ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ៖ អនាគត​ផ្នែក​សេដ្ឋកិច្ច​កូរ៉េ​ខាងជើង​គ្មាន​ទេ ប្រសិនបើ​នៅ​មាន​អាវុធ​នុយក្លេអ៊ែរ

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump)…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​ថា ប្រទេស​កូរ៉េ​ខាងជើង​មិន​មាន​អនាគត​ផ្នែក​សេដ្ឋកិច្ច​ទេ​ប្រសិនបើ​នៅ​មាន​អាវុធ​នុយក្លេអ៊ែរ ខណៈ​ដែល​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​បាន​ព្រមព្រៀង​ថា នឹង​បញ្ចប់​ការ​ហ្វឹកហាត់​កង​យោធា​ទ្រង់ទ្រាយ​ធំ ។

លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​ក្នុង​សន្និសីទ​មួយ​ថា «​ប្រទេស​កូរ៉េ​ខាងជើង​មាន​អនាគត​ផ្នែក​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ និង​ល្អ​ប្រសិនបើ​ពួក​គេ​សម្រេច​កិច្ច​ព្រម​ព្រ​ផង ប៉ុន្តែ​ពួក​គេ​នឹង​មិន​មាន​អនាគត​ផ្នែក​សេដ្ឋកិច្ច​អ្វី​ឡើយ​ប្រសិនបើ​ពួក​គេ​មាន​អាវុធ​នុយក្លេអ៊ែរ​»​។ លោក​ប្រធានាធិបតី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ទំនាក់ទំនង​ជាមួយនឹង​កូរ៉េ​ខាងជើង​គឺ​ពិតជា​រឹង​មាំ​ណាស់ ។

យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ប្រធាន​មន្ទីរ​ការពារ​ជាតិ​ស្តីទី​អា​មេ​រិ​ក​គឺ​លោក Patrick Shanahan បាន​ពិភាក្សា​ជាមួយនឹង​ភាគី​ខាង​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍ ហើយ​ពួក​គេ​បាន​ព្រមព្រៀង​សម្របសម្រួល​កម្មវិធី​ហ្វឹកហាត់​កង​យោធា​ផង​ដែរ ។

មន្ទីរ​ការពារ​ជាតិ​អា​មេ​រិ​កបាន​និយាយ​ថា ភាគី​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ច្បាស់​ថា​ការ​សម្រេច​ចិត្តជា​សម្ព័ន្ធមិត្ត​ក្នុង​ការ​សម្រប​កម្មវិធី​ហ្វឹកហាត់​យោធា​បង្ហាញ​ពី​គោលបំណង​របស់​ពួក​យើង​ក្នុង​ការ​កម្ចាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​ចេញពី​ឧបទ្វីប​កូរ៉េ​…​។

ដើម្បី​ជំរុញ​ឲ្យ​មានការ​ចរចា សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​បាន​ផ្អាក​ការ​ហ្វឹកហាត់​កង​យោធា​ជា​ច្រើន​តាំងពី​កិច្ចប្រជុំ​លើក​ទី​មួយ​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងជើង​កាលពី​ឆ្នាំ​មុន ។ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ កន្លង​មក​ថា​ពួក​គេ​នឹង​មានការ​ហ្វឹកហាត់​កង​យោធា​វិញ​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​១២ ខែមីនា ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ