ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​គ្រូពេទ្យ​ក៏​អស់​អីត្រូវ​និយាយ​ទៀត…​ករណី​​ធ្មេញ​ដុះ​ក្នុង​ច្រមុះ

5 ឆ្នាំ មុន

តាម​ប្រភពពីMetroបានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ទៅ​ពេទ្យ​ធ្វើការ​វះកាត់​យក​ធ្មេញ​មួយ​គ្រាប់​ចេញពី​ក្នុង​រន្ធ​ច្រមុះ ក្រោយ​ពី​ពិបាក​ដកដង្ហើម​អស់​រយៈពេល​២​ឆ្នាំ​។ វា​គឺជា​ករណី​ដ៏​កម្រ​មួយ ដែល​សូ​ម្បី​តែ​គ្រូពេទ្យ​ក៏​ពិបាក​នឹង​បរិយាយ​ដែរ​។ វេជ្ជបណ្ឌិត​នៅ​ប្រទេស​ដា​ណឺ​ម៉ាក មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​បាន​ប្រទះ​ករណី​របស់​បុរស​អាយុ​៥៩​ឆ្នាំ​ម្នាក់ ដែល​មាន​បញ្ហា​ស្ទះ​រន្ធ​ច្រមុះ និង​មាន​ខ្ទុះ​ហូរ​ចេញ​ជា​ប្រចាំ​ជាមួយនឹង​ការ​បាត់បង់​ញាណ​ក្លិន​។…

តាម​ប្រភពពីMetroបានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ទៅ​ពេទ្យ​ធ្វើការ​វះកាត់​យក​ធ្មេញ​មួយ​គ្រាប់​ចេញពី​ក្នុង​រន្ធ​ច្រមុះ ក្រោយ​ពី​ពិបាក​ដកដង្ហើម​អស់​រយៈពេល​២​ឆ្នាំ​។ វា​គឺជា​ករណី​ដ៏​កម្រ​មួយ ដែល​សូ​ម្បី​តែ​គ្រូពេទ្យ​ក៏​ពិបាក​នឹង​បរិយាយ​ដែរ​។ វេជ្ជបណ្ឌិត​នៅ​ប្រទេស​ដា​ណឺ​ម៉ាក មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​បាន​ប្រទះ​ករណី​របស់​បុរស​អាយុ​៥៩​ឆ្នាំ​ម្នាក់ ដែល​មាន​បញ្ហា​ស្ទះ​រន្ធ​ច្រមុះ និង​មាន​ខ្ទុះ​ហូរ​ចេញ​ជា​ប្រចាំ​ជាមួយនឹង​ការ​បាត់បង់​ញាណ​ក្លិន​។

បុរស​ម្នាក់​នោះ ​ធ្លាប់​មាន​ប្រវត្តិ​ប៉ះទង្គិច​ទៅ​លើ​មុខ​កាលពី​នៅ​ក្មេង ដែល​បាន​បាក់ឆ្អឹង​ថ្គាម​ និង​ច្រមុះ​។ តែ​ក្រុម​គ្រូពេទ្យ​ថា វា​គ្មាន​ភ័ស្តុតាង​អ្វី​មក​បញ្ជាក់​ថា​ វា​មក​ពី​ការ​ប៉ះទង្គិច​នោះ​ទេ​ ។ លោក​វេជ្ជបណ្ឌិត Milos Fuglsang បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​នៃ​ការ​វះកាត់​ករណី​ខាងលើ​ថា​៖ «​អ្នកជំងឺ​របស់​យើង​ប្រហែលជា​មាន​ធ្មេញ​ដុះ​នៅ​ក្នុង​រន្ធ​ច្រមុះ​តាំងពី​នៅ​ក្មេង​មក​ម្ល៉េះ​។ តែ​គាត់​ទើបតែ​ចាប់ផ្តើម​ធ្វើទុក្ខ​» ។

តាម​ការ​ធ្វើ​ស៊ី​ធី​ស្កេ​ន គ្រូពេទ្យ​បាន​សម្រេចចិត្ត​ឆ្លុះ​អង់​ដូ​ស្កុប ដើម្បី​ធ្វើការ​វះកាត់​នៅ​ក្នុង​រន្ធ​ច្រមុះ​។ ការ​វះកាត់​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន និង បាន​សម្រេច​ដោយ​ជោគជ័យ​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​បែប​នេះ​ គឺជា​ករណី​កម្រ​បំផុត​ ដែល​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នៅឡើយ​។ តាម​ការ​សិក្សា​បានឱ្យ​ដឹង​ថា តាំងពី​ឆ្នាំ ១៩៥៩ ដល់ ឆ្នាំ ២០០៨ មាន​ត្រឹមតែ​មនុស្ស​២៣​នាក់​ប៉ុណ្ណោះ ដែល​កើត​មាន​ករណី​នេះ​ ។

អត្ថបទសរសេរ ដោយ