ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅដូចភ្លើង…ទៅ​​ទាត់​មន្ត្រី​៤​ជើងហើយ​ដណ្តើម​ឯកសារ​ដុត​ចោល​ទៀត

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា នគរបាល​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល​ខេត្ត​ បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត ក្រោយ​ពី​បុរស​រូប​នេះ​បាន​ទាត់​មន្ត្រី​ជំរឿន​៤​ជើង ពេល​កំពុង​បំពេញការងារ ហើយ​ស្ទុះ​ទៅ​រារាំង​ចាប់​ហែក​ឯកសារ​រួច​ដុត​ចោល​អស់​គ្មាន​សល់ និង​ថែម​ទាំង​ជេរ​ដៀលត្មះ​ថ្នាក់ដឹកនាំ​ទៀត​ផង…

ខេត្តតាកែវ ៖ ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា នគរបាល​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល​ខេត្ត​ បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត ក្រោយ​ពី​បុរស​រូប​នេះ​បាន​ទាត់​មន្ត្រី​ជំរឿន​៤​ជើង ពេល​កំពុង​បំពេញការងារ ហើយ​ស្ទុះ​ទៅ​រារាំង​ចាប់​ហែក​ឯកសារ​រួច​ដុត​ចោល​អស់​គ្មាន​សល់ និង​ថែម​ទាំង​ជេរ​ដៀលត្មះ​ថ្នាក់ដឹកនាំ​ទៀត​ផង ។

យ៉ាងណា​ក៏​ដោយ ទីបំផុត​បុរស​រូប​នេះ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ នាំ​យក​ទៅ​ចាត់វិធានការ​តាម​ច្បាប់ ។ បាតុភាព​នេះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១ ខែមីនា នៅ​ភូមិ​ត្រពាំង​ត្រកៀត ឃុំ​ឧត្តម​សុរិយា ស្រុក​ត្រាំកក់ ។ លោក​វរសេនីយ៍ឯក យ៉ុ​ង ញី​វ នាយ​កា​រិ​យាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល​ខេត្ត​បានឱ្យ​ដឹង​ថា បុរស​រូប​នេះ​ឈ្មោះ មិន សុក អាយុ​៤៩​ឆ្នាំ ជា​កសិករ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ចំណែក​មន្ត្រី​ជំរឿន​ដែល​ត្រូវ​ជន​នេះ ទាត់​ឈ្មោះ យ៉ាង សុភាព ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​រពាក់​ពេន ឃុំ​ឧត្តមសុរិ​
យា ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ក្នុង​ពេល​ចុះ​បំពេញការងារ​ជំរឿន ​ប្រជាជន​នៅ​ទីតាំង​ខាងលើ ស្រាប់ តែ​ជនសង្ស័យ​រារាំង​មិន​ឱ្យ​លោកយ៉ាង សុភាព បំពេញ​ឯកសារ​និង​ធ្វើ​ការងារ​នោះ​ទេ ។ គ្រាន់តែ​ឃើញ​មន្ត្រី​ជំរឿន​ចុះ​បំពេញការងារ​ភ្លាម ស្រាប់តែ​ជនសង្ស័យ​ទៅ​ដណ្តើម​យក​ឯកសារ​ការងារ​ដែល​លោក យ៉ាង សុភាព ចុះ​ធ្វើ​បាន​ចំនួន​៥៧​គ្រួសារ​រួច​ហើយ និង​ផែនទី​ប្លង់​ជំរឿន​យក​ទៅ​ហែក​និង​ដុត​ចោល​ទាំងអស់ ។

មិនតែប៉ុណ្ណោះ ជនសង្ស័យ​ថែម​ទាំង​ទាត់​លោក យ៉ាង សុភាព ដែល​ជា​មន្ត្រី​ជំរឿន​ចំនួន​៤​ជើង​ទៀត​ផង ។
លើស​ពី​នេះ​ទៀត ជនសង្ស័យ​បាន​ជេរ​ដៀល​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ផង​ដែរ ។ ក្រោយ​កើតហេតុ នគរ​បាល​ស្រុក​បាន​ទៅ​ឃាត់ខ្លួន​ជន​នេះ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល​ខេត្ត រួច​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត ។ មិន​មាន​ប្រភព​ណា​អះអាង​នោះ​ទេ​ថា តើ​បុរស​រូប​នេះ​ហេតុ​អ្វី​ក៏​មាន​ឥរិយាបថ​បែប​នេះ?

អត្ថបទសរសេរ ដោយ