ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​១៤​នាក់ របួសធ្ងន់​ស្រាល​៣៩​នាក់ ក្នុង​រយៈពេល​២​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២ និង​៣ ខែមីនា ឆ្នាំ​២០១៩ កើតឡើង​២៥​លើក​(​យប់​១០​លើក​)​ស្លាប់​១៤​នាក់​(​ស្រី​៦​នាក់​) របួសធ្ងន់​១៩​នាក់​(​ស្រី​គ្មាន​) របួសស្រាល​២០​នាក់​(​ស្រី​១៤​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២ និង​៣ ខែមីនា ឆ្នាំ​២០១៩ កើតឡើង​២៥​លើក​(​យប់​១០​លើក​)​ស្លាប់​១៤​នាក់​(​ស្រី​៦​នាក់​) របួសធ្ងន់​១៩​នាក់​(​ស្រី​គ្មាន​) របួសស្រាល​២០​នាក់​(​ស្រី​១៤​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់​:​ល្បឿន​៩​លើក​ស្លាប់​៨​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​៤​លើក​ស្លាប់​៣​នាក់ បត់​គ្រោះថ្នាក់​៣​លើក​ស្លាប់​១​នាក់​, ស្រវឹង​២​លើក​ស្លាប់​១​នាក់​, ងងុយដេក​២​លើក ។ សរុប​ស្លាប់​១៤​នាក់ ម៉ូតូ​ស្លាប់​១០​នាក់​(​មិន​ពាក់មួក​៥​នាក់​) យាន​ផ្សេង​ៗ៤​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៥​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​១២​លើក​ស្លាប់​៦​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ១​លើក​ស្លាប់​៣​នាក់​, រថយន្ត​ធំ​ក្រឡាប់​២​លើក​, រថយន្ត​និង​រថយន្ត​តូច​១​លើក​, យាន​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៤៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២៤​គ្រឿង​,​រថយន្ត​តូច​១៦​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១២​លើក​,​រថយន្ត​តូច​៩​លើក​,​រថយន្ត​ធំ​២​លើក​,​យាន​ផ្សេង​ៗ១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១៤​លើក​,​ផ្លូវ​ខេត្ត​១៤​លើក​, ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៣​លើក​ស្លាប់​៥​នាក់​របួស​២​នាក់​, ខេត្ត​ប៉ៃលិន​១​លើក​ស្លាប់​១​នាក់​, ឧត្តរមានជ័យ​១​លើក​ស្លាប់​១​នាក់​របួស​៨​នាក់​, ខេត្តបាត់ដំបង​១​លើក ស្លាប់​១​នាក់​របួស​១​នាក់​, ខេត្តកំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់​, ខេត្តកំពត​២​លើក​ស្លាប់​១​នាក់​, ខេត្តកណ្តាល​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​, ខេត្ត​រតនគីរី​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​២​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ