ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាវ​ទុក្ខ​និង​ទុក្ខ​ព្រោះ​ឧបាទាន​ជា​មរតក​របស់​សត្វលោក

5 ឆ្នាំ មុន

ជរាទុក្ខ ព្យាធិទុក្ខ និង​មរណទុក្ខ​ជាស​ភាវ​ទុក្ខ​កើត​មាន​ប្រាកដ​ដល់​សព្វ​សត្វ សូ​ម្បី​ព្រះអរហន្ត​ក៏​នៅ​តែ​ធ្លាក់​ចូល​ក្នុង​អំណាច​ទុក្ខ​នេះ​ផង​ដែរ គឺ​ពិតជា​មិន​មាន​បុគ្គល​ណា អាច​គេច​ពី​សភាវ​ទុក្ខ​នេះ​បាន​ឡើយ ។ សត្វលោក​ដែល​នៅ​មាន​ឧបាទាន​គឺ​ការ​ប្រកាន់​មាំ ជា​សេចក្តី​ទុក្ខ​ច្រើន​បែប​ច្រើន​យ៉ាង​ទៀត​ណាស់ និង​ជា​ទុក្ខ​ចូល​មក​បន្ថែម​លើស​ភាវ​ទុក្ខ…

ជរាទុក្ខ ព្យាធិទុក្ខ និង​មរណទុក្ខ​ជាស​ភាវ​ទុក្ខ​កើត​មាន​ប្រាកដ​ដល់​សព្វ​សត្វ សូ​ម្បី​ព្រះអរហន្ត​ក៏​នៅ​តែ​ធ្លាក់​ចូល​ក្នុង​អំណាច​ទុក្ខ​នេះ​ផង​ដែរ គឺ​ពិតជា​មិន​មាន​បុគ្គល​ណា អាច​គេច​ពី​សភាវ​ទុក្ខ​នេះ​បាន​ឡើយ ។

សត្វលោក​ដែល​នៅ​មាន​ឧបាទាន​គឺ​ការ​ប្រកាន់​មាំ ជា​សេចក្តី​ទុក្ខ​ច្រើន​បែប​ច្រើន​យ៉ាង​ទៀត​ណាស់ និង​ជា​ទុក្ខ​ចូល​មក​បន្ថែម​លើស​ភាវ​ទុក្ខ ឲ្យ​ទៅ​ជា​ទុក្ខ​ដ៏​ខ្លាំងក្លា ។

សេចក្តី​ទុក្ខ​ដែល​កើត​ពី​ឧបាទាន​ដូច​ជា ការ​ប្រកាន់​ថា គេ​ជេរ​យើង អ្នក​នោះ​និយាយ​អាក្រក់​ពី​យើង បុ​គ្គ​លេ​ណោះ​ធ្លាប់​លើកតម្កើង​សរសើរ​យើង ឥឡូវ​ដូច​ម្តេច​បានជា​ព្រងើយកន្តើយ​ទៅ​វិញ យ៉ាងនេះ​ជាដើម ជា​ហេតុ​នាំ​ឱ្យ​កើតទុក្ខ​តាម​ផ្លូវចិត្ត​។

សេចក្តី​ទុក្ខ​បែប​នេះ បើ​មិន​គិត​ប្រកាន់​ទេ វា​ពិតជា​មិន​មាន​ឡើយ តែបើ​គិត​ប្រកាន់ វា​ក៏​មក​ដល់ រឹតតែ​ប្រកាន់​គឺ​រឹតតែ​ទុក្ខ យ៉ាងនេះ​ហៅ​ថា ទុក្ខ​ព្រោះ​ឧបាទាន ។