ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរបុរស​ម្នាក់​ផ្លោងហោះ​​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​ស្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន លុះ​ពេល​មក​ដល់​ផ្លូវ​កោង​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​ផ្លោងហោះ​​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បង្កឱ្យមានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​នៅ​ចំណុច​រង្វង់​មូល​កួច​កាណុង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន លុះ​ពេល​មក​ដល់​ផ្លូវ​កោង​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​ផ្លោងហោះ​​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បង្កឱ្យមានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​នៅ​ចំណុច​រង្វង់​មូល​កួច​កាណុង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អ៊ូ​ក រ​ទិ្ធ​ឡា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ភូមិ​៧ អូរ​ឫ​​ស្សី​៤ ខណ្ឌ​៧​មក​រា មានស្រុក​កំណើត​នៅ​ឃុំ​កោះដាច់ ស្រុក​មុខកំពូល ខេត្តកណ្តាល ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១HF-៨០៩១ ។

ប្រភពពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយសារ​តែ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន​ដូច​ហោះ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង​ច្រមុះជ្រូក​កួច​កាណុង​ជ្រុល​ចង្កូត​គេច​អត់​ទាន់​ក៏​បុក​ខឿន​សួនច្បារ​ពេញទំហឹង ធ្វើ​អោយ​អ្នកបើកបរ​ម៉ូតូ​ហោះ​ផ្លោង​ទៅ​បុកបង្គោល​​ស្លាក​សញ្ញា​ចរាចរណ៍​ហាម​ជិះ​បញ្ច្រាសទិស​ដៅ បណ្តាល​អោយ​បាក់​ក និង​បែកធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកឯ​ម៉ូតូ​វិញ​ខ្ទាត​ទៅ​កណ្តាល​ថ្នល់​រង​ការ​ខូចខាត​តិចតួច ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រីឯ​សព​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ