ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន នៅ​ព្រឹក​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន នៅ​ព្រឹក​ថ្ងៃ​ទី​៥ មីនា នេះ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា ខួប​លើក​ទី​១០៨ ក្រោម​ប្រធានបទ «​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​» ដែល​ប្រព្រឹត្ត​ទៅ​នៅ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។

ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ត្រូវ​បាន​ពិភពលោក​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​នូវ​ការ​តស៊ូ និង​គំរូ​វីរភាព​របស់​នារី​ៗ​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរី និង​គេច​ផុត​ពី​ទ​ង្វើ​ជិះជាន់​នានា ។ សម្រាប់​នៅ​កម្ពុជា​មិន​ថា តែ​សិទ្ធិ​នារី ឬ​បុរស​នោះ​ឡើយ គឺ​ត្រូវ​បាន​បាត់បង់​អស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​បន​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ។ សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ស្ត្រី​ផង​បាន​កើត​មាន​ជា​ថ្មី ក្រោយ​របប​ដ៏​យង់ឃ្នង​របស់ ប៉ុ​ល ពត ត្រូវ​បាន​វាយ​ផ្តួលរំលំ នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ។

ចាប់តាំងពី​ថ្ងៃ​រំដោះ​រហូត​ដល់​ពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​តែង​បាន​យកចិត្តទុកដាក់​ជា​និច្ច​ក្នុង​ការ​លើកកម្ពស់​ស្ត្រី​រហូត​បង្កើត​បានជា​ពាក្យស្លោក​ថា «​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ