ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅគគុកនៅកំពង់ឆ្នាំងព្រឹកនេះ…​ចាប់​អារ.​កក្មេងស្រី៩ឆ្នាំ តែអត់​សម្រេច​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេង​ស្រី​អាយុ៩ឆ្នាំ​ម្នាក់ ​ត្រូវ​ជន​ពុំ​ស្គាល់​មុខ​ចាប់​អារ.កប៉ង​ធ្វើ​អ្វីមួយ តែ​មិន​បាន​សម្រេច ដោយសារ​ក្មេង​ស្រី​ស្រែកឱ្យ​គេ​ជួយ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង៥ និង៣០នាទី​ទៀប​ភ្លឺថ្ងៃ​ទី​៥…

​ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេង​ស្រី​អាយុ៩ឆ្នាំ​ម្នាក់ ​ត្រូវ​ជន​ពុំ​ស្គាល់​មុខ​ចាប់​អារ.កប៉ង​ធ្វើ​អ្វីមួយ តែ​មិន​បាន​សម្រេច ដោយសារ​ក្មេង​ស្រី​ស្រែកឱ្យ​គេ​ជួយ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង៥ និង៣០នាទី​ទៀប​ភ្លឺថ្ងៃ​ទី​៥ មី​នា ​នេះ ស្ថិតក្នុងភូមិ​ច្រក​សង្កែ​ឃុំ​ស្វាយ​ជុក​ស្រុក​សាមគ្គី​មាន​ជ័យ ខណៈ​ដែល​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្របាត់ ។​

បើតាម​អធិការ​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ លោក ដួង ហុង ដែល​បាន​ចុះ​ពិនិត្យ​ក្មេង​ស្រី​រង​គ្រោះ បាន​មាន​​ដឹងព័ត៌មាបឋមថា​ ក្មេង​ស្រី​មានឈ្មោះ វ៉ា​ន់ ស្រី​នី​ម អាយុ​៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ​​មុន​ពេល​កើតហេតុ​ ក្មេង​ស្រី​រង​គ្រោះ​នៅផ្ទះ​តែ​ម្នាក់ឯង​ទេ ដែល​ជា​ទម្លាប់​ម្ដាយ​ក្មេង​ស្រី​ បាន​ងើប​ពី​យប់​ដើម្បី​ទៅ​រង​់ចាំ​ជិះ​រថយន្ត​ចេញ​ទៅ​ធ្វើការ​ជា​កម្មករ​រោងចក្រ ​​ទុក​កូន​អោយ​ដេក​នៅផ្ទះ​តែ​ម្នាក់ឯង ។

លោកបន្តថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ ក៏មាន​ជន​ពុំ​ស្គាល់​មុខ​ម្នាក់​បាន​មក​ចាប់​អារ.កនាង មិន​ក្នុងបំណង​អ្វី​ទេ ​តែកំពុង​ស៊ើបអង្កេតហើយ។​ ក្នុងនោះ ករណីនេះ មិនដឹង​ជា​​គំនុំ ប៉ង​រំលោភ ឬជា​អំពើ​ប្លន់នោះទេ ប៉ុន្តែ​ពេល​​ធ្វើ​សកម្មភាព ក្មេង​ស្រី​បាន​ស្រែកឱ្យ​គេ​ជួយ ទើបជន​ដៃដល់នោះ​​ស្ទុះ​រត់គេច​ចេញ​​បាត់ទៅ ។ ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​បាន​យកក្មេង​ស្រី​ទៅសង្គ្រោះ​នៅ​គ្លិន​​នី​ក​ឯកជនមួយ​នៅ​ក្នុងភូមិ​ភ្លាមៗ។​

លោកអធិការ​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យបានបន្តថា បើតាម​ការ​សាកសួរក្មេង​ស្រី​រង​គ្រោះ​ថា​​ កាលពី​យប់​មើល​មិន​ច្បាស់តែ​សង្ស័យ «បើ​មិនពូ​កុក ក៏​ពូឈី​ត ដែរ ព្រោះ​យប់​ង​ងិ​ត​មើល​មិនសូវ​ឃើញ» ​។ យ៉ាង​នេះ​ក្តីលោក​បាន​បញ្ជាក់​ថា បាន​ឃាត់ខ្លួន​ឈ្មោះ​កុកបាន​ម្នាក់​ហើយ មិន​ទាន់​សាកសួរ​នៅឡើយ​ទេ ចំណែក ឈ្មោះ ឈី​ត បាន​រត់គេច​ខ្លួន​បាត់ ។​

ទោះ​ប្រភព​​មិន​ទាន់​ច្បាស់​នៅឡើយថា ជន​ដៃដល់​ជា​នរណា​ក្តី តែ​លោក​អធិការ​បាន​បញ្ជាក់​បាន​រក​ឃើញ វត្ថុ​តាង មាន​ស្បែកជើង​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​មួយគូ និងខោអាវ មួយ​កំ​ប្លេ ចោល​នៅ​ក្នុង​វត្ត ជិត​កន្លែង​កើតហេតុ​ ។ ចំណែក​ជនសង្ស័យ​ឈ្មោះកុក ដែល​ឃាត់ខ្លួន​ជា​ទម្លាប់ មិន​ដែល​ឃើញងូតទឹក​ពី​ព្រឹក​សោះ ម៉េច​ថ្ងៃ​កើតហេតុ ងូតទឹក​ពី​ព្រឹក​ម្លេះ ។​

ដោយឡែកឈ្មោះ ឈី​ត ដែល​គេចខ្លួន មិន​ដែល​ចេញ​ទៅ​ណា​សោះ ម៉េច​បាត់​ខ្លួន​ទៅ​ដែរ ។ ម្យ៉ាងទៀត ជនសង្ស័យ​ទាំង​ពីរ​នាក់​សុ​ទ្ឋ​តែ​មាន​សមាសភាព​ជាប់​ព​ន្ធ​នាគារ​ដូច​គ្នា ។​ ព័ត៌មាន​លម្អិត​នឹង​​មានផ្សាយជូន​បន្ត​ទៀត ​។

អត្ថបទសរសេរ ដោយ