ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត…ត្រីចង្វាជាប់ជុច មិនឃើញត្រី​រ៉ស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោកពេជ្រ វិជ្ជាធរ ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី២ ​មីនា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​១៧​នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទ​ពី​បទ​ប្រើប្រាស់…

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោកពេជ្រ វិជ្ជាធរ ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី២ ​មីនា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​១៧​នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទ​ពី​បទ​ប្រើប្រាស់ សម្រួល និង​ចាត់ចែង​ចែកចាយ​នូវ​សារធាតុ​ញៀន ។ ជនសង្ស័យ​ទាំង​១៧​នាក់​នេះ ត្រូវ​បាន​ចម្រាញ់ចេញពី​ជាង​៣០០​នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​នៅ​ម​ជ្ឍ​មណ្ឌល​កម្សាន្ត​រ៉ក់ កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ពាក់ព័ន្ធ​នឹង
គ្រឿងញៀន​ជាង​២១​គីឡូក្រាម ដែល​រួម​មាន ៖

១-​ឈ្មោះ សោម ស៊ី​ថង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ចាប់​ក្នុង​បន្ទប់​លេខ​២០៦ ជា​ជាង​ថតរូប ស្នាក់​នៅផ្ទះ​លេខ​៣៥E0 ផ្លូវ​លេខ​១០៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។២-​ឈ្មោះ សុខ សំណាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ចាប់​នៅ​បន្ទប់​លេខ​២០៦ មុខរបរ​លក់​ខោអាវ​តាម​អន​ឡាញ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ។៣-​ឈ្មោះ ម៉េ​ង សុ​ផា​ន់​ឋានៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ចាប់​នៅ​បន្ទប់​លេខ​២០៩ មុខរបរ
ចុងភៅ ស្នាក់​នៅផ្ទះ​ជួល​តាម​ផ្លូវ​ត្រសក់ផ្អែម សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។៤-​ឈ្មោះ សន សិរីសម្បត្តិ ភេទ​ប្រុស អាយុ២១​ឆ្នាំ ចាប់​នៅ​បន្ទប់​លេខ​២០៩ មុខរបរ​ចុងភៅ ស្នាក់​នៅផ្ទះ​ជួល​តាម​ផ្លូវ​ត្រសក់ផ្អែម សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

៥-​ឈ្មោះ សេង សុខ​ឃាង ហៅ ធី​ប៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ចាប់​នៅ​បន្ទប់​លេខ​២០៩ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​១៧៤ ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។៦-​ឈ្មោះ ញី ជី​លាំង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ចាប់​នៅ​បន្ទប់​លេខ​២៦០ មុខរបរ​មិនពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦០A ផ្លូវ​លេខ​៤៤០ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។ ៧-​ឈ្មោះ ឈុ​ន ប៊ុ​ន​រ៉ា​និ ភេទ​ស្រី អាយុ​២១​ឆ្នាំ ចាប់​នៅ​បន្ទប់​លេខ​២៥៨ មុខរបរ​លក់​ខោអាវ​តាម​អន​ឡាញ ស្នាក់​នៅផ្ទះ​១៣A ផ្លូវលំ ភូមិ​ប៉ប្រក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ៨-​ឈ្មោះ នុយ វី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ចាប់​នៅ​បន្ទប់​លេខ​២៥៤ ជា​សន្តិសុខ​នៅ​អង្គការ​មួយ ស្នាក់​នៅផ្ទះ​ជួល​លេខ​៥៧ ផ្លូវ​លេខ​៣៧១ ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។
៩-​ឈ្មោះ នឹម រតនៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ចាប់​នៅ​បន្ទប់​លេខ​២៥៤ ជា​ចុងភៅ ស្នាក់​នៅផ្ទះ​ជួល​តាម​ផ្លូវ​ត្រសក់ផ្អែម សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

១០-​ឈ្មោះ ឡេ​ង សុ​បញ្ញា ភេទ​ប្រុស អាយុ១៩​ឆ្នាំ ចាប់​នៅ​បន្ទប់​លេខ​២៥៧ ជា​សិស្ស ស្នាក់​នៅ​ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។១១-​ឈ្មោះ ថុ​ង សា​រិ​ន ភេទ​ប្រុស អាយុ៣០​ឆ្នាំ ចាប់​នៅ​បន្ទប់​លេខ​២៥៧ ជា ជាង​កាត់សក់ ស្នាក់​នៅផ្ទះ​លេខ​១៣៣ ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ខណ្ឌដូន​ពេញ ។១២-​ឈ្មោះ ឌួ​ង សុ​ផាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ចាប់​នៅ​បន្ទប់​លេខ​២០២ ជាត​ន្រី្ត​ករស្នាក់​នៅ​ផ្ទះ​លេខ​១២៣E0 ផ្លូវ​លេខ​២២៣ សង្កាត់បឹង​រាំង ខណ្ឌដូនពេញ ។១៣-​ឈ្មោះ ឡេ​ង ដា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ចាប់​នៅ​បន្ទប់​លេខ​២១០ ជា​ជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅផ្ទះ​លេខ​៥១៨ ផ្លូវ​លេខ​៣៧១ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។១៤-​ឈ្មោះ ឈាន វាសនា ភេទ​ប្រុស អាយុ២១​ឆ្នាំ ចាប់​នៅ​បន្ទប់​លេខ​២០៧ បុគ្គលិក​អុ​ី​នធើ​រ​ណេ​ត ស្នាក់​នៅផ្ទះ​លេខ​៧៩BE១ ផ្លូវ​លេខ​១២២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។
១៥-​ឈ្មោះ រ៉ា ភារ​ម្យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ចាប់​នៅ​បន្ទប់​លេខ​២០៧ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៤១ ផ្លូវ​បេតុង​បុរី​ហុង​ឡាយ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។១៦-​ឈ្មោះ វ៉ា សុខ​ហេង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​សន្តិសុខ ស្នាក់​នៅផ្ទះ​ជួល​តាម​ផ្លូវ​ត្រសក់ផ្អែម សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។
១៧-​ឈ្មោះ ចែ​ត្រ ធូ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​សន្តិសុខ ស្នាក់​នៅផ្ទះ​ជួល​តាម​ផ្លូវ​ត្រសក់ផ្អែម សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​នាំ​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ។សមាសភាព​នៃ​ក្រុម​ជន​ដែល​មាន​វាសនា​ជាប់​ឃុំ​នេះ មិនមែន​ជា​មេខ្លោង​ក្នុង​ការ​នាំ​ចូល​គ្រឿងញៀន​ទៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​នោះ​ឡើយ ។ មិនដឹង​ថា សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​រក​មេខ្លោង​បន្ត​ទៀត​ឬ​បែប​ណា​នោះ​ទេ ហើយ​ការ​រង់ចាំ​ពី​ការ​សន្និសីទ​សារព័ត៌មាន​មួយ​ក៏​មិន​មានការ​ធ្វើ​នោះ​ដែរ ។

មជ្ឈមណ្ឌល​ជា​ច្រើន​និយាយ​ថា បឹង​ដ៏​ធំ​មួយ​បាចទឹក​រីង​ខះ​ទាំង​យប់ នឹក​ថា​មិន​ខ្វះ​ទេ​ត្រី​រ៉ស់ ត្រី​ឆ្តោ ដឹង​អី​សុទ្ធតែ​ផ្ទក់​និង​ចង្វា​…​មិនដឹង​អាធំ​ៗ​លោត​ចូល​រូង​នាគ​ណា​ទេ បាជា​មិនឃើញ​មាន ៕

អត្ថបទសរសេរ ដោយ