ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​គ្នា​ភ្ញាក់ផ្អើល​ខ្លាំង​ក្រោយ រ៉េ​ន និង​ភរិយា​ប្រកាស​ដំណឹង​១​នេះ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ផ្សាយ​ថា​តារាចម្រៀង​លោក​ រ៉េ​ន ឬ​ជុន ជី​ហួ​ន (Jun Ji Hyun)…

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ផ្សាយ​ថា​តារាចម្រៀង​លោក​ រ៉េ​ន ឬ​ជុន ជី​ហួ​ន (Jun Ji Hyun) និង​នាង​គី​ម តែ​ហុី (Kim Tae-hee) ដ៏​ល្បី​នៅ​ក្នុង​ក្រុម​ចម្រៀង​«​ខេ​ប៉ុប​» (K-Pop) បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​ទស្សនិកជន​ដោយ​ប្រកាស​ថា​ ពួក​គេ​មានកូន​ទី​២ ។ ការ​ប្រកាស​នេះ​កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់​ក្រុមហ៊ុន «BS Company» ជា​ក្រុមហ៊ុន​រក្សា​ផលប្រយោជន៍​របស់​តារាចម្រៀង​អាយុ​៣៨​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា «​គី​ម តែ​ហុី ទើប​មានគភ៌​លើក​ទី​២​របស់​ខ្លួន ហើយ​នាង​បាន​ប៉ាន់​ប្រមាណ​ថា​អាច​សម្រាល​នៅ​ខែកញ្ញា​ខាង​មុខ​» ។

ក្រោយ​ពី​ទទួល​បានកូន​ស្រី​លើក​ដំបូង​កាលពី​ខែតុលា​ ២០១៧ នាង​គី​ម តែ​ហុី កំពុង​តែ​មាន​ក្ដី​រំភើប​ចំពោះ​រង្វាន់​ដ៏​ពិសេស​នេះ ។ នាង​កំពុង​យកចិត្តទុកដាក់​ថែរក្សា​គភ៌​នៅ​ក្នុង​ផ្ទៃ​ឲ្យ​បាន​ល្អ ។

តំណាង​ផ្ទាល់​របស់​នាង ​គី​ម តែ​ហ៊ី និយាយ​ថា «​យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​អបអរសាទរ​ពី​អ្នកគាំទ្រ និង​ចាំ​មើល​ថា​តើ​កូន​ដែល​ចាប់កំណើត​នោះ​មាន​ភាព​ស្រស់ស្រាយ​បែប?» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ