រាជធានីភ្នំពេញ ៖ អ្នកកឹម សុខានិយមបានហៅលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិជាមនុស្សចោលម្សៀតបាននិយាយមិនធ្វើដូចការសន្យា ។ ការលើកឡើងបែបនេះបន្ទាប់ពីលោកសម រង្ស៊ី បាន ភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែនថា វិកចូលស្រុកវិញនៅថ្ងៃទី៣ មីនា ឆ្នាំ២០១៩ បើមិនមានការដោះលែងលោកកឹម សុខា ហើយបើមានការដោះលែងលោកកឹម សុខា សម្តេចតេជោនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី។
លោកឈុំ ឈឿន អតីតជំនួយការលោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកសភា គណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងយ៉ាងដូច្នេះ« ខ្ញុំសរសើរដល់អ្នកដែលហ៊ានប្រើសិទ្ធិនៅក្នុងការសម្រេចសុំសិទ្ធិធ្វើនយោបាយឡើងវិញ គ្រាន់បើជាងមនុស្សខ្លះនិយាយហើយលេបសម្ដី តើថ្ងៃនេះជាថ្ងៃអ្វី ? បើខ្លួនឯងចោលម្សៀតទេកុំប្រឹងព្រុសពេក វាអត់កំណើតនោះទេ» ។ លោកបន្តថា តាំងពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន បើគ្មានការបើកភ្លើងខៀវពីលោកនាយករដ្ឋមន្ត្រី ឬការលើកលែងទោសពីព្រះមហាក្សត្រនោះទេ កុំសង្ឃឹមថា ហ៊ានចូលស្រុកឲ្យសោះ ។
សូមជម្រាបថា បើតាមការសង្កេតអតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលបានកើតឡើងពីរគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី បានកំពុងបែកបាក់គ្នាបន្ទាប់ពីលោកសម រង្ស៊ីបានវាយប្រហារអ្នកកឹម សុខានិយម ខណៈដែលកឹម សុខា កំពុងជាប់ឃុំនៅក្នុងផ្ទះតាមអំណាចដីការបស់តុលាការ ៕
ចែករំលែកព័តមាននេះ