ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីយប់​ក្រហម​ច្រាល…ពី​ថ្ងៃឡើង​ស្រអាប់​ម្ចាស់ៗយំលែង​​ចេញ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យានដ្ឋាន​ជួសជុល និង​លក់​គ្រឿងបន្លាស់​រថយន្ត​ដ៏​ធំ​មួយ​កន្លែង ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣​មីនា នៅ​ក្នុងភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​គេ​មិន​ទាន់​ទម្លាយឲ្យ​ដឹង​អំពី​មូលហេតុ…

ខេត្តបាត់ដំបង ៖ យានដ្ឋាន​ជួសជុល និង​លក់​គ្រឿងបន្លាស់​រថយន្ត​ដ៏​ធំ​មួយ​កន្លែង ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣​មីនា នៅ​ក្នុងភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​គេ​មិន​ទាន់​ទម្លាយឲ្យ​ដឹង​អំពី​មូលហេតុ ។ មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា យានដ្ឋាន​ជួសជុល និង​លក់​គ្រឿង​ប​ម្លា​ស់​រថយន្ត​ដ៏​ធំ​នោះ​ធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី មាន​ទំហំ​១៤​ម៉ែត្រ​គុណ​នឹង​៣០​ម៉ែត្រ របស់​ឈ្មោះ ឈឹ​ម សុធា ហៅ សៅ​លិញ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានមុខរ​បរជា​ជាង​ជួសជុល​រថយន្ត ។

មន្ត្រី​ដដែល​បាន​ប្រាប់​ថា នៅ​ក្នុង​យានដ្ឋាន​នេះ​មាន​លក់​គ្រឿង​ប​ម្លា​ស់​រថយន្ត​គ្រប់​ប្រភេទ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ និង​មាន​ទាំង​រថយន្ត​ដែល​គេ​យក​ទៅ​ជួសជុល​ផង​ពេញ​ក្នុង​យានដ្ឋាន​ដែល​ត្រូវ​ខូចខាត​ដោយសារ​ភ្លើង​ឆេះ ។ មិនតែប៉ុណ្ណោះ​អគ្គិភ័យ​នេះ​បាន​ឆ្លង រាលដាល​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​អ្នក​ជិតខាង​មួយ​ខ្នង​ផង​ដែរ ប៉ុន្តែ​គេ​នូវ​មិន​ទាន់​ដឹង​ជាក់លាក់​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​ទាំង​កណ្ដាល​អា​ធ្រា​ត្រ​នេះ​នៅឡើយ​ទេ ។
ប៉ុ​ន្តែ​បើ​តាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច ដែល​បាន​ស្រង់​សម្តី​ម្ចាស់​យានដ្ឋាន​ពី​ដំបូង​ថា អគ្គិភ័យ​នេះ​ទំនង​ផ្ដើម​ចេញពី​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ទាំង​យានដ្ឋាន​ទាំង​ទ្រព្យសម្បត្តិ រួម​ទាំង​សម្ភារ​​ក្នុង​ឃ្លាំង​ផង បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ទាំងអស់​ដោយ​មិន​អាច​រំដោះ​បាន​ឡើយ តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ទេ ។

លោក រៀម សា​រ៉េ​ត នាយ​រង​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នោះ​បាន​ចាប់ផ្ដើម​ឡើង​យ៉ាង​គំហុក​តែ​ម្ដង ដោយសា​តែ​នៅ​ក្នុង​យានដ្ឋាន​មាន​គ្រឿង​ជ័រ​ច្រើន​រួម​ទាំង​គ្រឿង​ឆេះ ដូច​ជា​ប្រេងឥន្ធនៈ នៅ​ក្នុង​រថយន្ត​ដែល​យក​ទៅ​ជួសជុល ។ លោក​បាន​បញ្ជាក់​ក្នុង​របាយការណ៍​ថា កម្លាំង​ការិយាល័យ​ជំនាញ​បាន​ចំណាយ​ទឹក​អស់​ចំនួន​១០​រថយន្ត ទើប​បង្ក្រាប​ភ្លើង​បាន​ទាំងស្រុង តែ​ទ្រព្យសម្បត្តិ​និង​គ្រឿង​ប​ម្លា​ស់​រថយន្ត​ស្ទើរ​ទាំងអស់​បាន​រង​ការ​ខូចខាត ។

លោក​បាន​បញ្ជាក់​ដែរ​ថា ម្ចាស់​យានដ្ឋាន​ហាក់​មិន​ទាន់​ឲ្យ​ដឹង​ពី​ការ​ខាតបង់​មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ ហើយ​ក៏​មិន​ទាន់​ច្បាស់លាស់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គី​ភ័យ​នេះ​ដែរ ។ ប៉ុន្តែ​យ៉ាងណា បើ​តាម​ប្រភព​នានា​បាន​បង្ហើប​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​យានដ្ឋាន​ខាតបង់​លុយរាប់​ម៉ឺន​ដុល្លារ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ ប៉ះពាល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​នោះ ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ទៀត​ផង ។ ពេល​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ការ​សាកសួរ​ជន​រង​គ្រោះ​នៅឡើយ​អំពី​មូលហេតុ​នៃ​គ្រោះ​មហន្តរាយនេះ ៕

អត្ថបទសរសេរ ដោយ