ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សរសៃ​ងាប់ស្តូក…ចាក់​ដី​រំលោ.ភ​យក​អូរ​​ស្រេចតែចិត្ត​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អូរ​នៅ​ជុំវិញ​បឹង​ព្រែកទប់ បច្ចុប្បន្ន​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា មួយចំនួន​ធំ​ស្ទើរតែ​បាត់​អត្តសញ្ញាណ​អស់​ទៅ​ហើយ ដោយសារ​តែ​មន្ត្រី​អ្នកមាន​លុយ មាន​អំណាចនិង​ឧកញ៉ា​មួយ​ចំនួន​ចាក់​ដី​រំលោភ​​យក​ធ្វើ​ជាកម្មសិទ្ធិ​ផ្ទាល់​ខ្លូ​ន ហើយ​សកម្មភាព​នេះ​ហាក់​មានភាព​រលូន ដោយ​មិនឃើញមាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ចុះ​ទៅ​ពិនិត្យ​ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់​ឡើយ…

ខេត្ត​ព្រះ​សីហ​នុ ៖ អូរ​នៅ​ជុំវិញ​បឹង​ព្រែកទប់ បច្ចុប្បន្ន​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា មួយចំនួន​ធំ​ស្ទើរតែ​បាត់​អត្តសញ្ញាណ​អស់​ទៅ​ហើយ ដោយសារ​តែ​មន្ត្រី​អ្នកមាន​លុយ មាន​អំណាចនិង​ឧកញ៉ា​មួយ​ចំនួន​ចាក់​ដី​រំលោភ​​យក​ធ្វើ​ជាកម្មសិទ្ធិ​ផ្ទាល់​ខ្លូ​ន ហើយ​សកម្មភាព​នេះ​ហាក់​មានភាព​រលូន ដោយ​មិនឃើញមាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ចុះ​ទៅ​ពិនិត្យ​ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់​ឡើយ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងព្រះសីហនុបាន​​និយាយ​ថា ការ​ចាក់​ដី​លុប​អូរ​តំបន់​ជុំវិញ​បឹង​ព្រែកទប់​កន្លង​មក រ​ហូត​ដល់​បច្ចុប្បន្ន គេ​មិន​ដែលឃើញ​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​ មាន​វិធាន​ការ​ទប់ស្កាត់​តាម​ផ្លូវ​ច្បាប់​​​ឲ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ដោយ​អូរ​មួយ​ចំនួន​ដែល​មាន​ទំហំ​ទទឹង​១០​ម៉ែត្រ​ទៅ​១៥​ម៉ែត្រ​នោះ ត្រូវ​គេ​ចាក់​លុប​នៅ​សល់​ទំហំ​ប្រមាណ​២​ទៅ​៣​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​អូរ​ខ្លះ​ត្រូវ​គេ​ចាក់​លុប​ទាំងស្រុង​តែ​ម្តង។

ជាក់ស្តែង ដូច​ជា​អូរ​តំបន់​ជិត​ភូមិ​គ្រឹះ​លោក តាក់ វណ្ណ​ថា អតីត​ស្នងការ​នគរបាល​ខេត្ត ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​(​តំបន់បឹង​ព្រែក​ទប់​) ដែល​កន្លង​មក​ត្រូវ​បាន​មន្ត្រី​ជំនា​ញ​អះអាង​ថា ជា​អូរ​ធំ​ជាងគេ​ក្នុង​ចំណោម​អូរ ជុំវិញ​បឹង​ព្រែក​ទប់ ហើយ​ស្ថិត​ក្នុង​គម្រោង​ស្ថាប​នា​ស្ថានីយ​ចម្រោះ​ទឹក​ស្អុយ​មុន​នឹង​បង្ហូរ​ចូលបឹង​ព្រែក​ទប់ និង​បន្ត​ហូរ​ចាក់​ចូល​សមុទ្រ​នោះ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​គេ​ចាក់​ដី​លុប​ចង់​អស់​ទៅហើយ គ្មាន​វាចា​នឹង​ថ្លែង​នោះ​ទេ គឺ​ដី​អូរ​ទទឹង​ជិត​២០​ម៉ែត្រ នៅ​សល់​ប្រមាណ​តែ​២​ម៉ែត្រ​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​និយាយ​ទៀត​ថា អូរ​មួយ​ខ្សែ​នេះ​ជា​អូរ​មេ មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុងការ​រំដោះ​ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​ក្នុង​រដូវវស្សា ពីព្រោះ​ទឹកអូរ​ជា​ច្រើន​មក​ពី​គ្រប់​ទិស​ទី​ដូច​ជា ទឹកអូរ​មក​ពី​តំបន់​អនុ​វិទ្យាល័យ​សម្តេចឪ តំបន់​សេ​តេ តំបន់​ស្រះ​ក្រពើ និង​តំបន់​វេទិកា​៧​មក​រា សុទ្ធ​សឹង​ហូរ​មក​ចាក់​ចូល​អូរ​មួយ​នេះ​ទាំងអស់ មុន​នឹង​បន្ត​ហូរ​ចូល​បឹង​ព្រែក​ទប់​និង​សមុទ្រ ។ ប៉ុន្តែ​ពេល​នេះ ចរន្តទឹក​ហូរ​អាច​កកស្ទះ​ជន់​លិច​គ្រប់ពេលវេលា ជា​ពិសេស​គឺ​រដូវវស្សា​តែ​ម្តង ដោយសារ​ផ្លូវទឹក​ហូរ​តូច​ចង្អៀត ។

ដូចនេះ​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​សង្ឃឹមថា អាជ្ញាធរ​ខេត្ត អាជ្ញាធរ​ក្រុង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នឹង​ធ្វើការ​ពិនិត្យ​មើល​ឡើង​វិញ និង​មាន​វិធាន​តាម​ផ្លូវច្បាប់​ចំពោះ​ជន​ដែល​រំលោភ​យក​ដី​អូរ​ខាងលើ​នេះ ។
ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ លោក អុ​ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បាន​បញ្ជាក់​ថា ជុំវិញ​ករណី​ចាក់​ដី​លុប​អូរ​នេះ លោក​បាន​ឲ្យ​មន្ត្រីចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ហើយ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ ។ បើ​ពិនិត្យ​ឃើញ​ថា ការ​ចាក់​ដី​នោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​អូរ គឺ​អ្នក​ពាក់ព័ន្ធ ត្រូវ​តែ​ទ​ទូល​ខុស​ត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់ មិន​អាច​គេច​ផុត​ទេ ។

គួរ​បញ្ជាក់​ថា ថ្មី​ៗ​កន្លង​មកនេះ ថ្នាក់​ដឹកនាំ​ខេត្ត​បាន​បង្កើត​ក្រុមការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក អូរ ប្រឡាយ ត្រពាំង និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ក្នុង​ក្រុង​ព្រះសីហ​នុ ដែល​មាន លោក ជាវ វិ​ជ្ជៈ អភិបាលរង​ខេ​ត្តុ ជា​ប្រធាន​ក្រុមការងារ និង​មន្ត្រី​ជំនាញពាក់ព័ន្ធ មន្ទីរ​អង្គភាព​ចំនួន​១៨ ទូ​ទាំង​ខេត្ត ក្រុង ស្រុក និង​ចៅសង្កាត់ មេឃុំ​ទូ​ទាំង​ខេត្ត​ចំនួន​២៩ ជា​សមាជិក ។

ការ​ត្រួតពិនិត្យ​នេះ ក្នុង​គោលបំណង​រួម​គ្នា ទទួលខុសត្រូវ​និង​ធ្វើ​យ៉ាងណា​ទប់ស្កាត់​រាល់សកម្មភាព​រំលោភ
​ដី​អូរ ប្រឡាយ​ទឹក​ពី​សំណាក់ជនខិលខូច ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់នោះ​គឺ គណៈកម្មការ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​ដែល​ទើប​បង្កើត​នោះ​ដូច​ជា​មិន​មាន​ប្រសិទ្ធភាព​អ្វី​បន្តិច​ទាល់តែ​សោះ នៅ​តែបណ្តែត​បណ្តោយ​​ឱ្យ​មានការ​រំលោភ​ចាក់​ដី​យ៉ាង​អនាធិបតេយ្យ​ដដែល ៕

អត្ថបទសរសេរ ដោយ