ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ល្បឿន​លឿន (Express way) ភ្នំពេញ​-​ព្រះ​សីហ​នុ​នឹង​ត្រូវការ​ពេល​សាងសង់​បួន​ឆ្នាំ

5 ឆ្នាំ មុន

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានអោយ​ដឹង​ថា ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះ​សីហ​នុ​នឹង​ត្រូវការ​ពេលវេលា​សាងសង់​រយៈពេល​បួន​ឆ្នាំ ចាប់តាំងពី​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃ​ទី​២២ ខែ​មិ​នា​នេះ ។ ដូច្នេះ​គម្រោង​ដ៏​សំខាន់​នេះ​នឹង​អាច​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ…

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានអោយ​ដឹង​ថា ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះ​សីហ​នុ​នឹង​ត្រូវការ​ពេលវេលា​សាងសង់​រយៈពេល​បួន​ឆ្នាំ ចាប់តាំងពី​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃ​ទី​២២ ខែ​មិ​នា​នេះ ។ ដូច្នេះ​គម្រោង​ដ៏​សំខាន់​នេះ​នឹង​អាច​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ។

ផ្លូវ​នេះ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ប្រវែង​សរុប​១៩០.៣៦៥​គ​.​ម សាងសង់​ជា​បួន​គន្លង ដោយ​២​គន្លង​ទៅ​២​គន្លង​មក ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់​១០​ស​.​ម និង​ថ្ម​លាយ​កៅស៊ូ (ATB) ១២ ស​.​ម ពង្រីក​ទទឹង​ផ្លូវ​ដល់​២៤.៥ ម៉ែត្រ ខណ្ឌ​ដោយ​សួនច្បារ នៅ​កណ្ដាល​ទ្រូងផ្លូវ និង​មាន​របាំង​អម​សងខាង​ផ្លូវ​ការពារ​សត្វ ឬ​មនុស្ស​ឆ្លងកាត់ មាន​កន្លែង​ឈប់​សម្រាក​ដែល​មាន​លក្ខណៈ​ងាយស្រួល​មិន​បង្ក​អោយ​មានការ​កកស្ទះ​ចរាចរណ៍ ហើយ​គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់​៤៨​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ