ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​កម្ទេច​សំបុក​ចុង​ក្រោយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​

5 ឆ្នាំ មុន

ប្រទេស​ស៊ីរី ៖ កាលពី​ថ្ងៃ​ទី​៣​មីនា​មានការ​វាយប្រហារ​ខ្លាំងក្លា​បំផុត លើ​សំបុក​ចុង​ក្រោយ របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ជាប់​ការ​ឡោម​ព័ទ្ធ​របស់​កងកម្លាំង​អា​រ៉ាប់​-​ឃើ​ត ដែល​ធ្វើការ​វាយលុក​ទឹក​ផ្ដាច់​ព្រ័ត លើ​ភួ​មិ​មួយ​នា​ភាគ​ខាងកើត​ស៊ី​រី ជា​ជម្រក​ចុង​ក្រោយ​របស់​ពួក​ជី​ហា​ដ​។ ការ​វាយលុក​នេះ​មានការ​ជួយ​ទម្លាក់​គ្រប់​បែក​យ៉ាង​ខ្លាំងក្លា…

ប្រទេស​ស៊ីរី ៖ កាលពី​ថ្ងៃ​ទី​៣​មីនា​មានការ​វាយប្រហារ​ខ្លាំងក្លា​បំផុត លើ​សំបុក​ចុង​ក្រោយ របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ជាប់​ការ​ឡោម​ព័ទ្ធ​របស់​កងកម្លាំង​អា​រ៉ាប់​-​ឃើ​ត ដែល​ធ្វើការ​វាយលុក​ទឹក​ផ្ដាច់​ព្រ័ត លើ​ភួ​មិ​មួយ​នា​ភាគ​ខាងកើត​ស៊ី​រី ជា​ជម្រក​ចុង​ក្រោយ​របស់​ពួក​ជី​ហា​ដ​។

ការ​វាយលុក​នេះ​មានការ​ជួយ​ទម្លាក់​គ្រប់​បែក​យ៉ាង​ខ្លាំងក្លា របស់​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ពួក​ជី​ហា​ដ នាំ​មុ​ុ​ខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក ព្រមទាំង​ការ​បាញ់​ស្រោច​ដោយ​កាំភ្លើង​ធំ​គ្រប់​ប្រភេទ លើ​សំបុក​ចុង​ក្រោយ របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ដែល​ការ​រំដោះ​ទីតាំង​នេះ​ទាំងស្រុង​ពិតជា​មិនយូរ​ទៀត​ទេ​។ ភូមិ​BAGHOUZ​មាន​ផ្សែង​ខ្មៅ​ហុយ​ចេញ​ទ្រលោម ដោយ​ការ​ទម្លាក់​គ្រាប់បែក​និង​ការ​បាញ់​ផ្លោង​។ ពួក​ជី​ហា​ដ​បាន​លាក់​ខ្លួន​​ក្នុង​រូង​ក្រោម​ដី​នានា​ក្នុង​តំបន់​កាន់កាប់​ចុង​ក្រោយ​របស់​ពួក​គេ​នោះ ដែល​កាន់តែ​រួម​តូច​ទៅ​។

ការ​ទម្លាក់​គ្រាប់បែក​របស់​ក្រុមចម្រុះ សំដៅ​ជា​ពិសេស​លើ​ទីតាំង​មួយ​របស់​ពួក​ជី​ហា​ដ ត្រូវ​ចំ​ឃ្លាំង​មួយ ក្នុង​ចំណោម​ឃ្លាំង​អាវុធ​របស់​ពួក​នេះ​នៅ​ក្រោម​ដី បណ្ដាល​ឲ្យ​មានការ​ផ្ទុះ​យ៉ាង​ខ្លាំង​។ ក្រោយ​ការ​ផ្អាក​រយៈពេល​ខ្លី​មួយ​នា​ពេល​យប់ ការ​ប្រយុទ្ធ​ដោយ​កាំភ្លើង​ធំ​និង​កាំភ្លើងត្បាល់ របស់​កងកម្លាំង​អា​រ៉ាប់​-​ឃើ​ត បាន​ប្រឆាំង​នឹង​មី​ស៊ី​ល​តូច​ៗ ពួក​អ្នក​ពួន​បាញ់ប្រហារ​និង​បណ្ដា​គ្រាប់​មីន​របស់​ពួក​ជី​ហា​ដ បាន​ប្រព្រឹត្ត​ទៅ​តាំងពី​ព្រឹក​ព្រហាម​ថ្ងៃ​ទី​៣​មីនា​។

ប៉ុ​ន្ទែ​ពួក​ជី​ហា​ដ​នៅ​តែ​ក្រាញ​ទប់ទល់ ដោយ​ពួក​គេ​ត្រៀម​ទុក​ស្រេច​ទប់់​ការ​វាយលុក​។ បណ្ដា​មេបញ្ជាការ​របស់​កងកម្លាំង​អា​រ៉ាប់​-​ឃើ​ត​និយាយ​ថា ពួក​នោះ​បាន​ដាក់​រាយ​គ្រាប់​មីន​គ្រប់កន្លែង​តាម​ផ្លូវ​និង​កុ្ន​ង​ផ្ទះ​ទាំងឡាយ បណ្ដាល​ឲ្យ​យុទ្ធ​ជន​ច្រើន​នាក់​របស់​កងកម្លាំង​ពួក​គេ​រង​របួសធ្ងន់ នា​បណ្ដា​ថ្ងៃ​ដំបូង​នៃ​ការ​វាយលុក​។

ពួក​ជី​ហា​ដ​ក៏​រៀបចំ​ដែរ​បណ្ដា​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ តែ​ពួក​គេ​មិន​អាច​ប្រើ​បាន ដោយសារ​ត្រូវ​កម្ទេច​ទាន់់​ពេល តាម​រយៈ​ការ​វាយប្រហារ​របស់​ដ្រូ​ន​។ ដោយសារ​ពួក​ជី​ហា​ដ​ស្ថិត​ក្នុង​បណ្ដា​រូង​ក្រោម​ដី​ដែល​ពួក​គេ​ជីក ទើប​គេ​ពុំ​អាច​ដឹង​បាន​ថា​តើ​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​សល់​ប៉ុន្មាន​នាក់ ក្នុង​ទីតាំង​ចុង​ក្រោយ​របស់​ពួក​គេ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ