ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថែ​រក្សា​​សរ​សៃ​​​សក់​តាម​​រយៈ​​ការ​​ទទួល​ទាន​​​អា​ហារ​​6​ប្រភេទ

10 ឆ្នាំ មុន

សក់​ជា​ផ្នែក​មួយដែល​ជួយ​លើក​​សម្រស់​លើ​ផ្ទៃ​មុខ​របស់​មនុស្ស​ម្នាក់​ៗ​ជា​ពិ​សេស​គឺ​ស្ត្រី ។ សរ​សៃ​សក​់រលោង​ភ្លឺ​ថ្លា​និង​ស្រស់​ស្អាត​​​​ជា​និ​មិត្ត​រូប​នៃ​សុខុមាល​ភាព​រាង​កាយ​ ។ ទន្ទឹម​នឹង​ការ​ថែ​រក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​តាម​រយៈ​នៃ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ផ្សេង​ៗ​(សាប៊ូកក់…)​ គេ​ក៏​អាច​ទទួល​បាន​សក់​រលោង​ភ្លឺ​ថ្លា​ផង​ដែរ​តាម​រយៈ​​អា​ហារ​ប្រ​ចាំ​ថ្ងៃ​ ។ អា​ហារ​ទាំង​នោះ​មាន​ដូចជា​ ៖

សក់​ជា​ផ្នែក​មួយដែល​ជួយ​លើក​​សម្រស់​លើ​ផ្ទៃ​មុខ​របស់​មនុស្ស​ម្នាក់​ៗ​ជា​ពិ​សេស​គឺ​ស្ត្រី ។ សរ​សៃ​សក​់រលោង​ភ្លឺ​ថ្លា​និង​ស្រស់​ស្អាត​​​​ជា​និ​មិត្ត​រូប​នៃ​សុខុមាល​ភាព​រាង​កាយ​ ។ ទន្ទឹម​នឹង​ការ​ថែ​រក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​តាម​រយៈ​នៃ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ផ្សេង​ៗ​(សាប៊ូកក់…)​ គេ​ក៏​អាច​ទទួល​បាន​សក់​រលោង​ភ្លឺ​ថ្លា​ផង​ដែរ​តាម​រយៈ​​អា​ហារ​ប្រ​ចាំ​ថ្ងៃ​ ។ អា​ហារ​ទាំង​នោះ​មាន​ដូចជា​ ៖

១- ត្រី​សូ​ម៉ុង ៖
ត្រី​ជា​អា​ហារ​ដែល​ផ្តល់​ឱ្យ​នូវ​សុខ​ភាព​ដ៏​ច្រើន​មហិ​មា ក្នុង​នោះ​សូ​ម៉ុង​គឺ​ជា​ត្រី​ផ្តល់​អត្ថ​ប្រ​យោជន៍​​ដល់​សក់ ។ ខ្លាញ់​ត្រី​ប្រ​ភេទ​នេះ​សម្បូរ​​ទៅ​ដោយ​អា​ស៊ី​ដ​ខ្លាញ់​អូ​មេហ្គា​-៣  វីតា​មីន B12និង​សារ​ធាតុ​ដែក ។ សរុប​បញ្ចូល​គ្នា​ សមាស​ធាតុ​ទាំង​នេះ​អាច​ធ្វើ​ឱ្យ​សរ​សៃ​សក់​របស់​អ្នក​រស់​រវើក​និង​ភ្លឺ​រលោង ។ អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​-៣​សំ​ខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ថែរក្សា​ស្បែកក្បាល​ឱ្យ​មាន​សុខ​ភាព​ល្អ ។ ដូច្នេះ​ ខ្វះ​សារ​ធាតុ​នេះ​នឹង​នាំ​ឱ្យ​ស្បែក​ក្បាល​ស្ងួត​ សរសៃ​សក់​មិន​​​រស់​ និង​មិន​រលោង​ភ្លឺ​ថ្លា ។

២-ស៊ុត​និង​សាច់​មាន់ ៖
​ជា​រឿយៗ​ បណ្តា​អ្នក​ឯក​ទេស​ខាង​ចំណី​​អា​ហារ​តែង​តែ​ចង់​ឱ្យ​គ្រប់​ៗគ្នា​ទទួល​ទាន​ស៊ុត​និង​សាច់​មាន់​ដើម្បី​បង្កើន​ប្រូ​តេអុីន​ក្នុង​រាង​កាយ ។​ សក់​និង​ក្រ​ចក​ត្រូវ​បាន​បង្កើត​ពី​ប្រូ​តេអុីន​ ។​ និយាយ​ជា​រួម ការ​ទទួល​ទាន​សាច់​មាន់​និង​ស៊ុត​ជំ​រុញ​ឱ្យ​សក់​ដុះ​ក្រាស់​ក៏​ដូចជា​ទប់​ស្កាត​់​ការ​ជ្រុះ​សក់​និង​ការ​ដាច់​សក់ ។ ស៊ុត​ត្រូវ​គេ​ដឹង​ថា សម្បូរ​​ដោយ​វីតា​មីន​ក្រុម B(B12 &B7) ។​ ឯ​សាច់​មាន​់​​ដែល​​សម្បូរ​ដោយ​ប្រ​ូ​តេអុីន​ជួយ​ធ្វើ​ឱ្យ​សរ​សៃ​សក់​ស្វិត​និង​មិន​ងាយ​ដាច់ ។​

៣- សាច់​គោ​និង​ងាវ​ ៖
អា​ហារ​ទាំង​២​មុខ​នេះ​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ស័ង្កសី​ដែល​មាន​អត្ថ​ប្រ​យោជន៍​ជួយ​ឱ្យ​សក់​ដុះ​បាន​ក្រាស់ ។ ខ្វះ​សារ​ធាតុ​នេះ​នឹង​នាំ ឱ្យ​សក់​ជ្រុះ ។ បន្ថែមពី​នេះ​ទៀត សារ​ធាតុ​ស័ង្ក​សី​ក៏​អាច​ជួយ​ការ​ពារ​មិន​ឱ្យ​សក់ឆាប់​​ប្រែពណ៌​​ផងដែរ​ ។

៤-ផ្លែ​​ Walnutនិង​ Almonds៖ ជា​ពពួក​ផ្លែ​ឈើ​ដែល​សម្បូរ​​​​​ដោយ​អា​ស៊ីដ​អូ​មេហ្គា​-៣ ​និង​ស័ង្ក​សី ។

៥- ប្រ​ភេទ​សណ្តែក​ម្យ៉ាង Lentils៖ សណ្តែក​ប្រ​ភេទ​នេះ​សម្បូរ​​ទៅ​ដោយ​អា​ស៊ីដ​ហ្វូ​លិច ។ វា​ជា​អា​ស៊ីដ​ចាំ​បាច់​បំ​ផុត​ក្នុង​ការ​ជួស​ជុល​ឡើង​វិញ​នូវ​សុខ​ភាព​របស់​បណ្តា​កោ​សិ​កា​ឈាម​ក្រ​ហម​ដែល​មាន​នា​ទី​ផ្គត់​ផ្គង់​អុក​ស៊ីសែន​យ៉ាង​ច្រើន​​ដល់​ស្បែក​និង​ស្បែក​ក្បាល​ ។ លើស​ពី​នេះ​ទៀត វា​ក៏​សំ​ខាន់​ណាស់​ដែរ​សម្រាប់​ការ​ដុះ​លូត​លាស់​របស់​សក់​ ។​

៦- កា​រ៉ុត ៖ មនុស្ស​គ្រប់​គ្នា​ដឹង​យ៉ាង​ច្បាស់​ថា ការ៉ុត​ជា​ប្រ​ភព​វីតា​មីន A ។ វា​មាន​នា​ទី​សំ​ខាន់​ក្នុង​ការ​បង្កើតជា​តិ​ប្រេង ​( Sebum) ក្នុង​ស្បែក​ក្បាល​ ។  Sebumសំ​ខាន់​ណាស់​ក្នុង​ការ​​រក្សា​ស្បែក​ក្បាល​និង​សក់​ឱ្យ​មាន​សំ​ណើម ។ ការ​ផលិត​ជាតិ​ប្រេង​ Sebumមាន​តិច​នឹង​នាំ​ឱ្យ​ស្បែកក្បាល​កើត​អង្គែ​ សក់​ស្រួយ ។

ក្រៅ​ពី​អា​ហារ​ខាង​លើ​ គេ​គួរតែ​ដាក់​បញ្ចូល​វីតា​មីន Cក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​ផង​ដែរដ្បិត​វា​ចាំ​បាច់​ខ្លាំង​ណាស់​ក្នុង​ការ​ស្រូប​យក​សារ​ធាតុ​ស័ង្ក​សី ។ ទឹក​ក៏​អាច​ជួយ​ឱ្យ​ស្បែកក្បាល​មាន​សំ​ណើម​និង​រក្សា​សក់​ឱ្យ​មានសុខ​ភាព​ល្អ​ ភ្លឺ​រលោង​ផង​ដែរ  ៕