ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​ធ្វើ​កំណែទម្រង់​មិន​ធ្លាប់​មាន​ផ្អាក​មិន​យកពន្ធ​ពី​ពលករ

5 ឆ្នាំ មុន

ប្រទេស​ថៃ​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​បាន​ឲ្យ​ដឹង​ថា គណបក្ស Palang Pracharath Party…

ប្រទេស​ថៃ​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​បាន​ឲ្យ​ដឹង​ថា គណបក្ស Palang Pracharath Party (PPRP) បាន​ប្រកាស​ពី​សេចក្តី​ព្រៀង​ស្តី​ពី​ពន្ធ​ដើម្បី​ជួយ​ដល់​ពលករ ប្រជាជន​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា និង​ស្ថាបនិក​ជាដើម ។

លោក Kobsak Pootrakool ដែល​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​បាន​ឲ្យ​ដឹង​ថា ពលករ​ទទួល​ប្រាក់បៀវត្ស​ន៍​នឹង​ទទួល​បានការ​បន្ថយពន្ធ​ប្រាក់​ចំណូល ខណៈ​ដែល​ប្រជាជន​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា និង​ស្ថាបនិក​ក្នុង​វិស័យ e-commerce នឹង​ទទួល​បានការ​អនុគ្រោះ​ពន្ធ ។

លោក​បាន​បន្ត​ថា «​វា​ជា​កំណែទម្រង់ពន្ធ​ដ៏​ធំ​ដំបូង​របស់​ប្រទេស​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​» ។ ក្រោម​សំណើ​រការ​ខាងលើ PPRP នឹង​កាត់​បន្ថយ​អត្រាពន្ធ​សម្រាប់​បុគ្គល​ប្រមាណ ១០% ក្នុង​គ្រប់​កម្រិត ។

យោង​ទៅ​តាម​លោក Kobsak បាន​ឲ្យ​ដឹង​ថា ប្រជាជន​ដែល​រក​ប្រាក់​ចំណូល​បាន​តិច​ជាង​១,២០០​ដុល្លារ​ក្នុង​មួយ​ខែ​មិន​ចាំបាច់​បង់​ប​ន្ធ​ប្រាក់​ចំណូល​ទេ ។

លោក​បាន​បន្ត​ទៀត​ថា «​ពួក​យើង​ស្នើ​ឲ្យ​មានការ​កាត់​បន្ថយពន្ធ ១០%​សម្រាប់​គ្រប់​កម្រិត ។ ឧទាហរណ៍​ប្រសិនបើ​ប្រាក់​ចំណូល​របស់​អ្នក​ធ្លាក់​ក្នុង​កម្រិត ៣០% នោះ​អ្នក​នឹង​បង់​តែ ២០%​ប៉ុណ្ណោះ ។ មាន​ន័យ​ថា​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ក្រោម​១៥៧០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​មិន​ចាំបាច់​បង់ពន្ធ​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​ថៃ​ប្រមូល​ពន្ធ​បាន​ប្រមាណ​ពី​៩.៤៤ ទៅ ១២.៦​ប៊ី​លាន​ដុល្លារ​ក្ន​ហុង​មួយ​ឆ្នាំ​ពី​ក្រុម​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ