ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ដូច​ដាក់ស្នេហ៍​ត្រូវ​ទាក់ទាញ​វិនិយោគិន​លង់​អចល​ទ្រព្យ​ក្នុង​ប្រទេស​ខ្លួន​យ៉ាង​ខ្លាំង

5 ឆ្នាំ មុន

លោក Allan Zeman ដែល​ជា​វិនិយោគិន​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុង​ហុងកុង​បាន​ងាក​មក​ចាប់អារម្មណ៍​លើ​វិស័យ​អចលនទ្រព្យ Phuket ក្នុង​ប្រទេស​ថៃ​យ៉ាង​ខ្លាំង ។ លោក​បាន​បន្ត​ថា «​ខ្ញុំ​មើលឃើញ​មាន​សក្តានុពល​យ៉ាងច្រើន​ក្នុង Phuket​…

លោក Allan Zeman ដែល​ជា​វិនិយោគិន​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុង​ហុងកុង​បាន​ងាក​មក​ចាប់អារម្មណ៍​លើ​វិស័យ​អចលនទ្រព្យ Phuket ក្នុង​ប្រទេស​ថៃ​យ៉ាង​ខ្លាំង ។

លោក​បាន​បន្ត​ថា «​ខ្ញុំ​មើលឃើញ​មាន​សក្តានុពល​យ៉ាងច្រើន​ក្នុង Phuket​ ។ ទីផ្សារ​អចលនទ្រព្យ​នៅ​ទី​នេះ​នឹង​បន្ត​លូតលាស់​ទៅ​ទៀត ។ ហុងកុង​ជួប​ប្រទះ​នឹង​កង្វះ​ដី ។ ហើយ​អ្វី​ដែល​ពួក​យើង​តែងតែ​និយាយ​គឺ​អចលនទ្រព្យ​ប្រអប់​ស្បែកជើង​របស់​ទីក្រុង​នោះ ។ ខណៈ​ដែល​ក្នុង​ប្រទេស​ថៃ​វិញ​… អ្នក​អាច​ទិញ​ខុន​ដូ ឬ​វីឡា​មួយ​ដ៏​ល្អ​ក្នុង​តម្លៃ​ស្មើ​ចំណតរថយន្ត​មួយ​ក្នុង​ហុងកុង​» ។

វិនិយោគិន​អាស៊ី​ដទៃ​ជា​ពិសេស​មក​ពី​ប្រទេស​ចិន​បាន​ដើរ​តាម​លោក Zeman មក​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ថៃ ។ យោង​ទៅ​តាម​ធនាគារជាតិ​ថៃ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​បាងកក​បាន​កើនឡើង​យ៉ាងតិច​ណាស់​ក៏ ១០%​ដែរ​ក្នុង​មួយ​ឆ្នាំ​តាំងពី​ឆ្នាំ ២០១០ មក ហើយ​អតិថិជន​ចិន​គឺជា​អ្នក​ជំរុញ​ធំ​ជាងគេ ។

ការ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​អតិថិជន​មក​ពី​ប្រទេស​ចិនដីគោក​នេះ​មាន​ន័យ​ថា វិស័យ​នេះ​អាច​នឹង​ទទួល​រង​ការ​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដែល​អាច​ធ្វើ​ឲ្យ​អតិថិជន​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ