ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៀមដាម​ដាក់​គ្នា​ចុះឡើងៗ​​…កូនប្រសា​​មេ​ភូមិ​​ទះកំផ្លៀង​ស្ត្រីម្នាក់​ផ្អើលឈុល​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​កូនប្រសា​លោក​មេ​ភូមិ ពេល​ឃើញ​កូនស្រី​ឈ្លោះប្រកែក​រឿង​ចត​ម៉ូតូ​និង​រថយន្ត​តាម​ផ្លូវ ខឹង​ខ្លាំង​ពេក​ឈាន​ចូល​ទៅ​ទះកំផ្លៀង​ស្ត្រី​ម្នាក់​ចំនួន​៣ដៃ​ ធ្វើ​ឲ្យ​ស្ត្រី​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​លា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤​ខែ មិ​នា​ឆ្នាំ​២០១៩ នៅ​មុខ​ផ្ទះ​លោក​មេ​ភូមិ ដែល​ស្ថិត​នៅ​ភូមិ​សាមគ្គី​២​…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​កូនប្រសា​លោក​មេ​ភូមិ ពេល​ឃើញ​កូនស្រី​ឈ្លោះប្រកែក​រឿង​ចត​ម៉ូតូ​និង​រថយន្ត​តាម​ផ្លូវ ខឹង​ខ្លាំង​ពេក​ឈាន​ចូល​ទៅ​ទះកំផ្លៀង​ស្ត្រី​ម្នាក់​ចំនួន​៣ដៃ​ ធ្វើ​ឲ្យ​ស្ត្រី​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​លា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤​ខែ មិ​នា​ឆ្នាំ​២០១៩ នៅ​មុខ​ផ្ទះ​លោក​មេ​ភូមិ ដែល​ស្ថិត​នៅ​ភូមិ​សាមគ្គី​២​ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះឈ្មោះ កែវ ចាន់​វាសនា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង រស់នៅ​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជន​បង្ក​មិន​បាន​បញ្ជាក់​ឈ្មោះនោះទេ ដោយគ្រាន់តែ​​ដឹង​ថា​ជា​កូនប្រសា​លោក​មេ​ភូមិ​សាមគ្គី​២​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​ថា ផ្ទះ​របស់​គាត់​នៅ​ទល់មុខ​ផ្ទះ​លោក​មេ​ភូមិ ហើយ​មុន​កើតហេតុ​ ពួក​គាត់​បាន​ទុក​ម៉ូតូ​​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ចំណែក​ជន​បង្ក​ដែល​ជា​កូន​ប្រសា​លោក​មេ​ភូមិ បាន​នាំ​គ្រួសារ​មក​លេង​ផ្ទះ​ឪពុកក្មេក ដោយ​ទុក​រថយន្ត​នៅ​មុខ​ផ្ទះ​របស់​ពួក​​គេ​ផង​ដែរ បន្ទាប់​មក​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បាន​បើក​តាម​ផ្លូវ​ខាងលើ តែ​បើក​ទៅ​មិន​រួច​ទេ ។​

ប្រភពដដែល​បាន​បន្ត​ថា ពេល​នោះ​កូនស្រី​ជន​បង្ក​ដែល​ត្រូវជា​ចៅ​លោក​មេ​ភូមិ​បាន​និយាយ​ដៀមដាម​រឿង​ទុក​ម៉ូតូអោយ​ទើស​ផ្លូវ​គេ​បើកបរ ចំណែក​ជន​រង​គ្រោះ​វិញ​បាន​និយាយ​វិញ​ថា រថយន្ដ​ទុក​កណ្តាលផ្លូវ​មិន​ទើស បែរជា​មក​ទើស​ម៉ូតូ​ទុក​ចិញ្ចើម​ផ្លូវ​ទៅ​វិញ ធ្វើ​ឲ្យ​ភាគី​ទាំង​សង​ខាង​​និយាយ​យកឈ្នះ​រៀង​ៗ​ខ្លួន​យ៉ាង​តឹងសរសៃក​ដាក់​គ្នា​ និ​ង​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ចំណែកឯ​ជន​បង្ក​ឃើញ​កូនស្រី​ឈ្លោះប្រកែក​គ្នា ខឹង​ពេក​បាន​ទះកំផ្លៀង​ស្ត្រី​​រង​គ្រោះ​មួយ​ដៃ ធ្វើ​ឲ្យ​ស្ត្រី​រង​គ្រោះ​បាន​ជេរ​ទៅ​ជន​បង្ក​មួយ​ម៉ាត់ ស្រាប់តែ​ជន​បង្ក​បាន​ទះកំផ្លៀង​២​ដៃ​បន្ថែម​ទៀត ​។

បើ​តាម​សំដី​ភាគី​ខាងកូន​ប្រសាលោកមេភូមិ​បាន​និយាយ​ថា គាត់​​អត់​បាន​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​នោះ​​ទេ​ គ្រាន់តែ​ប្រតាយប្រតប់​គ្នា​តិចតួច​​តែប៉ុណ្ណោះ ។​

​ចំណែក​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ប្រាប់​ថា ពួក​គាត់​បានឃើញ​បុរសជា​​កូនប្រសា​លោក​មេ​ភូមិ​ខាងលើ​បាន​វាយ​ស្ត្រី​រង​គ្រោះ​ពិតប្រាកដ​មែន តែ​ពួក​គាត់​មិន​ហ៊ាន​និយាយ​ឡើយ ព្រោះ​ខ្លាច​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​បាន​នាំ​ភាគី​ទាំង​​សង​ខាង​​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ