ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​យ៉ាង​តិច​២៣​នាក់ ជាច្រើន​នាក់​បាត់​ខ្លួន និង​របួស​ដោយ​ព្យុះកំបុតត្បូង​ (មាន​វីដេអូ)

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​មេ​ប៉ូលិស​មូលដ្ឋាន​ថា មនុស្ស​យ៉ាងតិច​២៣​នាក់​បាន​ត្រូវ​ស្លាប់​ កាលពី​ថ្ងៃ​ទី​៣ មីនា ដោយសារ​ការ​វាយប្រហារ​របស់​ខ្យល់ព្យុះ​កំបុតត្បូង​មួយ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធំធេង​នៅ​រដ្ឋ​អា​ឡា​បា​ម៉ា​ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក​។ កុមារ​ជា​​ច្រើន​នាក់​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ រួច​មនុស្ស​ច្រើន​នាក់​បាន​បាត់​ខ្លួន…

សហរដ្ឋអាមេរិក ៖ យោង​តាម​មេ​ប៉ូលិស​មូលដ្ឋាន​ថា មនុស្ស​យ៉ាងតិច​២៣​នាក់​បាន​ត្រូវ​ស្លាប់​ កាលពី​ថ្ងៃ​ទី​៣ មីនា ដោយសារ​ការ​វាយប្រហារ​របស់​ខ្យល់ព្យុះ​កំបុតត្បូង​មួយ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធំធេង​នៅ​រដ្ឋ​អា​ឡា​បា​ម៉ា​ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក​។

កុមារ​ជា​​ច្រើន​នាក់​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ រួច​មនុស្ស​ច្រើន​នាក់​បាន​បាត់​ខ្លួន ​និង​ច្រើន​នាក់​ទៀត​រង​របួស ក្នុង​នោះ​មួយ​ចំនួន​របួសធ្ងន់​បំផុត​។ មេ​ប៉ូលិស​មូលដ្ឋាន​ LEE នា​ភាគ​ខាងកើត​រដ្ឋ​អា​ឡា​បា​ម៉ា ជាប់​ព្រំដែន​ជាមួយ​រដ្ឋ​ច​ច​ជៀ លោក​ JAY JONES​ ​បាន​និយាយ​ថា ពេល​នេះ​ចំនួន​មនុស្ស​ស្លាប់មាន​២៣​នាក់​។ ខ្ញុំ​គិត​ថា​ចំនួន​នោះ​នឹង​មានការ​កើនឡើង​ថែម​ទៀត​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​បញ្ជូន​សារ សម្ដែង​មរណទុក្ខ​ជូន​ចំពោះ​បណ្ដា​គ្រូ​សារ​ជន​រង​គ្រោះ​។ តាម ​TWITTER​ លោក​សរសេរ​ថា បណ្ដា​ព្យុះកំបុតត្បូង​និង​ព្យុះ​ឯទៀត​ៗ​ពិតជា​ខ្លាំងក្លា ហើយ​អាច​បំផ្លាញ​អ្វី​គ្រប់យ៉ាង​។

យោង​តាម​មេ​ប៉ូលិស​តំបន់​LEE​ថា ព្យុះកំបុតត្បូង​នោះ​បាន​បោកបក់​ក្នុង​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ ហើយ​បង្ក​ការ​​បំផ្លិចបំផ្លាញ​ប្រកបដោយ​គ្រោះ​មហន្តរាយ ក្នុង​មុខ​ខ្យល់​ប្រវែង​ប្រមាណ​៤០០​ម៉ែត្រ​។ មេ​ប៉ូលិស​រូប​នោះ​​លើក​ឡើង​តែ​ពី​ព្យុះកំបុតត្បូង​មួយ ប៉ុន្តែ​ភ្នាក់ងារ​ឧតុនិយម​គូសបញ្ជាក់​ថា​ មាន​ច្រើន​។ ទូរទស្សន៍​CNN និយាយ​ពី​ព្យុះកំបុតត្បូង​២ ដែល​វាយប្រហារ​លើ​តំបន់​LEE​ដំណាលគ្នា ហើយ​ព្យុះកំបុតត្បូង​សរុប​យ៉ាងតិច​១០ ត្រូវ​បាន​កត់សម្គាល់​ឃើញ​នៅ​រដ្ឋ​អា​ឡា​បា​ម៉ា​និង​រដ្ឋ​ច​ច​ជៀនា​ថ្ងៃ​ទី​៣​កុម្ភៈ​។

យោង​តាម​ផ្នែក​ឧតុនិយម​អា​មេ​រិ​កថា ព្យុះកំបុតត្បូង​ដែល​វាយប្រហារ​លើ​តំបន់​LEE​ជា​ខ្យល់កំបុតត្បូង​ប្រភេទ EF-3 មាន​ន័យ​ថា​ ជា​ព្យុះកំបុតត្បូង​អម​ដោយ​កម្លាំង​ខ្យល់​ដល់​២១៨​ទៅ​២៦៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ បណ្ដា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍ ​ឬ​តាម​បណ្ដាញ​សង្គម បង្ហាញ​ពី​បណ្ដា​អគារ រង​ការ​ការ​ខូច​ខាត​​ធ្ងន់ធ្ងរ ហើយ​មួយ​ចំនួន​ត្រូវ​ប៉ើង​ដំបូល​អស់ ​ឬ​មាន​ជញ្ជាំង​បាក់ បណ្ដា​ដើមឈើ​ដួល​រលំ រួច​ផ្លូវថ្នល់​ទាំងឡាយ​រាយ​ប៉ាយ​ដោយ​បំណែក​ឬ​កម្ទេចកម្ទី មិន​អាច​ធ្វើ​ចរាចរណ៍​បាន​។

មនុស្ស​ប្រមាណ​ជា​៦០០០​នាក់ ពុំ​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ក្នុង​តំបន់​LEE ហើយ​ការ​ដាច់​ភ្លើង​ក៏​ប៉ះ​ពាល់​ដល់​មនុស្ស​១៦.០០០​នាក់​នៅ​រដ្ឋ​ច​ច​ជៀ​ជិតខាង​ផង​ដែរ​។ ខ្យល់ព្យុះ​កំបុតត្បូង​ជា​បាតុភូត​ស្មុ​គ្រ​ស្មាញ​ដែល​ពិបាក​ព្យាករណ៍​ទុក​មុន​ឲ្យ​បាន​ច្បាស់​។ ព្យុះកំបុតត្បូង​តែង​លាយឡំ​ជាមួយ​ព្យុះ​ខ្លាំង​ហៅ ORAGES SUPE CELLUAIRES​។ ព្យុះកំបុតត្បូង​តែង​កើត​មាន​ច្រើន​នៅ​សហរដ្ឋអាមេរិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ