ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ក្នុង​រណ្តៅ​ជីក​ត្បូង​តែ​ម្នាក់ឯង កន្លះ​ម៉ោង​ក្រោយ​នាំ​គ្នា​ភ្ញាក់ផ្អើល​ទៅ​ជួយ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ចុះ​ក្នុង​រណ្តៅជីក​​ត្បូង​ ស្រាប់តែ​បាក់​ដី​សង្កត់​បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អា​ធ័​ម កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​ប​កែវ…

ខេត្ត​រតនគីរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ចុះ​ក្នុង​រណ្តៅជីក​​ត្បូង​ ស្រាប់តែ​បាក់​ដី​សង្កត់​បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អា​ធ័​ម កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​ប​កែវ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ទីង ហ្វែ​ល ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា​ជនជាតិ​ដើម​ភាគតិច​ទំពួន មុខ​របរ​​ជីក​ត្បូង​លក់ មាន​ទីលំនៅ​ភូមិ​ត្រំ ឃុំ​ឡា​មិ​ញ ស្រុក​ប​កែវ ។

តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ក្នុង​រណ្ដៅ​ដី​ជីក​ត្បូង​តែ​ម្នាក់ឯង​ដែល​មាន​ជំរៅ​ជាង​១០​ម៉ែត្រ ស្រាប់តែ​បាន​ប្រហែល​៣០​នាទី​ឃើញ​មាន​ដី​បាក់ ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង និង​នាំ​គ្នា​ជីក​កកាយ​ដី​ដើម្បី​ជួយ​សង្គ្រោះ លុះ​ពេល​យក​ជន​រង​គ្រោះ​ចេញ​មក​បាន​ហើយ ទើប​ដឹង​ថា​ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា មូលហេតុ​បណ្ដាល​បាក់​ដី​នោះ​គឺ​មក​ពី​ជន​រង​គ្រោះ​មិន​ព្រមយក​កំណាត់ឈើ​ទល់ ទើប​បណ្ដាល​អោយ​បាក់​ដី​សង្កត់​ស្លាប់​បែប​នេះ ។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​ប៉ូលិស​ស្រុក​ប​កែវ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សព និង​រណ្ដៅ​ដី​ដែល​ជន​រង​គ្រោះ​ជីក​រក​ត្បូង ជា​លទ្ធផល​រក​ឃើញ​ថា ជន​រង​គ្រោះ​បាន​ជីកដី​មាន​ជំរៅ​ជាង​១០​ម៉ែត្រ​មាន​រណ្ដៅ​ដី​ជា​ច្រើន​ជាប់​ៗ​គ្នា ទើប​បណ្ដាល​អោយ​ដី​បាក់​សង្កត់​ស្លាប់​តែ​ម្ដង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ចុះ​ទៅ​រណ្តៅ​ដី​ដើម្បី​ជីក​ត្បូង​ហើយ​បាក់​ដី​សង្កត់ពីលើ​ប្រាកដ​មែន គ្មាន​រឿង​ឃាតកម្ម​អ្វី​កើតឡើង​នោះ​ទេ ។ សមត្ថកិច្ច​បាន​ប្រគល់​សព​ជួន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ទំពួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ