ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ពិជ័យ​សេនា ទៀ បា.ញ់ ព្រមាន​មេទ័ព មិន​ឱ្យ​ប្រើ …

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ កាល​រសៀល​ថ្ងៃ​ទី​១ ខែមីនា បាន​ជួប​សំណេះសំណាល​ជាមួយ​នាយទាហាន…

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ កាល​រសៀល​ថ្ងៃ​ទី​១ ខែមីនា បាន​ជួប​សំណេះសំណាល​ជាមួយ​នាយទាហាន នាយ​ទាហាន​រង នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។ សម្តេច​ពិជ័យ​សេនា បាន​មាន​ប្រសាសន៍សម្តែង​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ប្រើប្រាស់​កងកម្លាំង​អនុវត្ត​សាលដីកា​នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ពេល​កន្លង គឺ​វា​ហួសហេតុ​ពេក វា​គ្មាន​ហេតុ​ផង​អ្វី​យក​កងកម្លាំង​រាប់រយ​នាក់​ទៅ​អនុវត្ត​ទេ ។ នៅ​ខេត្ត​ព្រះ​សីហ​នុ មានការ​ប្រើប្រាស់​កងកម្លាំង​ជាង​៣០០​នាក់ គឺ​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ ដែល​ការ​តបត​សុទ្ធតែ​អាវុធ ។ បើ​ការ​ទាមទារ​ផ្តួលរំលំ​រាជ រដ្ឋាភិបាល គឺ​ចាត់ការ​តែ​ម្តង ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ណែនាំ​ដល់​កងទ័ព​គ្រប់​រាជធានី​-​ខេត្ត មិន​ត្រូវ​ប្រើប្រាស់​កម្លាំង​ទៅ​អនុ វត្ត​ដីកា​ទេ កងទ័ព​គឺ​នៅ​ឲ្យ​ឆ្ងាយ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រទេស មានការ​រីក​ចម្រើន ។ ទ​ប៎​ស្កាត់​ការ​ប៉ុនប៉ង ធ្វើ​បដិវត្តន៍​ពណ៌ កងរាជអាវុធហត្ថ​បាន​ចូលរួម​ថែរក្សា​សន្តិសុខ​សង្គម​ជូន​ប្រជាពលរដ្ឋ រក្សាបាន​នូវ​សន្តិភាព​យ៉ាង​ល្អ ។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ កម្ពុជា​ប្រឈម​នឹង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ពី​បរទេស​និង​ក្រុមប្រឆាំង តែ​រាជរដ្ឋាភិបាល​ប្រកាន់​គោលការណ៍​ឯករាជ្យ ហើយ​ធានា​លើកកម្ពស់​ជីវភាព​ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ធានា​សុវត្ថិភាព​សង្គម​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​អំពាវនាវ​ដល់​កង​យោធពលខេមរភូមិន្ទ​ទាំងអស់​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ ខ្ជួន​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ បន្ត​យកចិត្តទុកដាក់​កសាង​ធន ធាន មនុស្ស នាយទាហាន​សម្រាប់​បន្តវេន និង​កំណែទម្រង់ កងទ័ពឲ្យ​បាន​ស៊ីជម្រៅ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មាន​ប្រសាសន៍ បញ្ជាក់​ថា កងរាជអាវុធហត្ថ​ត្រូវ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិ ភាព និង ចូលរួម​អនុវត្ត​សារាចរ​ផង​ដែរ ដើម្បី​ទប់ស្កាត់​រការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប ច្បាប់ ហើយ​បង្ក្រាប​បទល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ថ្លែង​ទៀត​ថា ត្រូវ​ចែក​ឲ្យ​ដាច់​បទល្មើស​នីមួយ​ៗ គឺ​ត្រូវ​បង្ក្រាប​កម្លាំង​ប៉ុន ប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​ការ​បង្ក្រាប​ត្រូវ​អនុវត្ត​ឲ្យ​ចំគោលដៅ ព្រោះ​កងរាជ អាវុធហត្ថ​បាន​ហ្វឹកហាត់ជំនាញ និង​មាន​ជំនាញ​បង្ក្រាប​បទល្មើស​គ្រប់គ្រាន់​ដោយ​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ៕