ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ខំ​ទាំង​មាន​របួស​ត្រដាប​ត្រដួស​​ចូលរួម​កម្មវិធី​របស់​ស្រី​ស្អាត​ម្នាក់​នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr ដែល​កំពុង​តែ​សម្រាក​ព្យាបាល​របួស​.​កជើង​បាន​ងើប​មក​ទាំង​ឈឺ ដើម្បី​ចូលរួម​ពិធីជប់លៀង​ជាមួយនឹង​តារាចម្រៀង​ស្រី The…

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr ដែល​កំពុង​តែ​សម្រាក​ព្យាបាល​របួស​.​កជើង​បាន​ងើប​មក​ទាំង​ឈឺ ដើម្បី​ចូលរួម​ពិធីជប់លៀង​ជាមួយនឹង​តារាចម្រៀង​ស្រី The Voice ប្រចាំ​ប្រទេស​ប្រេ​ស៊ី​ល Rafaela Porto កាលពី​យប់​ថ្ងៃ​សុក្រ ។

កម្មវិធី​ជប់លៀង​នេះ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​គិត​ថា ជា​កម្មវិធី Carnival ធំ​បំផុត​នៅ​ក្នុង​ពិភពលោក ។ Neymar បាន​ទៅ​លេង​ក្នុង​កម្មវិធី​នេះ​ជាមួយនឹង​មិត្តភក្តិ​ជិតដិត​មួយ​ចំនួន​ទាំង​មើលទៅ​ហាក់បីដូចជា​គ្មាន​ខ្វល់​អ្វី​ទាំងអស់ រួម​ទាំង​របួស​របស់​ខ្លួន​ផង​ដែរ ។

គេ​បានឃើញ Neymar និង​អតីត​មិត្ត​ស្រី Bruna Marquezine នៅ​ទីនោះ​ដែរ ។ ពួក​គេ​មិន​បាន​និយាយ​គ្នា​ទេ ដោយ Neymar បាន​ទៅ​និយាយ​គ្នា​ជាមួយនឹង​តារាចម្រៀង The Voice កញ្ញា Porto ទៅ​វិញ ។ Porto ក៏​ធ្លាប់​ទៅ​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​របស់ Neymar ផង​ដែរ ៕

ប្រភព ៖ dailymail

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ