ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើទាំង​​នេះ​ញ៉ាំ​ច្រើន មិន​ចាំបាច់​ប្រើ​ថ្នាំ​​ងងុយគេង​ទេ

5 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ទាំង៧​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​បាន​ស្រួល​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​អាច​ពិសារ​ទំពាំងបាយជូរ​បាន ៖ ព្រោះ​ក្នុង​ទំពាំងបាយជូរ​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​។ ជា​ពិសេស អ្នក​អាច​ញ៉ាំ​ស្រា​ទំពាំងបាយជូរ​មួយ​កែវ​បាន ព្រោះ​ស្រា​ទំពាំងបាយជូរ​នេះ…

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ទាំង៧​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​បាន​ស្រួល​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​អាច​ពិសារ​ទំពាំងបាយជូរ​បាន ៖ ព្រោះ​ក្នុង​ទំពាំងបាយជូរ​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​។ ជា​ពិសេស អ្នក​អាច​ញ៉ាំ​ស្រា​ទំពាំងបាយជូរ​មួយ​កែវ​បាន ព្រោះ​ស្រា​ទំពាំងបាយជូរ​នេះ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល ថែម​ទាំង​អាច​ជួយ​ការពារ​សម្រស់​របស់​អ្នក​បាន​ទៀត​ផង​។

២-អ្នក​ក៏​អាច​បរិភោគ​ចេក​ក៏​បាន​ដែរ ៖ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​នោះ​អាច​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាង​កាយ​អ្នក​មក​ក្រៅ​តាម​រយៈ​ការ​បត់ជើងធំ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​ស្រាល ធ្វើ​ឲ្យ​អ្នក​ឆាប់​គេង​លក់​ស្រួល​បាន​។

៣-ផ្លែ​គី​វី​ ៖ មាន​ផ្ទុក​សារធាតុ​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ស្ងប់ មិន​ផ្ទុក​រឿង​ច្រើន​ក្នុង​នោះ ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​គេង​លក់​ពេល​ដែល​អ្នក​មិន​គិត​រឿង​ច្រើន​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ចំនួន​ពីរ​ផ្លែ​ជា​រៀងរាល់ថ្ងៃ ទើប​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​បាន​លឿន​។

៤-ផ្លែ​ប៉ោម​ ៖ មិន​ត្រឹមតែ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ទេ ថែម​ទាំង​អាច​ជួយ​ការពារ​អ្នកជំងឺ​ផ្សេង​ៗ​បាន​ទៀត​ផង​។ ដូចនេះ អ្នក​អាច​បរិភោគ​មួយ​ផ្លែ​ជា​រៀងរាល់ថ្ងៃ​បាន ដើម្បី​សុខភាព​អ្នក​។

៥-ក្រូចឃ្វិច ៖ ​មាន​ផ្ទុក​វីតាមីន​សេ​ខ្ពស់ និង​សារធាតុ​ដទៃ​ទៀត ដោយ​អាច​ជួយ​ប៉ូវ​ខួរក្បាល​អ្នក ធ្វើ​ឲ្យ​អ្នក​អាច​ឆាប់​ចូល​គេង​បាន​យ៉ាង​លឿន​ពេល​ដែល​ខួរក្បាល​មិន​រង​សម្ពាធ​ខ្ពស់​។

៦- ផ្លែ​គូ​លេ​ន​ ៖ ក៏​អ្នក​អាច​ញ៉ាំ​បាន​ដែរ ព្រោះ​ផ្លែ​ឈើ​មួយ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មិនឆាប់​ភ្លេច ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​បាន​ទៀត​ផង​។

៧-ស្ត្រ​ប៊ឺ​រី ៖ អ្នក​គួរតែ​បរិភោគ ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​វីតាមីន និង​កាលស្យូម ដោ​យា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ស្ងប់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​គេង​លក់​បាន​។

ដូចនេះ អ្នក​គួរតែ​បរិភោគ​ផ្លែ​ឈើ​ទាំងឡាយ​នេះ​ឲ្យ​ច្រើន ទើប​អាច​ចៀស​ពី​ការ​ប្រើ​ថ្នាំ​ងងុយគេង​បាន​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ