ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​សព​៩​នាក់ ក្នុង​​អ​ណ្ឌូ​ង​រ៉ែ​មាស​

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ​បើ​តាម​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី បាន​​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៩​ ​ថា អ្នក​នៅ​រស់​រាន​មានជីវិត​១៩​នាក់ និង​សាកសព​កម្មករ​រ៉ែ​៩​នាក់ ត្រូវ​បាន​នាំ​យក​ចេញពី​អណ្ដូងរ៉ែ​មាស​ខុស​ច្បាប់​​មួយ…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ​បើ​តាម​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី បាន​​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៩​ ​ថា អ្នក​នៅ​រស់​រាន​មានជីវិត​១៩​នាក់ និង​សាកសព​កម្មករ​រ៉ែ​៩​នាក់ ត្រូវ​បាន​នាំ​យក​ចេញពី​អណ្ដូងរ៉ែ​មាស​ខុស​ច្បាប់​​មួយ ដែល​បាក់​កាលពី​ស​ប្ដា​ហ៍​មុន នៅ​ភាគ​ខាងជើង​នៃ​កោះ​សេ​ឡែ​ប​។

គេ​សង្ស័យ​ថា ​មនុស្ស​ច្រើន​នាក់​ទៀត អាច​ជាប់​ក្នុង​អណ្ដូងរ៉ែ​មាស​នោះ​ ប៉ុន្តែ​ក្ដី​សង្ឃឹម​តាម​រក​ឃើញ​អ្នក​នៅ​រស់រា​ន​មានជីវិត​ត្រូវ​រលាយ​អស់ហើយ ក្រោយ​គ្រោះថ្នាក់​នោះ​បណ្ដាល​មក​ពី​ការ​បាក់​ដី​។

លោក​ SUTOPO PURWO NOGROHO អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ មហន្តរាយ​ឥណ្ឌូ​ណេ​ស៊ី​និយាយ​ថា គេ​លំបាក​ក្នុង​ការ​វាយតម្លៃ​លើ​ចំនួន​ពិតប្រាកដ នៃ​កម្មករ​រ៉ែ ដែល​អាច​ជាប់​ក្នុង​អណ្ដូងរ៉ែ​ដែល​តូច​ចង្អៀត​នោះ​។ អ្នក​នៅ​រស់រាន​មានជីវិត​ខ្លះ​ថា ​មាន​៣០​នាក់ ខ្លះ​ទៀត​ថា​មាន​៥០​នាក់ ខ្លះ​ថា​មាន​៦០​នាក់​រួច​ខ្លះ​ថា​មាន​ដល់​១០០​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ