ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​ ធ្វើ​សមយុទ្ធ​យោធា​ថ្មី​ជំនួស

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងត្បូង ៖ កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​បាន​បើក​ធ្វើ​នា​ថ្ងៃ​ទី​៤​មីនា នូវ​សមយុទ្ធ​យោធា​រួម​ថ្មី្ន​ដែល​មាន​រយៈពេល​១​ស​ប្ដា​ហ៍ សម្រាប់​ជំនួស​សមយុទ្ធ​ធំ​KEY RESOLVE ក្នុង​ក្រប​ខណ្ឌ​នៃ​សេចក្ដី​សម្រេចចិត្ត​មួយ ដែល​សំដៅ​ជម្រុញ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​សន្តិភាព​ជាមួយ​កូរ៉េ​ខាងជើង​។ សមយុទ្ធ​មានឈ្មោះ​ថា DONG…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងត្បូង ៖ កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​បាន​បើក​ធ្វើ​នា​ថ្ងៃ​ទី​៤​មីនា នូវ​សមយុទ្ធ​យោធា​រួម​ថ្មី្ន​ដែល​មាន​រយៈពេល​១​ស​ប្ដា​ហ៍ សម្រាប់​ជំនួស​សមយុទ្ធ​ធំ​KEY RESOLVE ក្នុង​ក្រប​ខណ្ឌ​នៃ​សេចក្ដី​សម្រេចចិត្ត​មួយ ដែល​សំដៅ​ជម្រុញ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​សន្តិភាព​ជាមួយ​កូរ៉េ​ខាងជើង​។ សមយុទ្ធ​មានឈ្មោះ​ថា DONG MAENG​នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​១២​មីនា​ខាង​មុខ​នេះ​។

DONG MAENG​មាន​ន័យ​ថា​សម្ព័ន្ធភាព ចាត់ទុកជា​សមយុទ្ធ​សម្រាប់​ជំនួស​សមយុទ្ធ​KEY RESOLVE​ដែល​តាម​ធម្មតា​តែង​ធ្វើ​ក្នុង​រយៈពេល​២​ស​ប្ដា​ហ៍​។ ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២​​មីនា រដ្ឋមន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង និង​សម​ភាគី​អា​មេ​រិ​ក បាន​សម្រេច​បញ្ឈប់​សម​យុ​ទ្ធ្​KEY RESOLVE​និង​FOAL EAGLE​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ផ្នែក​ការទូត ក្នុង​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។

ការ​ផ្ដួចផ្ដើម​គំនិត​នោះ​បង្ហាញ​ពី​ឆ​ន្ទះ​របស់​សម្ព័ន្ធមិត្ត រក្សា​ដល់​ការ​បើកទ្វារ​ចំហ​ចំពោះ​ការ​ចរចា ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង ទោះបី​ការ​ជួប​គ្នា​កំពូល​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​នៅ​ក្រុង​ហាណូយ ពុំ​ទទួល​បាន​ជោគជ័យ​ក៏​ដោយ​។

សមយុទ្ធ​ថ្មី​នោះ​ចូលរួម​ដោយ​បុគ្គលិក​និង​កងកម្លាំង​នៃ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង នាយ​សេនាធិ​ការ​នៃ​កងទ័ព​ទាំង​៣​ប្រភេទ បុគ្គលិក​នៃ​ទី​បញ្ចា​ការដ្ឋាន​ប្រតិបត្តិការ​របស់​កងកម្លាំង​រួម​គ្នា​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក ព្រមទាំង​បុគ្គលិក​នៃ​ទីបញ្ជាការដ្ឋាន​កងទ័ព​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងត្បូង​និង​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ