គ្រួសារ​មួយ​ទៅ​កាន់​គ្រួសារ​មួយ ធ្វើ​ពេទ្យ​មើលជំងឺ ស្តោះព្រួស​មន្តអាគម​ជាដើម និង​មិន​គប្បី​ត្រាច់​ទៅ​កាន់​ទីឋាន​ដែល​ហាមឃាត់​ដោយ​វិន័យ ហើយ​ងាក​មក​ចិញ្ចឹមជីវិត​ដោយ​ភិក្ខាច​រិ​យ​ធម៌​ដ៏​ស្មើ ឬ​បច្ច័យ​ដែល​កើតឡើង​តាម​ធម៌ ទើប​ឈ្មោះ​ថា​សមណៈ​បរិសុទ្ធ ជា​ស្រែបុណ្យ​របស់​ប្រជា​ពុទ្ធបរិស័ទ​ពិត​ៗ ។