សកម្មជនបក្សប្រឆាំងម្នាក់ទៀតត្រូវបានអនុញ្ញាតចូលប្រឡូកក្នុងវិស័យនយោបាយវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកស៊ឹម សុវណ្ណនី ហៅស៊ឹម វ៉ាន់នី អាយុ៤៣ឆ្នាំ (កើតឆ្នាំ១៩៧៦) កាលពីថ្ងៃទី២ ខែមីនា…
រាជធានីភ្នំពេញ ៖ លោកស៊ឹម សុវណ្ណនី ហៅស៊ឹម វ៉ាន់នី អាយុ៤៣ឆ្នាំ (កើតឆ្នាំ១៩៧៦) កាលពីថ្ងៃទី២ ខែមីនា…
រាជធានីភ្នំពេញ ៖ លោកស៊ឹម សុវណ្ណនី ហៅស៊ឹម វ៉ាន់នី អាយុ៤៣ឆ្នាំ (កើតឆ្នាំ១៩៧៦) កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ត្រូវបានព្រះមហាក្សត្រសម្រេចផ្តល់សម្បទាឡើងវិញ បន្ទាប់ពីត្រូវបានសាលដីកាតុលាការកំពូលហាមឃាត់ក្នុងការធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ។
ការប្រទានការលើកលែងឲ្យរួចពីបំរាមនេះបានធ្វើឡើងបន្ទាប់ពីមានសំណើរថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ យោងតាមព្រះរាជក្រឹត្យមាត្រា១ បានត្រាសបង្គាប់ថា ត្រូវបានផ្តល់សម្បទានឡើងវិញឲ្យឈ្មោះ ស៊ឹម សុវណ្ណនី ហៅស៊ឹម វ៉ាន់នី ភេទប្រុស កើតនៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៧៦ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខៈ៣៤០ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ។ មាត្រា២បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
គួរបញ្ជាក់ថា លោកស៊ឹម សុវណ្ណនី ក្នុងចំណោមអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ១១៨រូបដែលត្រូវបានចៅក្រមតុលាការកំពូលសម្រេចចេញដីកាហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ បន្ទាប់ពីគណបក្សនេះត្រូវបានរំលាយដោយតុលាការ ។ កាលពីពេលថ្មីនេះលោក គង់ គាំ និងកូនប្រុសលោក គង់ បូរ៉ា ក៏ត្រូវបានព្រះមហាក្សត្រផ្តល់សម្បទាឡើងវិញផងដែរ ។
ការទទួលបានសម្បទានេះបន្ទាប់ពីច្បាប់ស្តីគណបក្សនយោបាយត្រូវបានធ្វើវិសោធនកម្មមាត្រា៤៥(ស្ទួនថ្មី)បើកច្រកដល់អ្នកនយោបាយជាប់បំរាមដាក់ពាក្យសាជាថ្មីទៅក្រសួងមហាផ្ទៃៗបញ្ជូនទៅសម្តេចតេជោនាយករដ្ឋមន្ត្រីៗពិនិត្យថ្វាយព្រះករុណាព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យសម្រេច ៕
ចែករំលែកព័តមាននេះ