ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​សន្លប់​ស្តូកស្តឹង​ម្តុំ​ភ្លើងស្តុប​កែង​ផ្លូវ​ទួល​ពង្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​បើក​កៀរ​ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​ពី​មួយ​គ្រឿង​បណ្ដាល​ឲ្យ​មន្ត្រី​យោធា​ម្នាក់​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ដួល​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​នគរបាល​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​អង្គភាព​៧១១ មក​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​វ៉េ​ង​ស្រេង…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​បើក​កៀរ​ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​ពី​មួយ​គ្រឿង​បណ្ដាល​ឲ្យ​មន្ត្រី​យោធា​ម្នាក់​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ដួល​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​នគរបាល​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​អង្គភាព​៧១១ មក​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​វ៉េ​ង​ស្រេង ខាងលិច​ភ្លើងស្តុប កែង​ផ្លូវ​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

បុរស​រង​គ្រោះ​ឈ្មោះ ហង្ស សា​រុន អាយុ​៥៧​ឆ្នាំ ជា​មន្ត្រី​យោធា​មាន​ឋានន្តរសក្តិ​វរសេនីយ៍ឯក បម្រើ​ការងារ​នៅ​អគ្គ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក មាន​ទីលំនៅ​ក្នុងភូមិ​ដុត​កំបោរ ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១HE-៧១៥៤ ។

ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ប្រភេទ​បែន​ដឹក​ដី ពណ៌​ខៀវ​លាយ​ស្លា​ទុំ ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-1331 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់ឯង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បង្ក បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​កៀរ​ម៉ូតូ​ពីក្រោយ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ផ្ទប់​ថ្នល់​រង​របួសធ្ងន់​បាក់ជើង​ឆ្វេង និង​បែកក្បាល​សន្លប់​ស្តូកស្ដឹង​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ មក​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ហៅ 1-79 ដើម្បី​សង្គ្រោះ​បន្ទាន់ ចំណែក​រថយន្ត​បង្ក​និង​ម៉ូតូ​ត្រូវ​បាន​នគរបាល​ចុះ​ទៅ​ពិនិត្យ​វាស់វែង រួច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ