ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ពិនិត្យ និង​ព្យាបាល​ពលរដ្ឋ​នៅ​ស្រុក​ព្រៃកប្បាស​ដោយ​ឥត​គិតថ្លៃ

5 ឆ្នាំ មុន
  • តាកែវ

ខេត្ត​កា​កែវ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នា​ចុង​ស​ប្ដា​ហ៍​នេះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​ពុទ្ធសាសនា​ឆឺ​ជី​កម្ពុជា រួម​ទាំង​ក្រុម​វេជ្ជបណ្ឌិត​ជាតិ និង​អន្តរជាតិ​ចំនួន​២៨៥​នាក់ មក​ពី​៨​ប្រទេស គឺ​តៃវ៉ាន់ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី…

ខេត្ត​កា​កែវ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នា​ចុង​ស​ប្ដា​ហ៍​នេះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​ពុទ្ធសាសនា​ឆឺ​ជី​កម្ពុជា រួម​ទាំង​ក្រុម​វេជ្ជបណ្ឌិត​ជាតិ និង​អន្តរជាតិ​ចំនួន​២៨៥​នាក់ មក​ពី​៨​ប្រទេស គឺ​តៃវ៉ាន់ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី វៀតណាម ឡាវ កម្ពុជា អា​មេ​រិ​ក និង​បារាំង ដើម្បី​ចុះ​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដោយ​គិតថ្លៃ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ ។

លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ និង​ជា​សហ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃកប្បាស​បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ព្រៃកប្បាស​ដោយ​ឥត​គិតថ្លៃ​នេះ គឺជា​គោលនយោបាយ និង​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​លោក​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ជាប់​ជា​និច្ច​ចំពោះ​សុខទុក្ខ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ។

លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ី​ផា​ន់​ណា នាយក​ប្រតិបត្តិ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បាន​មាន​ប្រសាសន៍​ថា ការ​សហការ​ធ្វើ​សកម្មភាព​មនុស្សធម៌​ដោយ​ការ​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​ថ្លៃ​នៅ​ក្នុងស្រុក​ព្រៃកប្បាស​នា​ពេល​នេះ គឺ​បាន​យកចិត្តទុកដាក់​ពី​សំណាក់​បងប្រុស​ហ៊ុន ម៉ា​ណែ​ត និង​បងស្រី​ពេ​ជ ចន្ទ​មុន្នី ដែល​លោក​តែងតែ​ឲ្យ​ក្រុមការងារ និង​កម្លាំង​ស្ម័គ្រចិត្ត​ចូលរួម​សហការ និង​ធ្វើ​ការងារ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ដោយ​ប្រើ​ទាំង​ជំនាញ និង​ទឹកចិត្ត​ស្រឡាញ់​ចំពោះ​ប្រជាពលរដ្ឋ ។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការ​ព​និត្យ និង​ព្យាបាល​ជម្ងឺ ដែល​ចូលរួម​ទាំងអស់​សរុប​ចំនួន ៥,៧៨៩​នាក់ ត្រូវ​បាន​ពិនិត្យ​និង​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ដោយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) និង​ក្រុម​វេជ្ជបណ្ឌិត​ចំនួន​៥០​នាក់ នៃ​អង្គការ​មូលនិធិ​ពុទ្ធសាសនា​ឆឺ​ជី​កម្ពុជា​រួម​ទាំង​ក្រុម​វេជ្ជបណ្ឌិត​ជាតិ និង​អន្តរជាតិ​ចំនួន​២៨៥​នាក់​មក​ពី​៨​ប្រទេស​គឺ​ចិន​(​តៃវ៉ាន់​)​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី វៀតណាម ឡាវ កម្ពុជា អា​មេ​រិ​ក និង​បារាំង សកម្មភាព​មនុស្សធម៌​នេះ ស្ថិត​ក្រោម​វត្តមាន​លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ និង​ជា​សហ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ី​ផា​ន់​ណា នាយក​ប្រតិបត្តិ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) និង​ក្រុម​វេជ្ជបណ្ឌិត​ចំនួន​៥០​នាក់ លោក​ជៀន សូ​ស៊ី​ញ តំណាង​អង្គការ​មូលនិធិ​ពុទ្ធសាសនា​ឆឺ​ជី​កម្ពុជា​រួម​ទាំង​ក្រុម​វេជ្ជបណ្ឌិត​ជាតិ និង​អន្តរជាតិ សរុប​ក្រុម​វេជ្ជបណ្ឌិត​ទាំងអស់​ចំនួន​៣៣៥​នាក់ ជាមួយ​គ្នា​នោះ​ដែល​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ឃុំ​ទាំង​១៣​ក្នុងស្រុក​ព្រៃកប្បាស អាជ្ញាធរ យុវជន និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ