ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! ប្រចៀវ​មាន​មេខ្យល់​មើល​ស្ថាន​ការ​ទៀត មុន​ចេញដំណើរ

5 ឆ្នាំ មុន

ប្រចៀវ​គឺជា​សត្វ​ដែល​ចូល​ចិត្ត​រស់នៅ​ជា​ហ្វូង ចេញដំណើរ​រកស៊ី​ជា​ហ្វូង និង​ចាំសំបុក​របស់​វា លុះត្រាតែ​សំបុក​ស្អុះស្អាប់​ដូច​ជា ស្រមើរ និង​សង្កើច ទើប​វា​លែង​នៅ​មួយ​រយៈ​ដោយ​ផ្លាស់​ទៅ​នៅ​សំបុក​ផ្សេង លុះ​សំបុក​ចាស់​លែង​មាន​សត្វល្អិត​យី​យា​ហើយ វា​នឹង​ត្រឡប់​មក​រស់នៅ​វិញ​។ អ្វី​ពិសេស​នោះ…

ប្រចៀវ​គឺជា​សត្វ​ដែល​ចូល​ចិត្ត​រស់នៅ​ជា​ហ្វូង ចេញដំណើរ​រកស៊ី​ជា​ហ្វូង និង​ចាំសំបុក​របស់​វា លុះត្រាតែ​សំបុក​ស្អុះស្អាប់​ដូច​ជា ស្រមើរ និង​សង្កើច ទើប​វា​លែង​នៅ​មួយ​រយៈ​ដោយ​ផ្លាស់​ទៅ​នៅ​សំបុក​ផ្សេង លុះ​សំបុក​ចាស់​លែង​មាន​សត្វល្អិត​យី​យា​ហើយ វា​នឹង​ត្រឡប់​មក​រស់នៅ​វិញ​។ អ្វី​ពិសេស​នោះ គឺ​ហ្វូង​ប្រចៀវ​មុន​ពេល​ចេញ​រក​ចំណី​ម្តង​ៗ គឺ​សុទ្ធតែ​មាន​មេខ្យល់​ចេញ​មើល​អាកាសធាតុ​សិន​។ នេះ​បើ​យោង​តាម​គេហទំព័រ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

បើ​និយាយ​ពី​ម៉ោង​ដែល​ប្រចៀវ​ចេញ​រកស៊ី​វិញ គឺ​នៅ​ម៉ោង​ប្រមាណ​៥-៦​ល្ងាច លុះ​ម៉ោង​ប្រហែល​៩-១០​យប់​វា​នឹង​ហើរ​ចូល​ទ្រនំ​វិញ​ជា​បន្តបន្ទាប់​រហូត​ដល់​ជិត​ភ្លឺ​ឯណោះ ទើប​ហើរ​ចូល​សំបុក​អស់ ។ ប៉ុន្តែ​អ្វី​ដែល​ពិសេស​ហើយ​ប្លែក​នោះ នៅ​ពេល​ហ្វូង​ប្រចៀវ​ជិត​ចេញដំណើរ​ទៅ​រកស៊ី គឺ​ត្រូវ​មាន​មេខ្យល់​វា​ចំនួន​៤​ទៅ​៥​ក្បាល​ចេញពី​សំបុក​មុន​មក​ឆ្វែល​មើល​ជុំវិញ​២​ទៅ​៣​ដង​ឯណោះ ដើម្បី​មើល​អាកាសធាតុ និង​ស្ថានភាព តើ​អាច​ចេញដំណើរ​បាន​ឬទេ? បន្ទាប់​មក​ទើប​វា​សម្រេចចិត្ត​ចេញពី​សំបុក​ទាំង​ហ្វូង​ដើម្បី​ទៅ​រកស៊ី ។

សត្វ​ប្រចៀវ​មានកូន​តែ​ម្តង​ទេ​ក្នុង​១​ឆ្នាំ គឺ​នៅ​ខែមេសា ដោយ​មេ​១​ក្បាល​អាច​កើតកូន​បាន​តែ​២​ក្បាល​ប៉ុណ្ណោះ ។ បើ​ល្បឿន​ដែល​វា​ហើរ​រក​ចំណី​វិញ​គឺ​៣២​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​សត្វ​ប្រចៀវ​១​ក្បាល​អាច​ផ្ទុក​ចំណី​ត្រឹម​១​ភាគ​៣​នៃ​ទម្ងន់​ខ្លួន​របស់​វា​ទេ​។

ទីនេះ​ជា​​របៀប​ចិញ្ចឹម​ប្រចៀវ ៖ គេ​ចិញ្ចឹម​ប្រចៀវ​បែប​ណា​…!!!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ