ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​រឿង​អ្វីខ្លះ ធ្វើ​ឲ្យ​ស្បូន​អាច​បំផ្លាញ​យ៉ាង​ងាយ?

5 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​ធ្វើ​ឲ្យ​ស្បូន​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​យ៉ាង​ងាយ​។ តើ​មាន​អ្វី​ខ្លះទៅ? មាន​នារី​មួយ​ចំនួន នៅ​ពេល​ដែល​មិន​ប្រយ័ត្ន ហើយ​មាន​ផ្ទៃពោះ តែង​រក​ទិញ​ថ្នាំ​ផ្តេសផ្តាស​មក​ញ៉ាំ​ដើម្បី​ពន្លូតកូន​ចេញ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​ជា​ខ្លាំង​។ បើ​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​អ្នក​មិន​អាច​មានកូន​នៅ​ពេល​ក្រោយ​ក៏​មាន​ដែរ…

ខាងក្រោម​នេះ Health.com.kh​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​ធ្វើ​ឲ្យ​ស្បូន​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​យ៉ាង​ងាយ​។ តើ​មាន​អ្វី​ខ្លះទៅ?

មាន​នារី​មួយ​ចំនួន នៅ​ពេល​ដែល​មិន​ប្រយ័ត្ន ហើយ​មាន​ផ្ទៃពោះ តែង​រក​ទិញ​ថ្នាំ​ផ្តេសផ្តាស​មក​ញ៉ាំ​ដើម្បី​ពន្លូតកូន​ចេញ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​ជា​ខ្លាំង​។ បើ​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​អ្នក​មិន​អាច​មានកូន​នៅ​ពេល​ក្រោយ​ក៏​មាន​ដែរ ព្រោះ​ស្បូន​រងគ្រោះថ្នាក់​ខ្លាំង​។ ជា​ពិសេស នៅ​ពេល​ដែល​អ្នក​មិន​ប្រយ័ត្ន​ពី​អនាម័យ ក៏​អាច​ធ្វើ​ឲ្យ​មេរោគ​អាច​ឆ្លង​ចូល​ស្បូន​យ៉ាង​ងាយ​ផង​ដែរ​។

ដូចនេះ អ្នក​គួរតែ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ពស់ ទើប​អាច​ធ្វើ​ឲ្យ​ស្បូន​អ្នក​មិន​មាន​គ្រោះថ្នាក់​។ ម្យ៉ាងទៀត មុន​ពេល​២​ខែ​នៃ​ថ្ងៃ​សម្រាល អ្នក​មិន​គួរ​រួម​ភេទ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​រលូត​កូន ឬ​កើត​មុន​ខែ​បាន ដោយ​ធ្វើ​ឲ្យ​ស្បូន​អ្នក​ងាយ​ខូច​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ទើប​អាច​ការពារ​ស្បូន​អ្នក​បាន​ល្អ​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ